Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ពូទីន ធ្វើពិធី លែងសត្វខ្លា ដ៏កម្រចូលព្រៃ ក្បែរព្រំដែន ជាមួយចិន

$
0
0

ណាប៊ីន៖ សត្វខ្លាទីពីរ ក្នុងចំណោមសត្វខ្លាកម្រទាំងបីក្បាល ត្រូវបានលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដោះលែងចូល ទៅក្នុងព្រៃក្បែរព្រំដែនរវាងរុស្ស៊ី និង ចិន បន្ទាប់ពីសត្វខ្លា មួយក្បាលដែលលោកបានដោះលែងដំបូង ត្រូវបានក្រុមតានដាន អះអាងថាបានឆ្លងដែន ចូលទៅក្នុងទឹកដីរបស់ចិនបាត់ហើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១០ ខែតុលា នេះថា សត្វខ្លាមក ពីតំបន់ស៊ីប៊េរី នេះមានឈ្មោះ អ៊ីឡូណា ត្រូវបានក្រុមតានដានអះអាងថា ស្ថិតនៅតំបន់មួយ ដែលមានចម្ងាយ ៥ គីឡូម៉ែត្រពីទន្លេហៃឡុងជាង នៅតាម ព្រំដែនរវាងចិន និង រុស្ស៊ី។

លោក ស៊ីម៉ូនូវ ដែលជាសម្របសម្រួលគ្មានព្រំដែន របស់អង្គការក្រៅរដ្ឋាភិបាលមួយ ទទួល ខុសត្រូវលើការតាមដាននេះ បានបញ្ជាក់ថា លោកបានទទួលសារមួយពីរុស្ស៊ី កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ហើយសត្វខ្លាដែលបំពាក់នូវឧបករណ៍ បង្ហាញ ទីតាំងមុនធ្វើការដោះលែងនោះ ត្រូវបានគេដឹងថា នឹងធ្វើដំណើរដល់ដីចិន ក្នុងរយៈពេលបីថ្ងៃខាងមុខ។

វានៅតែមិនទាន់ មានភាពច្បាស់លាស់នៅឡើយទេថា អ៊ីឡូណា និង ត្រូវធ្វើដំណើរតាមគន្លង របស់ ខ្លាមួយទៀត ដែលទើប នឹងលែង គឺ គូស្ស៉ា ដែលត្រូវបានដោះលែង ទៅក្នុងព្រៃដោយដៃ លោកពូទីន ផ្ទាល់កាលពីខែមុន ដែរ ឬមួយក៏យ៉ាងណានោះ។

បើតាមអ្នកជំនាញអះអាងថា ប្រសិនបើ អ៊ីឡូណា ឆ្លងកាត់ព្រំដែននោះ វានឹងទៅដល់តំបន់មួយ ដែលមានមនុស្សរស់នៅ ច្រើន តែមិនសូវមានចំណីអាហារនោះឡើយ។

គួរបញ្ជាក់ថា មុនការដោះលែងនេះ អាជ្ញាធររុស្ស៊ីបានបញ្ជាឲ្យកងកម្លាំងដើរល្បាតក្នុងព្រៃ ដើម្បីបំផ្លាញអន្ទាក់នៅតាម ទីតាំងដែលសត្វខ្លាអាចធ្វើដំណើរ ហើយថែមទាំងបំពាក់ កាម៉េរា ផ្តិតយករូបភាពជាង ៦០ គ្រឿងនៅតាមទីតាំងសំខាន់ៗ ដើម្បីស្វែងយល់ ពីការធ្វើដំណើរមួយផងដែរ។ នេះ ទំនងជាល្បែងកំសាន្តមួយសម្រាប់បុរសខ្លាំង នៅលើពិភពលោក ដែលចង់បង្ហាញពីអំណាច របស់ខ្លួនប្រៀបដូចជាសត្វខ្លាដូច្នោះឯង៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>