សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានតវ៉ាប្រឆាំងនឹងការបាញ់បំផ្លាញបាឡុង ពីសំណាក់ កូរ៉េខាងជើង កាលពី ថ្ងៃសុក្រសប្ដាហ៍ មុននេះ ដោយសារតែ នៅក្នុងនោះមានផ្ទុកខិត្តប័ណ្ណ ប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង។ នេះបើតាមការ លើកឡើងរបស់អ្នកនាំ ពាក្យក្រសួង ការពារជាតិកូរ៉េខាងត្បូង។
សារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នេះដោយបង្ហាញ តាមការ លើកឡើងរបស់ លោក គីម មីនសឿក មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា ការតវ៉ាប្រឆាំងនឹងប្រទេស កូរ៉េខាងជើង ដោយសារតែការបាញ់នេះ ជាការសម្តែងនូវ "សកម្មភាពបង្កហេតុ" ។
លោក គីម និយាយថា “យើងបានបញ្ជាក់វាច្បាស់ថា យើងនឹងឆ្លើយតបក្នុងករណីប្រទេស កូរ៉េខាងជើង បានចូលរួមនៅក្នុង ការញុះញង់បែបនេះជាថ្មីម្តងទៀត”។ ការតវ៉ានេះបានធ្វើ ឡើងបន្ទាប់ពីកូរ៉េខាងជើង បានជូនដំណឹងដល់កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃសៅរ៍ សប្ដាហ៍មុននេះ ថាខ្លួននឹងបន្តបាញ់បាឡុងស្តុកខិតប័ណ្ណនេះបន្ថែមទៀត។
គួរបញ្ជាក់ថា សកម្មភាពតវ៉ានេះបានកើតឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាទៅវិញ ទៅមក ជាមួយនឹងកាំភ្លើងយន្ដ នៅតាមបន្ទាត់ព្រំដែន រវាងអន្តរកូរ៉េ កាលពីថ្ងៃសុក្រ បន្ទាប់ពី កងទ័ពកូរ៉េខាងជើង បានបាញ់នៅបាឡុង ផ្ទុកខិតប័ណ្ណរិះគន់ របបដឹកនាំកូរ៉េខាងជើង។ គ្រាប់ កាំភ្លើងយន្ដរបស់កូរ៉េខាងជើង បានធ្លាក់នៅក្នុងទឹកដីកូរ៉េខាងត្បូងជាហេតុ ជំរុញឲ្យយោធា កូរ៉េខាងត្បូង បាញ់តបទៅវិញ, នេះបើយោងតាមមន្រ្តីយោធាកូរ៉េខាងត្បូង៕