Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តើត្រូវរៀបចំខ្លួន ដើម្បីទទួលបាន ការងារធ្វើ ខណៈពេលដែល យើងនៅជានិស្សិត នៅឡើយ?

$
0
0

ពិតប្រាកដណាស់ សិស្ស និងនិស្សិតដែលកំពុង សិក្សាគឺបុគ្គលដែលមានអត្រា និកម្មភាពខ្ពស់ជាងគេ ហើយការ ពិតនៃ មូលហេតុ ត្រូវបានកំណត់ដោយ កត្តាជាច្រើន ក្នុងនោះ ការខ្វះបទពិសោធន៍ការងារ គឺជាកត្តាចំបង។ កត្តា ទាំងអស់នេះអាចត្រូវបានដោះស្រាយ ដោយលោកអ្នកត្រូវ ចេះពង្រឹងចំនុច ខ្លាំងរបស់ខ្លួន ហើយបង្រួមចំនុច ខ្សោយ អោយកាន់តែតូចទៅៗ។

ខាងក្រោមនេះ ក្រុមហ៊ុន អេជ អា ខេមបូឌា សូមធ្វើការចែករំលែកនូវគន្លឹះសំខាន់ៗ មួយចំនួនថាតើត្រូវរៀបចំខ្លួន បែបណាដើម្បីទទួលបានការងារធ្វើ ខណៈពេលដែលយើងនៅ ជានិស្សិតនៅឡើយ៖

១.និយាយចេញជាសាធារណៈ

ដើម្បីទទួលបានការងារធ្វើ អ្នកត្រូវតែដឹងអោយច្បាស់ថាបណ្តាញផ្ទាល់ខ្លួនគឺជាបុគ្គលសំខាន់ បណ្តាញទាំងអស់ នោះអាចជា ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តិភក្តិ សហសាវិក របស់អ្នក។អ្នកត្រូវតែមានភាពក្លាហានក្នុង ការ និយាយចេញជាសាធារណៈថា អ្នកកំពុងស្វែងរកការងារធ្វើ ព្រោះពេលខ្លះពួកគេអាចជាបុគ្គល និងភ្នាក់ងារដ៏ សំខាន់ ក្នុងការជួយអ្នក។ត្រូវចងចាំថាបើអ្នកមិននិយាយអីសោះ អ្នកក៏ទទួលបានលទ្ឋផលអត់អីសោះដែរ។
២. កុំមើលរំលងការងារក្បែរខ្លួន
សិស្ស-និស្សិតមួយចំនួនជួនកាលគិតថា ឱកាលការងារណាមួយនឹងមកដល់នៅថ្ងៃណាមួយ ពិតជាសែនឆ្ងាយ ពីដៃរបស់ពួកគេ។ ពិតហើយការងារដែលអ្នករំពឹងថានឹងមកនោះ វានៅជិតដៃរបស់ដៃអ្នកបង្កើយទេ។ ការងារដាំ ស្មៅ ក្នុងសួន, ការងារបោសសំអាតថ្នល់, ការងារដាំផ្កាម្លិះ, ការងាររៀបចំសួនកុមារ, និងកន្លែងកំសាន្តរបស់ សត្វ សុនខជាដើម។ ការងារទាំងនេះសុទ្ធតែការងារដែលអ្នកជិតខាង អាចបង្កើតបានឲ្យអ្នកធ្វើនិង មានប្រាក់ ចំណូល។
៣. ត្រូវបើកចិត្តទូលាយ
ពេលខ្លះហេតុផលដែលនិស្សិតពិបាកក្នុងការស្វែងរកការងារធ្វើដូចជា គ្មានអ្វីត្រូវធ្វើ, ជាមួយនិងលទ្ធភាពដែលមិន អាចរកការងារធ្វើបាន, ការងារមិនសមនិងចំណេះដឹងដែលខ្លួនរៀន,ជាដើម  ហើយអ្វីៗដែលត្រូវធ្វើគឺ នៅនិងមុខ របស់ពួកគេ។ ប៉ុន្តែពួកគេមិនដែលបានគិតពិចារណាពីជម្រើសឲ្យទូលំទូលាយនិងល្អិតល្អន់។ ចូរកុំព្យាយាមផ្លាស់ ប្តូរ ការងារញឹកញាប់ពេក។ វាគ្មានបញ្ហាទេចំពោះមូលហេតុផ្លាស់ប្តូរការងារក្នុងគោលបំណងថវិកា។ ដូចនេះ, អ្នក នឹងរត់តាមការងារដែលមិនមានទីបញ្ចប់ ចុងក្រោយអ្នកនឹងទទួលបានគឺការខកចិត្តយ៉ាងខ្លាំង។
៤. ត្រួវដឹងពីច្បាប់
សិស្សវិទ្យាល័យគឺសុទ្ធតែយុវវ័យ ដែលច្បាប់, គោលការណ៍, និងអនុសញ្ញានានា មិនអនុញ្ញាតឲ្យស្ថិតក្នុងទីផ្សារ ការងារឡើយ ពីព្រោះពួកគេស្ថិតក្រោមអាយុ១៨ឆ្នាំ។ លក្ខខណ្ឌនេះមិនអាចលម្អៀងបានជាដាច់ខាត។ ប៉ុន្តែអ្នក ត្រូវដឹងពីអ្វីដែលជាការងារឆ្លើយតបទៅនិងការកំណត់ខាងលើ និងដែលសមស្របសម្រាប់អ្នក។
៥. ការរៀបចំប្រវត្តិរូបសង្ខេប
សិស្សនិស្សិតតែងតែមិនគិតពីការសរសេរប្រវត្តិរូបរបស់ខ្លួនជាពិសេសចាប់តាំងពី ពេលពួកគេដាក់ពាក្យធ្វើការងារ ក្រៅម៉ោង។ ប៉ុន្តែតាមពិត, និយោជកតែងតែស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសរសេរ ប្រវត្តិរូបដែលរួម បញ្ចូលទាំង ការងារក្រៅម៉ោង។ ព្រោះវាគឺជាប្រវត្តិរូបដែលល្អគួរឲ្យទាក់ទាញ និងមានព័ត៌មានទាក់ទងទៅនិង តម្រូវការរបស់ និយោជកចង់បាននិងសម្រេចជ្រើសរើសអ្នក។ ប្រវត្តិរូបដែលមានលក្ខណៈវិជ្ជាជីវៈ និងជួយអ្នកឲ្យទទួល បាន ជោគជ័យជាង ប្រវត្តិរូបដែលមានលក្ខណៈរាយប៉ាយ ចាប់ចុងព្រយុងគល់ និងគ្មានតាមតម្រូវការបច្ចេកទេស ទាល់តែសោះនោះ។
៦. ដាក់ពាក្យ, ដាក់ពាក្យនិងដាក់ពាក្យឲ្យបានកាន់តែច្រើន នៅពេលដែលអ្នករងចាំឱកាស ការងារ មកដល់ ពិតជា មានភាពធុញថប់ខ្លាំងណាស់។ដូចនេះអ្នកចងចាំពាក្យចាស់ពោលថា “ចូរកុំដាក់ស៊ុតរបស់អ្នកក្នុងកន្ត្រកតែមួយ”។ បើអ្នដាក់ពាក្យសុំការងារតែមួយឬពីរហើយអង្គុយរងចាំការឆ្លើយតបពីនិយោជក។ការទទួលបានការងារធ្វើក៏ យឺតយ៉ាវ តាមនោះដែរ។ ជាការជំនួស, នៅពេលដាក់ពាក្យរួចហើយ អ្នកត្រូវតាមដានព័ត៌មានតាមរយៈទូរស័ព្ទ ឬអ៊ីម៉េលនិយោជកដោយផ្ទាល់។ ព្រោះនិយោជកមានបេក្ខជនជាច្រើនដែលដាក់ពាក្យសុំការងារ។ ពាក្យរំលឹកថា “ចូរកុំកាប់បំពង់រងចាំទឹកភ្លៀង” ឬ នៅពេលអ្នករាយផ្លែសន្ទួចនិងបិតនុយកាន់តែច្រើន ឱកាសចាប់បានត្រីពីក្នុង ទឹកកាន់តែច្រើន។
៧. ស្លៀកពាក់ដូចម្តេចទើបទទួលបានភាពជោគជ័យក្នុងការសម្រេចចិត្តជ្រើសរើសអ្នក?
មុនពេលដែល និយោជកសម្រេចចិត្តជ្រើសរើសអ្នកចូលធ្វើការ ពួកគេពិតជាចង់ដឹងថាតើ អ្នកនឹងអាចមាន បុគ្គលិក លក្ខណៈបន្ស៊ីជាមួយនឹងបុគ្គលិកបច្ចុប្បន្នរបស់គេបានឬទេ? ចំណុចសំខាន់មួយទៀត, ពួកគេសម្លឹងមើល គឺថា លោកអ្នកស្លៀកពាក់ដូចម្តេច? អ្នកគួរឆ្លៀតពេលទៅសង្កេតមើលថា នៅពេលបុគ្គលិកម្នាក់ពាក់អាវធំ ចងក្រ វ៉ាត់កទៅធ្វើការក្នុងមុខងារមួយ ដែលមុខងារនោះអ្នកកំពុងដាក់ពាក្យសុំធ្វើការ អ្នកត្រូវតែស្លៀកពាក់ដូចគេ ដូច្នោះ ដែរ នៅពេលទៅសម្ភាសន៍។ អ្នកអាចស្លៀកពាក់ធម្មតាមកសម្ភាសន៍បាន នៅពេលអ្នកធ្វើការក្នុងកន្លែងនោះ គេ ស្លៀកពាក់សាមញ្ញៗ។ ចំពោះសម្លៀកបំពាក់ពិធីការ(១) អាចជំរុញអ្នកចូលទៅក្នុងភាពឈឺចាប់ទៅវិញទេ។ យើង ខ្ញុំជូនយោបល់ថា ជាការប្រសើរណាស់បើអ្នកអាចចូលទៅមើលកន្លែងការងាររបស់ក្រុមហ៊ុនដោយផ្ទាល់, បើមិន អាចទេ ជំហានបន្ទាប់គឺអ្នកអាចជ្រើសរើសយកការធ្វើតាមទម្លាប់ក្នុងបរិបទសង្គមតែម្តង ដូចជា
១) ចំពោះអង្គការ មិនមែនរដ្ឋាភិបាល អ្នកគួរទីនុយអាវក្នុងខោឬសំពត់សមរម្យ។
២) ចំពោះក្រុមហ៊ុនមានព្រះរាជាណាចក្រកម្ពុជាមានបីប្រភេទគឺៈ
ក) ក្រុមហ៊ុនសេវាកម្ម (Service) អ្នកគួរពាក់អាវធំនិងក្រវ៉ាត់ក ឬមិនចាំបាច់អាវធំក៏បាន(២)
ខ) ក្រុមហ៊ុនផលិតកម្ម(Production) អ្នកគួរស្លៀកពាក់ទីនុយនិងមានក្រវ៉ាត់ក(៣)
គ) ក្រុមហ៊ុនទិញ-លក់(Trading) អ្នកគួរស្លៀកពាក់ធម្មតាសមរម្យជាងមនុស្សធម្មតា
៧. ត្រូវការអ្នកជួយផ្តល់ប្រឹក្សា
ប្រសិនបើអ្នកមិនដឹងពីរបៀបនៃការស្រាវជ្រាវ រកការងារ, ការសរសេរលិខិតអម ឬប្រវត្តិរូបទេនោះ លោកអ្នចូល ទៅកាន់ វេបសាយរបស់យើងគឺ www.hrcambodia.com នឹងមានគម្រូនៃលិខិតទាំងអស់ ខាងលើក្នុងការជួយ ជា គំនិត ឬលោកអ្នកអាចជជែកជាមួយនិងបុគ្គលិកផ្នែកផ្តល់ប្រឹក្សាលើការស្វែងរកការងាររបស់ក្រុមហ៊ុន អេជអាខេមបូឌា ដោយផ្ទាល់ក៏បាន។

(១) សំដៅដល់សម្លៀកបំពាក់ចូលក្នុងពិធីធំៗដូចជា ពិធីអាពាហ៍ពិពាហ៍, ពិធីសម្ពោធន៍សមិទ្ធផល
(២) លោកអ្នកគិតថាតំណែងដែលកំពុងដាក់ពាក្យសុំនោះគួរឬមិនគួរក្នុងការពាក់អាវធំ។ ប្រការដែលត្រូវជៀស វាងគឺនៅពេលស្លៀកខោខ្មៅនិងពាក់អាវធំគួរកុំពាក់ស្បែកជើងព៌ណសូកូឡា ឬស្រោមជើងព៌ណសឲ្យសោះ។
(៣)តំណែងធំៗនៃក្រុមហ៊ុនផលិតកម្ម នៅពេលសម្ភាសន៍អ្នកគួរពាក់អាវធំផងដែរ ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>