MEXICO: គ្រោះរញ្ជួយដីកម្រិត ៥,៤ រ៉ិចទ័រ បានវាយប្រហារ តំបន់ភាគខាងអាគ្នេយ៍ ប្រទេស ម៉ិចស៊ិក កាលពីថ្ងៃ សៅរ៍កន្លងទៅនេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ ទាក់ទងនឹងគ្រោះថ្នាក់ ឬការបំភ្លិចបំផ្លាញ នៅឡើយទេ ។
សេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហាររដ្ឋ Veracruz ដែលស្ថិតនៅចម្ងាយប្រមាណជា ៤៧គីឡូម៉ែត ភាគអាគ្នេយ៍នៃទីក្រុង Sayula de Aleman នៅវេលាម៉ោងប្រមាណជា ២និង១៦នាទី រសៀលម៉ោងនៅក្នុងតំបន់។ នេះបើយោងតាមការលើក ឡើងរបស់អ្នកជំនាញ ផ្នែកភូមិសាស្រ្តសហរដ្ឋអាម៉េរិក (USGS) ។
USGS បានឲ្យដឹងថាគ្រោះរញ្ជួយដីនេះ មានជម្រៅរហូតដល់ ១៤៥គីឡូម៉ែត។ ប្រភពមួយបានឲ្យដឹងថា ដំបូងវាមាន កម្លាំងខ្លាំងរហូតដល់ ៦,២រ៉ិចទ័រ តែក្រោយមកធ្លាក់មកត្រឹម ៥,៦រ៉ិចទ័រ ៕