Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាប់ខ្លួនអតីត នាយកទីចាត់ការ រដ្ឋបាលសាលា ខេត្តក្រចេះ ពីបទរំខានការងារ ក្រុមយុវជនស្ម័គ្រចិត្ត

$
0
0

ក្រចេះ ៖ កម្លាំងនគរបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ បានឃាត់ខ្លួនអតីត នាយកទីចាត់ការ រដ្ឋបាលសាលាខេត្តក្រចេះ ដោយជននេះ ដើរបញ្ច្រាសនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលរំខានការងាររបស់ ក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់សម្តេចតេជោ ហ៊ុន សែន ។

ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃអាទិត្យ នេះថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួន លោក ចិន ហុងស្រ៊ី អាយុជាង ៦០ឆ្នាំ ដែលជាមន្ត្រីចូលនិវត្តន៍ និងជាអតីតនាយកទីចាត់ការ រដ្ឋបាលសាលាខេត្តក្រចេះ បន្ទាប់ពី ជននេះបានដើរតួនាទីជាតំណាងក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល CIV ដោយតវ៉ាយក ដីឲ្យក្រុមហ៊ុនវិញ ខណៈដែលដីទាំងនោះ ត្រូវបានក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីជំនាញ បានវាស់វែងចំណែកដី របស់ក្រុមហ៊ុនឯកជនមួយនេះ ទៅឲ្យប្រជាពលរដ្ឋ។

បើតាមស្នងការនគរបាលរូបនេះ នៅពេលដែលក្រុមយុវជនស្ម័គ្រចិត្តបានវាស់វែងក្បាលដី ជូនប្រជាពលរដ្ឋ រួចរាល់ ហើយបានយកទិន្នន័យទាំងនេះទៅបិទផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញពីដីរបស់គាត់ និងត្រៀមទទួល ប័ណ្ណកម្មសិទ្ធិពីរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត និងក្រុមយុវជនស្ម័គ្រចិត្ត។ ពេលនោះ ហើយ ស្រាប់តែលោក ចិន ហុងស្រ៊ី បានតវ៉ា និងដើរបំភិតបំភ័យប្រជាពលរដ្ឋ ថាជាដីរបស់ក្រុមហ៊ុនទេ ដូច្នេះទង្វើបែបនេះ បានដើរ បញ្ច្រាសគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលនាំឲ្យមានការឃាត់ខ្លួនបុគ្គលរូបនេះតែម្តង។

យោងតាមប្រភពព័ត៌មានពីខេត្តក្រចេះ ជននេះត្រូវបានសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕


Viewing all articles
Browse latest Browse all 8042

Trending Articles