Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកនាំពាក្យ ៖ មិនមានការសន្យា ផ្តល់ប្រាក់ខែ ៣០០ ដុល្លារ ឱ្យអ្នកបើក រថយន្តក្រុង ដូចការទាមទាទេ

$
0
0

ភ្នំពេញ ៖ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃសៅរ៍ ទី១១ ខែតុលា នេះថា សាលាក្រុងមិនបានសន្យាថា នឹងផ្តល់ ប្រាក់ខែ ៣០០-៣៥០ដុល្លារ សម្រាប់អ្នកបើក រថយន្តក្រុងសាធារណៈ តាមផ្លូវទាំង៣ខ្សែ នៅរាជធានី ភ្នំពេញ ដូចការទាមទារ របស់ក្រុមអ្នកបើករថយន្ត បានលើកគ្នាទាមទារនោះទេ  ។

ការពន្យល់របស់លោក ឡុង ឌីម៉ង់ បានធ្វើឡើង បន្ទាប់ពីក្រុមអ្នកបើករថយន្តក្រុងសាធារណៈ របស់ សាលារាជធានីភ្នំពេញ មានគ្នាប្រមាណជា ៥០នាក់ ក្នុងចំណោមអ្នកបើករថយន្តនេះ ប្រមាណ ៩០ នាក់ បាននាំគ្នាតវ៉ា ដោយមិនចូលធ្វើការទាមទារប្រាក់ខែ ៣០០ដុល្លារ ហើយថា អាជ្ញាធរ បានបើក ប្រាក់ខែឱ្យពួកគេ មិនគ្រប់តាមការសន្យាកន្លងមក ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីបានឱ្យដឹងថា សាលាក្រុងមិនបានសន្យា ឬធ្លាប់លើកឡើង ថានឹងផ្តល់ប្រាក់ខែ ឱ្យក្រុមអ្នកបើករថយន្ត ដល់ ៣០០ដុល្លារ ទៅ៣៥០ដុល្លារនោះទេ ហើយការដែល ចោទថា បើកប្រាក់ខែឱ្យពួកគេ មិនគ្រប់នេះ ក៏ជារឿងមិនពិតដែរ ព្រោះអាជ្ញាធរបានបើកប្រាក់ខែ ឱ្យពួក គេគ្រប់ចំនួនហើយ ។

លោកបានមានប្រសាសន៍ថា “៣ខ្សែនេះ គ្រាន់តែជាការរត់សាកល្បងដំបូងបំផុត ជាសេវាកម្ម ដែល យើងបម្រើលើដំបូងបំផុត យើងអត់ដែលបានធ្វើទេ ដូច្នេះយើងជូនគាត់ប្រាក់ខែបុគ្គលិកម្នាក់ៗ ៣២ ម៉ឺន រៀល បូកជាមួយប្រាក់ខែឧបត្ថម្ភ របស់សាលារាជធានី ៤០ម៉ឺនរៀល ។ អញ្ចឹង យើងនិយាយគ្នា អស់ ហើយ រឿងគាត់និយាយថា ៣០០(ដុល្លារ)-៣៥០(ដុល្លារ)នោះ គឺជារឿង មិនពិតទេ” ។

លោកបានបន្ថែមថា សាលាក្រុងបានបើកប្រាក់ ឱ្យពួកគាត់ ដោយមានចំនួនខុសៗគ្នា ទៅតាម ពេល វេលា ដែលពួកគេបានចូលធ្វើការទៅតាមខ្សែនីមួយៗ ក្នុងនោះ អ្នកបើករថយន្តក្រុង ខ្សែទី១ ដែលធ្វើ ការពីថ្ងៃទី១ ខែកញ្ញា , អ្នកបើករថយន្តក្រុងខ្សែទី២ ចូលធ្វើការចាប់ពីថ្ងៃទី៧ ខែកញ្ញា និងខ្សែទី៣ ដែល ចូលធ្វើការចាប់ពីពាក់កណ្តាលខែកញ្ញាផងដែរ ។ “ខ្សែទាំង៣ខ្សែនេះ ចាប់ផ្តើម អនុវត្តខុសគ្នា ខ្សែទី១ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា អញ្ចឹងអ្នកដែលចាប់ផ្តើមបើក នៅខ្សែទី១ យើងជូនគាត់១ខែ ខ្សែទី២ ចាប់ ផ្តើមពីថ្ងៃទី៧ យើងបើកប្រាក់ខែគ្រប់ ២៣ថ្ងៃ ឯខ្សែទី៣ ចាប់ផ្តើមថ្ងៃ១៥(ខែកញ្ញា) អញ្ចឹងយើងបើក ប្រាក់ខែឱ្យគាត់ ១៥ ថ្ងៃ អញ្ចឹង មានកន្លែងណា ដែលថាមិនគ្រប់” ។

ទោះជាយ៉ាងនេះ ភ្លាមៗបន្ទាប់ពីមានការតវ៉ានេះ សាលារាជធានីភ្នំពេញ ក៏បានចេញលិខិតព្រមាន ក្រៅ ផ្លូវការមួយ ដោយអនុញ្ញាតឱ្យអ្នកបើករថយន្ត អាចលាឈប់ពីការងារបាន បើសិនជាពួកគេ មិនពេញ ចិត្ត នឹងប្រាក់ខែ ក៏ដូចជាការងារ ដែលអាជ្ញាធរបានផ្តល់ឱ្យ ។ ដោយឡែកនៅព្រឹកមិញនេះ គេសង្កេត ឃើញមានតំណាងសាលារាជធានីភ្នំពេញ រួមទាំងមន្រ្តី ពាក់ព័ន្ធមួយចំនួនទៀត បានចុះ ទៅសម្រប សម្រល ជាមួយក្រុមអ្នកបើករថយន្តក្រុង ដែលតវ៉ានេះផងដែរ ព្រមទាំងសន្យា ដោះស្រាយគ្នា នៅថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០១៤ ។ ដោយឡែកអ្នកបើក រថយន្តក្រុងទាំងនោះ ពេលនេះ ក៏បានយល់ព្រម ចូលធ្វើការដូចធម្មតាវិញផងដែរ ។

សូមបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា កន្លងទៅ សាលារាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការ រថយន្តក្រុងសាធារណៈ ចំនួន៣ខ្សែ ដើម្បីសម្រួលដាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ រួមទាំង កាត់ បន្ថយការកកស្ទះចរាចរណ៍ផងដែរ ក្នុងនោះរួមមាន ខ្សែទី១ ពីគីឡូម៉ែតលេខ ១១ទៅ ដល់ វត្តក្តីតាកុយ (ផ្លូវជាតិលេខ១) ខ្សែទី២ពីផ្លូវគីម អ៊ីលស៊ុង កាត់តាមផ្លូវម៉ៅសេទុង រហូតដល់តាខ្មៅ និង ខ្សែទី៣ ចាប់ ពីផ្សាររាត្រី ផ្សារចាស់ ឡើងមកផ្លូវកម្ពុជាក្រោម មកផ្លូវសហព័ន្ធរុស្សីរហូតដល់ចោមចៅ ។ នៅក្នុង ដំណើរការរថយន្តក្រុងនេះ សាលារាជធានីភ្នំពេញ ក៏បានជ្រើសរើសមនុស្ស ៩០នាក់ សម្រាប់បើក រថយន្តក្រុងតាមផ្លូវទាំង៣ខ្សែនេះផងដែរ ក្នុងនោះពួកគេម្នាក់ៗ ត្រូវតែជាបុគ្គល ដែលមិនចេះផឹកស្រា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>