Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ដឹកស្រីស្នេហ៍ ចេញពីក្លឹប ជ្រុលទៅបុករះម៉ូតូ ៣គ្រឿង នឹងរទេះលក់ បាយឆា របួសធ្ងន់ ស្រាល៦នាក់

$
0
0

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន ៦នាក់ត្រូវ រងរបួសធ្ងន់ស្រាល ដោយសារយុវជនម្នាក់ បើកបររថយន្ត កាមរីឆ្លាម មួយគ្រឿង ក្នុងល្បឿនលឿនឌុបស្រីស្នេហ៍ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១០៨៦ ហើយរេចង្កូតជ្រុលបុករះម៉ូតូ ៣គ្រឿង នឹងរទេះលក់បាយឆាមួយគ្រឿង នឹងបន្តជ្រុលបុកចំបង្គោលដងគោម គៀបជាប់រងការខូចខាត កាលពីវេលាម៉ោង ២នឹង ១០នាទីទៀបភ្លឺថ្ងៃ០៨ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខខារ៉ាអូខេ ឌីយ៉ាម៉ង ផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៌មាន ពីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប នៅត្រង់ចំណុចកើតហេតុ បាននិយាយរៀបរាប់ថា មុន ពេលមានគ្រោះថ្នាកនេះ គឺសង្កេតឃើញរថយន្តកាមរីឆ្លាម ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2N-4828 បើកបរ ដោយបុរសម្នាក់ឌុបស្រីស្នេហ៍ ធ្វើដំណើរចេញពីក្លឹបរាំកម្សាន្ត តាមបណ្តោយផ្លូវលេខ ១០៨៦ ទិសដៅពីលិចទៅ កើត ដោយបានបើកយ៉ាងលឿន លុះដល់ចំណុចកើតហេតុទប់ល្បឿនមិនទាន់ក៏ជ្រុលរេចង្កូតបុករះម៉ូតូ ២គ្រឿង  ១គ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ នឹងមួយគ្រឿងទៀតម៉ាកស្មាស ពណ៌ស ទៅបោកផ្ទប់នឹងរទេះលក់បាយឆា ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី៥នាក់ត្រូវរងរបួសធ្ងន់ស្រាល ប៉ុន្តែដោយរថយន្តបង្កមិនឈប់ ហើយ ព្យាយាមបើកគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូវ៉េវ អូសជាង ១០ នឹងជ្រុលទៅបុកបង្គោលដងគោមកៀបនៅ មុខ ខារ៉ាអូខេ ឌីយ៉ាម៉ងកៀបជាប់មិនអាចបន្តដំណើរទៅមុខ ។

ប្រភពដដែលបន្តថាក្រោយកើតហេតុអ្នកស្រី ស្នេហ៍ដែលរួមដំណើរក្នុងរថយន្តបង្កខាងលើ ត្រូវបោកផ្ទប់នឹង កញ្ជាក់រងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងក្នុងរថយន្ត។ ចំណែកអ្នកបើកបរត្រូវបានបងប្អូន ប្រជាពលរដ្ឋចាប់ប្រគល់ ឲ្យសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ខាងលើ សមត្ថកិច្ចមូលដ្ឋាន បានហៅ រថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន ឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដូច្នេះចំពោះ អត្តសញ្ញាណរបស់ក្រុមជនរងគ្រោះ សមត្ថកិច្ចមិនទាន់បញ្ជាក់បាននៅឡើយទេ។ ដោយសមត្ថកិច្ច ថ្លែងថា រថយន្តបង្កហេតុនឹងម៉ូតូ៣គ្រឿង រទេះលក់បាយមួយគ្រឿង ត្រូវនគរបាលជំនាញមកវាស់វែងអូសនឹងស្ទូច យក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>