ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវើ បាននិងកំពុងដំណើរការ កម្មវិធីអាហារូបករណ៍ ថ្នាក់មហាវិទ្យាល័យ ដើម្បីជួយឪពុក ម្តាយ គ្រប់រូប ផ្តល់នូវអនាគត នៃការសិក្សាដ៏ត្រចះត្រចង់ ដល់កូនៗរបស់ខ្លួន តាមរយៈការផ្តល់ ឱកាសដើម្បី ឈ្នះរង្វាន់មួយ។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្រោម ការឧបត្ថម្ភពីម្សៅសាប៊ូវីសូពិសេស របស់ក្រុមហ៊ុនយូនីលីវើ។
លោក សុវណ្ណ ច័ន្ទរង្ស៊ី ប្រធានផ្នែកម៉ាកផលិតផល ក្រុមហ៊ុនយូនីលើវើ មានប្រសាសន៍ថា “ម្សៅសាប៊ូវីសូពិសេស ត្រូវបានគេទទួលស្គាល់ សម្រាប់ការជួយអ្នកម្តាយ គ្រប់រូបក្នុងការបោកសម្លៀកបំពាក់ កូនៗបានជ្រះស្អាត និង សភ្លឺចែងចាំង។ បច្ចុប្បន្នក្រុមហ៊ុនក៏មាន មោទនភាពក្នុងការជួយ ស្រ្តីជាម្តាយ ផ្តល់នូវអនាគតនៃការសិក្សា ដ៏ត្រចះត្រចង់ ដល់កូនៗ របស់ពួកគាត់ផងដែរ។”
លោក បន្ថែមថា “ម្សៅសាប៊ូវីសូពិសេសជឿជាក់ លើការរីកចម្រើនដែលយើង អាចធ្វើទៅបាន នៅក្នុងជីវិតរបស់ យើង។ សម្លៀកបំពាក់ដែលសស្អាត ប្រកបដោយទំនុកចិត្ត នឹងផ្តល់ឲ្យអ្នក និងក្រុមគ្រួសារនូវឱកាស ច្រើនថែម ទៀត។ និយាយរួមឱកាសជាច្រើន នឹងរង់ចាំអ្នក។ បច្ចុប្បន្នយើងកំពុងតែបោះជំហានទៅមុខបន្ថែមទៀត។ ដូច្នេះ សញ្ញាប័ត្រមហាវិទ្យាល័យ នឹងជួយឲ្យកូនៗរបស់គាត់ សម្រេចនូវក្តីសុបិនរបស់ខ្លួន និងមានអនាគតភ្លឺស្វាង ជាមួយ នឹងការងារ ដ៏ល្អប្រសើរ។”
យូនីលីវើណែ នាំអ្នកម្តាយគ្រប់រូបឲ្យបោកសម្លៀកបំពាក់ កូនៗរបស់ខ្លួន ជាមួយនឹងម្សៅសាប៊ូវីសូពិសេស ដើម្បី ធ្វើឲ្យសម្លៀកបំពាក់ ជ្រះស្អាត និងសភ្លឺចែងចាំង ព្រមទាំងជម្រុញឲ្យពួក គេមានទំនុកចិត្តលើខ្លួនឯង កាន់តែខ្លាំង នៅក្នុងថ្នាក់រៀន ពីព្រោះឱកាសនឹងផ្តល់ឲ្យនៅពេល ដែលយើងមានអាកប្បកិរិយាស្លូតបូត និងតុបតែងខ្លួន បានស្រស់ស្អាត។ ម្សៅសាប៊ូវីសូពិសេសត្រូវ បានផលិតឡើង ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដែលផ្សំចេញពី គ្រាប់ភ្លឺតូចៗ ក្នុងការកម្ចាត់ធូលីដី ស្នាមប្រឡាក់យ៉ាងមានប្រសិទ្ធភាព និងធ្វើឲ្យសម្លៀកបំពាក់ សភ្លឺចែងចាំង និងទន់ល្មើយ។ ដើម្បីមានឱកាសឈ្នះរង្វាន់សម្រាប់ការសិក្សា រយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យ អតិថិជន ចាំបាច់ត្រូវទិញ និងប្រើប្រាស់ម្សៅ សាប៊ូវីសូពិសេស។ រង្វាន់អាចត្រូវបានរកឃើញភ្លាមៗ នៅក្នុងកញ្ចប់សាប៊ូ។
កម្មវិធីឈ្នះរង្វាន់នេះប្រព្រឹត្តទៅ ចាប់ពីខែកញ្ញា រហូតដល់ដំណាច់ខែធ្នូ៕