Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បង្ហាញមុខក្រុមចោរ​ ប្លន់ទូមាស នៅ ខេត្ដតាកែវ មុនបញ្ជូនទៅតុលាការ

$
0
0

ភ្នំពេញ ៖ ក្រុមចោរប្លន់ទូមាស នៅខេត្ដ តាកែវ និងជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាព ប្លន់និងលួចក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាម បណ្ដាខេត្ដមួយចំនួននោះ ត្រូវបានការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជា សាធារណៈ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៤ មុនបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកអេង សោភា បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះព្រហ្ម ប៊ុនធឿន អាយុ៣៨ឆ្នាំ រស់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀត ឈ្មោះកុយ ស៊ីណា អាយុ២៨ឆ្នាំ រស់នៅក្នុង ប្លុកភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌទឹក ថ្លា គឺជាមុខសញ្ញាប្លន់ទូមាស នៅខេត្ដតាកែវ កាលពីពេលកន្លងទៅ ហើយក៏ជាមុខសញ្ញា ធ្លាប់ធ្វើសកម្មភាពប្លន់និងលួចជាច្រើនករណី ក្នុងរាជធានីភ្នំពេញ រួមទាំងខេត្ដមួយចំនួនទៀត ។

លោកអេង សោភា បានបញ្ជាក់ថា ក្រោយចាប់ជនសង្ស័យជនសង្ស័យទាំងនេះ កម្លាំងសមត្ថកិច្ចរបស់លោកបានដកហូតវត្ថុតាងជាច្រើន រួមមានកាំភ្លើង កា៥៤មួយដើម ម៉ូតូចំនួន៤គ្រឿង ស្លាកលេខម៉ូតូជាច្រើន និងសម្ភារៈកាច់កផ្សេងទៀត ។

បើតាមលោកអេង សោភា កម្លាំងនគរបាលរបស់លោក ក្រោមបទបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរងលោកជួន ណារិន្ទ បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន រហូតឈានទៅដល់ការចាប់មុខសញ្ញាទាំងនេះ ទាំងលំបាកបំផុត ក្នុងរយៈពេល៣-៤ថ្ងៃមកនេះ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ទៀតថា មុនពេលចាប់ខ្លួនជន សង្ស័យដែលមានបក្ខពួកជាច្រើននាក់ផ្សេងទៀតនេះ ធ្លាប់ធ្វើសកម្មភាពប្លន់ ជាច្រើនករណី បូករួមទាំងការប្លន់ទូមាសនៅផ្សារត្រពាំងអណ្ដើកស្រុកត្រាំកក់ ខេត្ដតាកែវនោះផង ។

ក្រោយបង្ហាញមុខជាសាធារណៈ ជន សង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង ដែលសមត្ថកិច្ចដកហូត ត្រូវបានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនទៅកាន់តុលការ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>