Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បេក្ខជនជាង​ ១០០នាក់ ប្រឡងលើកទី២ នៅខេត្តមណ្ឌលគិរី

$
0
0

មណ្ឌលគិរី ៖ នៅវិឡាល័យហ៊ុន សែនមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ មានសិស្សានុសិស្ស ជាង១០០នាក់ ដើម្បីដំណើរការ ប្រលងសញ្ញាប័ត្រមធ្យម សិស្សាទុតិយភូមិ តាមការគ្រោង ទុករបស់ក្រសួង ។

ក្នុងការប្រលងលើកទី២នេះ គេសង្កេតឃើញថា មានការរៀបចំយ៉ាងតឹងរឹង តាមការណែនាំរបស់ ក្រសួងផងដែរ  ដោយមានការត្រួតពិនិត្យ មិនឲ្យបេក្ខជនប្រលង អាចមានឱកាស យកសំភារៈផ្សេងៗ ដូចជា ទូរស័ព្ទដៃ មាស៊ីនគិតលេខ ឬព្រីយ៉ុង ចូលក្នុងបន្ទប់ប្រលងបានឡើយ ពោលគឺបេក្ខជនទាំងអស់ត្រូវប្រលង ដោយ សមត្ថភាពខ្លួនឯង ដែលជាការបង្ហាញនូវ គុណភាពក្នុងការប្រលងនេះ ប្រកបដោយ យុត្តិធម៌ ។

ចំពោះក្រុមអ្នកសង្កេតការណ៍ នៅក្នុងការប្រលងមធ្យម សិក្សាទុតិយភូមិលើកទី២នេះ ក៏មិនខុសគ្នា ក្នុងការប្រឡងលើកទី១ដែរ គឺមានដូចជាគ្រូអនុរក្ស មន្ត្រីអង្គភាពប្រឆាំង អំពើពុករលួយ អង្គការ NGO អង្គការ ICC និងក្រុមនិស្សិតស្ម័គ្រចិត្ត ។

បើតាមការឲ្យដឹងពីលោកប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីបានឲ្យដឹងថា នៅក្នុងខេត្ត មានមណ្ឌលប្រលងតែមួយកន្លែងទេ ដូច្នេះបេក្ខជន ប្រលងគ្រប់ក្រុង-ស្រុក ទាំង៥ ក្នុងខេត្តមណ្ឌលគិរី ត្រូវមក ប្រលងនៅមណ្ឌល វិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ក្នុងនោះមានបេក្ខជនប្រលង សរុបចំនួន១៤៦នាក់  ស្រី ៥០នាក់ អវត្តមាន ០៧នាក់ ស្រី ០១នាក់ ចែកចេញជា៦បន្ទប់  គឺថ្នាក់វិទ្យាសាស្ត្រទាំងអស់ ។

ខេត្តមណ្ឌលគិរីមានបេក្ខជន ប្រលងជាប់មធ្យមសិក្សាទុតិយភូមិ លើកទី១ មានចំនួន៤៥នាក់   ក្នុងនោះ ស្រី២៧នាក់ ប្រុសចំនួន១៨នាក់ ស្មើនឹង ២៣,៨០%  ក្នុងចំណោមសិស្ស សរុបចំនួន១៩១នាក់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>