Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្រ្តី ក្រសួងការ បរទេស និង ពាណិជ្ជកម្ម ញូវហ្សេឡែន គាំទ្រគម្រោង ចុះបញ្ជី ពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិច ត្រូវនិចរបស់កម្ពុជា

$
0
0

ភ្នំពេញ៖ Hon. Tim Groser រដ្ឋមន្រ្តីក្រសួងការបរទេស និង ពាណិជ្ជកម្ម ហូវហ្សេឡែន បានបង្ហាញការគាំទ្រ យ៉ាងខ្លាំងចំពោះគម្រោង នៃការបង្កើតប្រព័ន្ធចុះបញ្ជី ក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិច របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា ដែលនឹងជួយទាក់ទាញកាន់តែខ្លាំងពីអ្នកវិនយោគ និងជួយកាត់បន្ថយអំពើពុករលួយ។

ការបង្ហាញនូវការគាំទ្រនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារការងារមួយ រវាងលោក Hon. Tim Groser រដ្ឋមន្រ្តី ក្រសួងការបរទេស និង ពាណិជ្ជកម្ម ប្រទេសញូវហ្សេឡែន ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងក្រុម ការងារក្រសួងពាណិជ្ជកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ នាទីក្រុង Auckland។

លោក Tim Groser បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនថា «គម្រោងចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធអេឡិច ត្រូនិច នឹងជួយសម្រួលដល់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលុបំបាត់អំពើពុករលួយ សម្រាប់ក្រុមហ៊ុន ទាំងឡាយ ដែលចាប់ដំណើរការអាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជា»។

លោក Tim Groser បានថ្លែងបន្ថែមទៀតថា លោកនឹងពិភាក្សាអំពីតម្រូវការកម្ពុជា ជាមួយអ្នកឯកទេសរបស់ខ្លួន ហើយផ្តល់ការឆ្លើយតបជាវិជ្ជមានមួយ ដែលអាចរួមបញ្ចូលនូវការបញ្ជួនក្រុមការងារមួយមកកាន់កម្ពុជា ជួយ គាំទ្រ លើផ្នែកបច្ចេកទេស។

នៅក្នុងជំនួបនេះរវាងទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក Tim Groser ក៏បានពិភាក្សាអំពីពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការវិនិយោគ ការចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles