វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា សហគមន៍អន្ដរជាតិ បានព្រមព្រៀង គ្នានឹងចេញសកម្មភាព ឲ្យបានឆាប់រហ័ស និងកិច្ចសម្របសម្រួល ដែលជាតម្រូវការ នៃសម្ភារៈបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Ebola ដែលបាននិងកំពុង ធ្វើការវាយប្រហារ យ៉ាងធ្ងន់ធ្ងរនៅក្នុងអាហ្វ្រិក ខាងលិច ចំនួន ៣ប្រទេសនោះ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា ការសិក្សា កម្រិតខ្ពស់ ចូលរួមដោយមន្រ្តី មកពីអង្គការពិភពលោក ទីភ្នាក់ងារសុខភាពជាតិ ក៏ដូចជាអង្គការមិនមែន រដ្ឋាភិបាល រួមជា មួយនឹងប្រមុខរដ្ឋ នៃហ្គីណេលី បេរីយ៉ា និង ស៊ៀរ៉ាឡេអន ជាមួយនឹងបេសកកម្ម ក្នុងការ បង្កើនការឆ្លើយតប ជាសាកល ទៅនឹងការរីករាលដាល ដ៏សាហាវ នៃជំងឺ Ebola នេះ នៅក្នុងបណ្ដាប្រទេសទាំង ៣នៅអាហ្រ្វិក ខាងលិច។
នៅក្នុងកិច្ចប្រជុំនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បានជំរុញឲ្យ មានការ ឆ្លើយតប ល្អបំផុត ដើម្បីទប់ទល់នឹងជំងឺ Ebola ដែលវានឹងជាការឆ្លើយតជាបន្ទាន់ និងមានប្រសិទ្ធភាព។ ប្រធានធនាគារ ពិភពលោក ជីម យ៉ុង គីម ក៏បានអំពាវនាវផងដែរឱ្យ មានសកម្មភាព ឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបញ្ឈប់ ការ រីករាលដាលជំងឺ Ebola។
មន្ត្រីតំណាងចិនមួយរូប បានឱ្យដឹងនៅក្នុងសម័យ ប្រជុំនោះដែរថា លោកស្រី សូមអំពាវនាវ ឲ្យមានកិច្ចខិតខំ ប្រឹងប្រែង ពង្រឹងបន្ថែមដើម្បីវ៉ាក់សាំង ប្រឆាំងនឹងជំងឺ Ebola និងការស្រាវជ្រាវ ថ្នាំពេទ្យបន្ថែមដើម្បី តបឲ្យបាន ទាន់ពេលវេលា និងការសម្របសម្រួលវិបត្តិមួយនេះ។
លោកស្រី បញ្ជាក់ថាប្រទេសចិន បានសន្យាផ្តល់ប្រាក់យ័ន បន្ថែមទៀតចំនួន ២០០លានយ័ន ស្មើនឹង ៣២លាន ដុល្លារអាម៉េរិក ទៅឱ្យបណ្តាប្រទេស អាហ្វ្រិកខាងលិច ដើម្បីជួយជា ដំណោះស្រាយលើជំងឺ Ebola និង២លាន ដុល្លារអាម៉េរិក ជាសាច់ប្រាក់សម្រាប់ អង្គការសុខភាព ពិភពលោក និងសហភាពអាហ្វ្រិក ៕