Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ជាតិ កម្ពុជា (ទទក) ខេត្តព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់

$
0
0

ព្រះសីហនុ៖ អ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ជាតិកម្ពុជា (ទទក) និងជាប្រធាន ការិយាល័យ ទូរទស្សន៍ នៃមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ លោក ខេង សីហា បានជួបគ្រោះថ្នាក់ ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដោយម៉ូតូកូនសិស្សបុកពីក្រោយ ម៉ូតូរបស់គាត់ បណ្តាលឲ្យដួល ទាំងអស់គ្នា ហើយរងរបួសក្បាលយ៉ាងដំណំ (ឈាមកកក្នុងក្បាល) និងបាក់ដៃស្តាំ ព្រមទាំងរបួសខ្លួន ប្រាណយ៉ាងធ្ងន់ធ្ងរផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោងប្រហែល ៥ល្ងាច លើដងផ្លូវឯករាជ្យស្ថិត ក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខណៈដែលយកឯកសារផ្ញើ តាមរថយន្ត តាក់ស៊ី ទៅភ្នំពេញ ហើយក៏ធ្វើដំណើរត្រឡប់មកវិញ បំរុងឆ្លងផ្លូវ ក៏ត្រូវម៉ូតូយុវសិស្សចំនួន៣នាក់ បើក បុកពីក្រោយ បណ្តាលឲ្យរងរបួសទាំងអស់គ្នា ។ បន្ទាប់ពីបានបញ្ជូនទៅព្យាបាល នៅគ្លីនិកឯកជន គ្រូពេទ្យ ពិនិត្យឃើញថា មិនអាចព្យាបាលនៅខេត្ត បានក៏សំរេចចិត្តបញ្ជូន ទៅពិនិត្យនិងព្យាបាល នៅមន្ទីរ ពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ទាំងយប់ ដោយមានលោក ឃឹម រ័ត្ន អគ្គនាយករង ទទួលបន្ទុក នាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន នៅរង់ចាំនៅមន្ទីរពេទ្យ ដោយផ្ទាល់ ខណៈដែលលោក មានបញ្ហាសុខភាពផងដែរ ។

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ នៅម៉ោង១ជាងរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ បានបញ្ជាក់ឲ្យដឹងថា លោក ខេង សីហា អាចនិយាយបាន តែក្រោកមិនរួច  គ្រូពេទ្យ កំពុងតាមដានបន្ត ក្រែងអាចជៀសផុតពីការវៈកាត់យកដុំឈាម ដែលកកនៅខួរ ក្បាលបាន ។ គាត់ដេកនៅអាគារថ្មី អាគារវះកាត់សរសៃប្រសាទជាន់ទី២ នៃមន្ទីរពេទ្យកាល់ម៉ែត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles