Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមកម្មករ អូសទំនិញ និងប្រជាពលរដ្ឋ រិះគន់ មន្រ្តីកាំកុងត្រូល ប្រចាំច្រកទ្វារ អន្តរជាតិ

$
0
0

បន្ទាយមានជ័យ ៖ កម្មករអូសទំនិញ តាមរទេះ បានលើកឡើង អំពីផលលំបាក របស់ពួកគាត់ តែងប្រឈម នឹង ការគាបសង្កត់ ពីសំណាក់ សមត្ថកិច្ច ជាច្រើនស្ថាប័ន នៅចំណុចខ្លោងទ្វារ ប្រាសាទកំពូល៣  គល់ស្ពាន មិត្ដភាព កម្ពុជា-ថៃ ច្រកអន្ដរជាតិ ប៉ោយប៉ែត ពិសេសគឺមន្ដ្រីកាំកុងត្រូល តែម្ដង ដែលគាត់បង្ខំឱ្យ អ្នកអូស រទេះបង់ ប្រាក់ពី២០បាត ទៅ៥០បាត បើទោះជាទំនិញ ទាំងនោះ ស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ ។

ជាក់ស្ដែង កន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ននេះ គេបានឃើញពីទិដ្ឋភាព មន្ដ្រីកាំកុងត្រូល ចំនួន៣នាក់ ដែលជាសមាជិក មានវត្ដមាន នៅទីនោះ តម្រូវឱ្យអ្នកអូសរទេះ ចូលបង់ប្រាក់ ក្នុង១ថ្ងៃៗ មានរាប់ រយ រទេះក្រៅ ពីនោះនៅមានរទេះ ដែលមានថៅកែធំៗ ចាត់ទុកជា រទេះដឹកទំនិញជាខ្សែ គឺមន្ដ្រីកាំកុងត្រូល ទោះជាមិនបានទូទាត់ ប្រាក់ភ្លាមៗ ក៏អង្គុយរាប់រទេះដើម្បី ទៅទូទាត់ប្រាក់នៅ ពេលល្ងាចជាក្រោយ ។

ទិដ្ឋភាពដែលមន្ដ្រីកាំកុង ត្រូលអង្គុយចាំយកប្រាក់ ពីកម្មករអូសទំនិញ តាមរទេះគឺជាអំពើមិនថ្លៃថ្នូរ និងផ្ទុយពីគោលការណ៍ របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាណិជ្ជកម្ម ពីព្រោះ អគ្គនាយកដ្ឋាន កាំកុងត្រូល តែងតែតម្រូវឱ្យមន្ដ្រី កាំកុងត្រូលអនុវត្ដឱ្យ បាននូវវិធានការ ទប់ស្កាត់ទំនិញ ខូចគុណភាព ចំណីអាហារ មានជាតិពុលដើម្បី ការពារទៅ លើសុខភាព របស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងបរិភោគ។

ប៉ុន្ដែភាពជាក់ស្ដែង មន្ដ្រីកាំកុងត្រូលច្រក ប៉ោយប៉ែត មានវត្ដមានចាំយកលុយពីកម្មករ អូសទំនិញ តាមរទេះរថយន្ដ ដឹកទំនិញជាងការទទួលខុសត្រូវ ទប់ស្កាត់ទំនិញខូចគុណភាព និងចំណីអាហារ មានជាតិពុលហូរចូល ។ លទ្ធផលកន្លងមក គេបានត្រឹមតែឃើញ មន្ដ្រីកាំកុងត្រូល ចាប់ស៊ុត មាន់ ទា សាច់មាន់ជង្គង់ មាន់ និងភេសជ្ជៈ ខូចគុណភាព ចំណីអាហារមានជាតិពុល បន្ដិចបន្ដួច ខណៈដែលឈ្មួញ មួយចំនួន មិនបង់ប្រាក់ឱ្យយកមកដុតបំផ្លាញចោល ដើម្បីបញ្ជាក់ឱ្យឃើញថា មន្ដ្រីកាំកុងត្រូល ច្រកប៉ោយប៉ែត ក៏ដូចជាសាខាកាំកុងត្រូល ខេត្ដបន្ទាយមានជ័យ មានវិធានការតឹងតែង ទប់ស្កាត់ទំនិញ ខូចគុណភាព និងចំណីអាហារមានជាតិពុលហូរចូល។

ពាក់ព័ន្ធនឹងការរិះគន់ ពីសំណាក់ក្រុមកម្មករ និងប្រជាពលរដ្ឋថា វត្ដមានរបស់មន្ដ្រីកាំកុងត្រូល នៅច្រក អន្ដរជាតិ ប៉ោយប៉ែត អង្គុយចាំយកប្រាក់ពី កម្មករអូសទំនិញ តាមរទេះ និងរទេះដឹកទំនិញខ្សែ របស់ ក្រុមហ៊ុនថា ជារឿងធម្មតាទេ ការយកលុយ របស់មន្ដ្រីកាំកុងត្រូល ពីកម្មករអូសទំនិញ តាមរទេះ ក្នុង១ រទេះ២០ បាតទៅ៣០បាត នោះព្រោះរឿងនេះ គេក៏យកលុយដូចកាំកុង ត្រូលដែរ ដើម្បីថ្លៃ បាយ ថ្លៃទឹក ។ ចំណុចខាងលើទាំងអស់នេះ គួរណាស់តែថ្នាក់ដឹកនាំសិក្សា ពីបុគ្គលិកលក្ខណៈរបស់ លោក អ៊ុត សុភាព ប្រធានសាខា កាំកុងត្រូល ខេត្ដបន្ទាយមានជ័យ អនុវត្ដបែបនេះស្រប ទៅនឹងគោលការណ៍របស់រដ្ឋាភិបាលដែរ ឬមួយយ៉ាងណា ។

ពាក់ព័ន្ធបញ្ហាខាងលើទាំងអស់នេះ ពុំអាចទំនាក់ទំនងជាមួយ លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូល ខេត្ដបន្ទាយមានជ័យ បានទេព្រោះគ្មានលេខសំរាប់ទំនាក់ទំនង ជាមួយលោក៕

ក្រុមកម្មករ អូសទំនិញ និងប្រជាពលរដ្ឋ រិះគន់ មន្រ្តីកាំកុងត្រូល ប្រចាំច្រកទ្វារ អន្តរជាតិ


Viewing all articles
Browse latest Browse all 8042

Trending Articles