កំពង់ស្ពឺ ៖ ជនសង្ស័យពីរនាក់ ដែលជាប់ ពាក់ព័ន្ធនិងសកម្មភាពចែកចាយថ្នាំញៀន នៅស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់តុលាការខេត្ដ នាព្រឹកថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០១៤នេះ ។
មន្ដ្រីនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរ បាលចាប់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅតាមផ្លូវជាតិ លេខ៥ ក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ដោយដកហូតថ្នាំ ញៀន ចំនួន ៦កញ្ចប់ធំ និងម៉ូតូសង់កូរ៉េមួយ គ្រឿង ដែលជិះធ្វើសកម្មភាព ។
បើតាមមន្ដ្រីនគរបាល ជនសង្ស័យទី១ ឈ្មោះឈុន ធី អាយុ៤៣ឆ្នាំ រស់នៅភូមិតា អត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ ឆ្នាំង និងជនសង្ស័យទី២ ឈ្មោះម៉ាន សាលីន អាយុ៣១ឆ្នាំ រស់នៅឃុំច្រេស ស្រុកកំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង ។