Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេដឹកនាំកូរ៉េ ខាងជើង បន្តអវត្តមាន ក្នុងពិធីបុណ្យជាតិ

$
0
0

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០១៤ នេះ បានប្រារព្ធខួប លើកទី ៦៩ នៃការបង្កើតគណបក្សពលករកូរ៉េ ប៉ុន្តែកម្មវិធីជាតិដ៏ធំនេះ មិនមានវត្តមានរបស់ លោក គីម ចុងអ៊ុន ជាមេដឹកនាំកំពូលចូលរួមដូចបណ្តាឆ្នាំមុនៗនោះឡើយ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា ការបាត់មុខពីសាធារណ ជននេះ មិនមែនជាលើកទីមួយនោះទេ គឺកម្មវិធីជាតិមួយចំនួន ក៏លោកបានអវត្តមានដែរ ក្រោយពីសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនបានអះអាងថា លោក គីម មានជំងឺផ្នែកឆ្អឹង ជើង និង កំពុងទទួលការ ព្យាបាលពីក្រុមគ្រូពេទ្យ។

ចំពោះមតិខ្សិបខ្សៀវទូទាំងសកលលោក អំពីបញ្ហាសុខភាពរបស់មេដឹកនាំវ័យ ៣១ឆ្នាំរូបនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនបានចេញផ្សាយព័ត៌មាន អ្វីពាក់ព័ន្ធនឹងដំណើរ ទស្សនកិច្ច របស់លោក គីម ទៅកាន់វិមាន គុមស៊ូសាន ដែលជាកន្លែងតម្កល់សពរបស់ជីតា និង បិតា របស់លោកក្នុងប្រទេសនេះឡើយ ស្របពេលដែលនេះជាពិធីដែលសំខាន់បំផុត ដែលលោកតែងតែធ្វើជារៀងរាល់ឆ្នាំនោះ។

កន្លងមកលោក គីម តែងតែទៅកាន់មហាស្តូប ខាងលើនេះនៅក្នុងទីក្រុងព្យុងយ៉ាង នាពាក់ កណ្តាលយប់ ដោយអមដំណើរជាមួយមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសដើម្បី សម្តែងការគោរពដល់ អតីតមេដឹកនាំប្រទេសទាំងពីររូប។ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃសុក្រ ក្នុងអំឡុងពិធីបុណ្យជាតិដ៏ធំ នេះ គេនៅតែមិនទាន់ឃើញ វត្តមានរូបលោកដដែល ជាហេតុនាំឲ្យមានការសង្ស័យថា សុខភាពរបស់ លោក គីម នៅមិនទាន់មានភាពប្រសើរឡើងនៅឡើយទេ។

គួរបញ្ជាក់ថា វត្តមានរបស់លោកចុងក្រោយ គឺនៅថ្ងៃទី០៣ ខែកញ្ញា ជាពេលដែលលោក និង ភរិយា បានអង្គុយមើលការប្រគុំតន្ត្រីមួយក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែក្រោយពីនោះមក សារព័ត៌មានរដ្ឋប្រទេសនេះមិនបានចេញផ្សាយអ្វីពីសកម្មភាពរបស់លោកទៀតឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>