Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Apsara International Air ចាប់ផ្តើមហោះហើរ ក្នុងស្រុកលើកដំបូង នៅថ្ងៃនេះ

$
0
0

ភ្នំពេញ៖ ទន្ទឹមនឹងវិស័យ ទេសចរណ៍កម្ពុជា កំពុងរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ នឹងដើម្បីឆ្លើយតបទៅនឹង តម្រូវ ការធ្វើដំណើរ ទៅទិសដៅទេសចរណ៍ នៅកម្ពុជានោះ ក្រុមហ៊ុនអាកាសចរណ៍ Apsara International Air បានចាប់ ផ្តើមប្រតិបត្តិការ ហោះហើរក្នុងស្រុកជាលើក ដំបូងហើយ នៅថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០១៤។

ការហោះហើរជើងក្នុងស្រុកលើកដំបូងនេះ គឺធ្វើដំណើរចេញពី ភ្នំពេញទៅសៀមរាប និងសៀមរាប-ភ្នំពេញ ជាមួយ នឹងយន្តហោះ Air Bus A320 ផ្ទុកអ្នកដំណើរបាន ១៨០នាក់ ព្រមទំាងតម្លៃ ពិសេសរយៈពេលខ្លីនេះទៀតផង។

ជាមួយគ្នានោះដែរ លោក អ៊ាង គឹមអៀង ប្រធានសមាគម ទីភ្នាក់ងារ ទេសចរណ៍ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃពុធ ទី០៨ ខែតុលាថា លោកស្វាគមន៍មែនទែន ចំពោះការបង្កើតការហោះហើរស្រុក ដើម្បីបំពេញតម្រូវការ ទំាងភ្ញៀវជាតិ និងអន្តរជាតិនៅកម្ពុជានេះ។

លោកថា «ការបង្កើតនេះ ដោយសារតែវិស័យ ទេសចរណ៍កម្ពុជា គឺរីកចម្រើនខ្លំាងមែនទែន ហើយក៏ជាការចូល មកបំពេញ កន្លែងដែលខ្វះខាត ដោយលែងមានការហោះហើរ ផ្តាច់មុខ រួមទំាងសម្រួលការធ្វើដំណើរ របស់ភ្ញៀវ ជាតិ អន្តរជាតិ ជំនួសឲ្យផ្លូវគោកផងដែរ ខណៈតាមផ្លូវថ្នល់គឺមាន បញ្ហាជាច្រើនដូចជា ការជួសជុលផ្លូវ ប្រើ រយៈពេលយូរ បញ្ហារថយន្តខូចជាដើម »។

លោកបន្តថា យន្តហោះ A320 របស់ក្រុមហ៊ុន អាកាសចរណ៍ Apsara International Air ជាប្រភេទយន្តហោះធំ សុវត្ថិភាព នឹងថែមទំាងមានតម្លៃ ពិសេសរយៈពេល ក្នុងរយៈពេលខ្លីនេះ គឺតម្លៃសម្រាប់ទៅពីភ្នំពេញ ទៅសៀមរាប ឬក៏ពីសៀមរាប មកភ្នំពេញ គឺចន្លោះពី ៣០ទៅ៣៥ដុល្លារអាម៉េរិក។

យ៉ាងណាក៏ដោយ គេមិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយបន្ថែម ពីខាងក្រុមហ៊ុន បាននោះទេ។

សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃដំបូងនៃការហោះហើរ ពីភ្នំពេញទៅសៀមរាបនេះ គឺអ្នកដំណើរចំនួន ៩២នាក់ ចំណែកពីសៀមរាប មកភ្នំពេញវិញ គឺមានភ្ញៀវ ៦២ភាគរយ ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>