កែប ៖ កាលពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៤នេះ នៅកោះអាចម៍សេះ ខេត្តកែប ដែលមានរយៈ ពេល ២ថ្ងៃ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបើកកិច្ចប្រជុំ វិបស្សនាប្រចាំឆ្នាំ របស់ក្រុមការងារ បច្ចេកទេសចម្រុះ ស្តីពីកំណែទម្រង់ជលផល ស្ថិតក្រោមអធិបតី ភាព លោកបណ្ឌិត ណៅ ធួក ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និង លោក GEORGES DEHOUX តំណាងសហភាពអ៊ឺរ៉ុប និងជាសហប្រធានសម្របសម្រួល ក្រុមការងារ បច្ចេកទេសចម្រុះ ស្តីពីកំណែទម្រង់វិស័យជលផល ព្រមទាំងតំណាងពីនាយកដ្ឋាន ក្រោមឱវាទ របស់ រដ្ឋបាលជលផល និងក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា និងមានការសម្របសម្រួល បច្ចេកទេស ពីមន្ត្រីជាន់ខ្ពស់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។
កិច្ចប្រជុំនាឱកាសនោះ គឺបានពិភាក្សាផ្តោតលើការផ្សព្វផ្សាយចំណេះដឹងបន្ថែម នៅលើប្រធានបទ អភិ ក្រមការគ្រប់គ្រងតាមកម្មវិធី ពិនិត្យទៅលើវឌ្ឍនភាព សូចនាករណ៍តាមដាន រួមនឹងពិភាក្សា អំពីយន្ត ការ នៃការពង្រឹងក្រុមការងារបច្ចេកទេស ព្រមទាំងអនុក្រុមការងារបច្ចេកទេស និងលើកទិសដៅបន្ត ។ បន្ទាប់ពីមានសំណួរ និងចម្លើយ និងការពិភាក្សាតាមក្រុមនីមួយៗ ក៏សម្រេចបាននូវលទ្ធផលវិជ្ជមាន ចំនួន៣ នៅក្នុងការធ្វើបទបង្ហាញ : ១-ការលើកកម្ពស់យន្តការ សម្របសម្រួលនៅក្នុងក្រុម ការងារ ដើម្បីសម្រេច ឲ្យបានការអនុវត្តអភិក្រម ការគ្រប់គ្រងតាមកម្មវិធី របស់រាជរដ្ឋាភិបាលដើម្បីឲ្យមាន សុគតភាពជាមួយយុទ្ធសាស្រ្តចតុកោណជំហាន ៣ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិ ។
២-ការដាក់បញ្ចូលបបញ្ហាអន្តវិស័យ នៅក្នុងវិស័យជលផល រួមទាំងយន្តការសម្របសម្រួល អន្តរវិស័យ និងថ្នាក់តំបន់ ។
៣-ពង្រឹងយន្តការអនុវត្ត អនុក្រុមការងារបច្ចេកទេស និងការគាំទ្រការធ្វើសេចក្តីសម្រេច របស់ក្រុមការ ងារបច្ចេកទេសចម្រុះ ។
លោកបណ្ឌិត ណៅ ធួក បានមានប្រសាសន៍ បើកកិច្ចប្រជុំនាឱកាសនោះ ដោយថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់សមាជិកក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីការកំណែទម្រង់វិស័យជលផល រួមមាន តំណាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលមន្ត្រីជំនាញរដ្ឋបាលជលផល អង្គការក្រៅរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ និងវិស័យជលផលដែលបានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំ តបតាមការ អញ្ជើញរបស់លេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីការកំណែទម្រង់វិស័យជលផល៕