ស៊ីដនី៖ អ្នកវិទ្យាសាស្ដ្រ បានរកឃើញសិលាចារឹកដ៏ចំណាស់មួយ ដែលអាចចាត់ទុកថា ចាស់ជាងគេនៅលើ ពិភពលោកដោយរកឃើញនៅក្នុង រូងថ្មមួយនៅឥណ្ឌូណេស៊ី។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។
តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែតុលា ឆ្នាំ២០១៤ នេះឲ្យ ដឹងថា ក្រុមការ ងារដឹកនាំដោយអូស្រ្ដាលី បានរកឃើញនូវសិលាក្នុងរូងថ្មមួយ នៅលើកោះ ស៊ូទ្បាវ៉េស៊ី ដែលត្រូវបានគេប៉ាន់ ប្រមាណថា មានអាយុកាល ប្រហែល ជាង៤០.០០០ឆ្នាំមក ហើយ ដោយមានវ័យចំណាស់ជាងសិលាចារឹក របស់ អេស្ប៉ាញ និងបារាំង ទៀតផង ។
លោក Maxime Aubert សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ហ្គីហ្វីត (Griffith)របស់ប្រទេស អូស្រ្ដាលី បាន និយាយថា លោកបានចាប់អារម្មណ៍ទៅលើ ផ្ទាំងសិលា ខណៈនោះ លោក ក៏បានធ្វើពិសោធន៍ទៅលើ សិលាដែលនៅក្នុងរូងថ្មនោះ ទើបដឹងពីអាយុរបស់វា។
តាមការសិក្សារបស់ក្រុមសិក្សាអូស្រ្ដាលី បានគូសបញ្ជាក់ឲ្យ នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈ ទស្សនាវដ្ដី ធម្មជាតិ ដែលថ្ងៃបរិច្ឆេទរូបភាពដំបូងបំផុតថា វាត្រូវឆ្លាក់ដោយដៃដែលមានអាយុ យ៉ាងហោចណាស់ ៣៩.៩០០ ឆ្នាំមក ហើយ ដែលនេះជាអាយុតិចជាងសិលាដែលរកឃើញ នៅក្នុងរូងថ្មនៅប្រទេសឥណ្ឌូណេស៊ីទៅទៀត៕