Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកា ថ្នាក់តំបន់ស្តីពី ទំនុកចិត្តផ្នែកយោធា

$
0
0

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទីបី នៃវេទិកាសន្តិសុខ ពហុភាគីកម្រិតខ្ពស់ នៅទីក្រុង សេអ៊ូល នាចុងខែតុលានេះ ដើម្បីពិភាក្សាគ្នាអំពី មធ្យោបាយ កសាងទំនុកចិត្តលើផ្នែក យោធា នៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក, នេះបើតាមការលើកឡើងពី រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០១៤។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា កិច្ចប្រជុំផ្នែកការពារ ជាតិកូរ៉េខាងត្បូង SDD បានធ្វើឡើង កាលពីឆ្នាំ ២០១២ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រី ជាន់ខ្ពស់ ក្នុងតំបន់ ហើយវានឹងប្រារព្ធធ្វើឡើងសាជាថ្មីម្តងទៀតនៅថ្ងៃទី២៩ ខែតុលា ខាងមុខ ដោយមានការចូលរួមពីបណ្តាប្រទេសចំនួន ២៤ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ចំពោះកិច្ចប្រជុំនោះដែរ នឹងត្រូវចូលរួមដោយមន្ត្រីតំណាងមកពីប្រទេសចំនួន ២៤ ថ្នាក់ មេបញ្ជាការជាន់ខ្ពស់ ឬ មួយអនុរដ្ឋមន្ត្រី ការពារជាតិ ហើយវាក៏នឹងចូលរួមដោយអង្គការ អន្តរជាតិធំបំផុតចំនួនបី ក្នុងនោះមាន អង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, និង អង្គការណាតូ ជាដើម។

គួរបញ្ជាក់ថា ចំនួននៃការចូលរួមពីបណ្តាប្រទេស និង អង្គការអន្តរជាតិបានកើនឡើងលើស ឆ្នាំ ២០១២ ពី ២៣ ទៅ ២៧ក្នុងឆ្នាំ ២០១៤ នេះ។ ដោយឡែកមន្ត្រីការពារជាតិកូរ៉េខាងត្បូង និង ជប៉ុន ក៏ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នាទ្វេភាគី ដើម្បីបន្ត អត្ថន័យនៃកិច្ចពិភាក្សា កាលពីឆ្នាំមុន ស្របពេលដែលកិច្ចពិភាក្សាផ្សេងៗទៀត នឹងត្រូវរៀបចំឡើងវិញផងដែរ។

កិច្ចប្រជុំថ្នាក់តំបន់ដ៏ធំនេះ នឹងពិភាក្សាអំពីការកសាង ទំនុកចិត្តផ្នែកយោធាក្នុងតំបន់ ក្រោម ប្រធានបទ “ផ្លាស់ប្តូរពីជម្លោះ ទៅកិច្ចសហប្រតិបត្តិការ” និង ការកសាងទំនុកចិត្តរវាងបណ្តា ប្រទេសទាំងឡាយនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>