ភ្នំពេញ៖ ការសិក្សារសន្ទស្សន៍ទំនុកចិត្ត អាជីវកម្មនៃធនាគារ ANZ Royal ដែលបានបង្កើតឡើង ឲ្យប្រើតាំងពីខែឧសភា បានបង្ហាញឲ្យឃើញថា ភាពជាប់គាំងនៃ នយោបាយគ្មានឥទ្ធិពល ទៅលើសន្ទស្សន៍ ទំនុកចិត្តអាជីវកម្មឡើយ។
ការសិក្សាលើកទី២នេះបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអាជីវកម្ មនៅតែរក្សាបាននូវសន្ទស្សន៍ មួយដ៏ខ្ពស់ដដែល ជាមួយនិងសន្ទស្សន៍ 82/100 បើធៀបជាមួយនឹង ការសិក្សាកាលពីត្រីមាស មុនគឺមានសន្ទស្សន៍ 83/100។ ក្តីរំពឹងទុក ភាពជាវិជ្ជមានទៅលើការ កើនឡើងនៃប្រាក់ចំណូលនៅ តែមានលើគ្រប់វិស័យ និង គ្រប់អាជីវកម្ម ទោះបីជាអាជីវកម្មខ្នាតតូច រំពឹងទុកតិចជាង អាជីវកម្មខ្នាតធំក៏ដោយ។
លោក Grant Knuckey ដែលត្រូវជានាយកប្រតិបត្តិរបស់ធនាគារ ANZ Royal បានកត់សំគាល់ឃើញថា ការស្ទង់មតិនេះត្រូវបានធ្វើឡើង ចំពេលដែលគណបក្សប្រឆាំង ចូលរដ្ឋសភា៖ “វាបានធ្វើឲ្យមានការពិបាកក្នុងការ វាស់វែងពីការជះឥទ្ធិពល ទៅលើសន្ទស្សន៍ទំនុកចិត្តអាជីវកម្ម នៅពេលដែលការជាប់គាំង នយោបាយ ត្រូវបានដោះស្រាយ។ តែទោះជាយ៉ាងណាក្តី អ្វីដែលយើងអាចនិយាយ យ៉ាងច្បាស់នោះគឺអាជីវកម្មនៅតែ មានទំនុកខ្ពស់ ក្នុងពេលអនាគត ហើយច្បាស់ថានឹងមានការរីកចំរើន។”
ការរីកធំធាត់ និងការទទួលបាននូវបា្រក់ចំណេញ នៃវិស័យឧស្សាហកម្ម មានភាពល្អប្រសើរជាង កាលពីត្រីមាសមុន ប៉ុន្តែក្តីបារម្ភដែលនៅតែ កើតមានដ៏ដែលនោះគឺ ការកើនឡើងនូវប្រាក់ខែរបស់ បុគ្គលិក។
ការព្រួយបារម្ភត្រូវបានគេកត់សម្គាល់ឃើញថា នៅជុំវិញសម្ពាធសាស្ត្រ នយោបាយដែល ស្តីពីការប្រកួតប្រជែង និងការត្រៀមខ្លួនរួចជាស្រេច សម្រាប់សមាហរណកម្មសេដ្ឋកិច្ច អាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ។
បញ្ហាភូមិសាស្ត្រនយោបាយត្រូវបាន លើកឡើងដោយក្រុមហ៊ុន មួយចំនួនជាពិសេស នៅក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។ ការព្រួយបារម្ភអំពីស្ថានភាព នយោបាយក្នុងប្រទេសថៃ និងការធ្លាក់ចុះនូវតម្លៃអង្ករ (ដែលវានឹងប៉ះពាល់ដល់ការនាំចេញ) ក៏ប៉ុន្តែយើង ក៏នៅតែមានក្តីសង្ឃឹមថា ភាពតានតឹងរវាងប្រទេសចិន និងវៀតណាមនឹងនាំឲ្យមានការ វិនិយោគឡើងវិញដោយ ផ្ទាល់មកប្រទេសកម្ពុជាវិញ។
ចំពោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ានវិញ ក៏មានក្រុមហ៊ុនមួយចំនួនមាន ការព្រួយបារម្ភថាប្រទេសជិតខាង បានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ សម្រាប់ការប្រកួតប្រជែងផងដែរ។ ប្រាក់ឈ្នួលរបស់ប្រទេស មីយ៉ាន់ម៉ាគឺមានកំរិតទាបជាង ប្រទេសជិតខាងយ៉ាងខ្លាំង ដែលប្រទេសវៀតណាម និងប្រទេសថៃជាប្រទេស ដែលមានភាពនាំមុខ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងតម្លៃសម្ភារះបរិក្ខារ។
លោក Knuckey បានបន្ថែមទៀតថា៖ ប្រទេសកម្ពុជាកំពុងតែ ប្រឈមមុខនឹងបំលាស់ប្តូរ ដ៏សំខាន់មួយ នៅក្នុងទំរង់នៃការ ធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនឹងនោះផងដែរ កត្តាប្រឈមចំនួនពីរ បានបង្ហាញនៅក្នុងបញ្ហានេះ ។ បញ្ហាដំបូង តើយើងអាចមានកម្លាំង ពលកម្មដែលមានជំនាញហើយអាច ទាក់ទាញចង្វាក់ផលិតកម្ម បានដែរឬទេ? ទីពីរ តើយើងអាចផ្ដល់នូវ បរិយាកាសការងារ មួយដែលអាចការពារ
កម្លាំងពលកម្មដែល គ្មានជំនាញ ពីការធ្វើចំណាកស្រុក បានដែរឬទេ? នេះជាសំណួរទាំងពីរដែលគ្មាន ចម្លើយនៅក្នុងដំណាក់កាលនេះ។
ក្រុមហ៊ុនជាច្រើនបានកត់សម្គាល់ថា លំហូរចូលនៃមូលធន របស់ជប៉ុនជាមួយនឹងផ្សារទំនើប AEON ជាចំនុចល្អបំផុតសំរាប់ ប្រទេសកម្ពុជា។ ក្រុមហ៊ុនមួយចំនួនទៀត ក៏បានលើកឡើងអំពីការ បើកផ្សារទំនើប AEON ក្នុងរាជធានីភ្នំពេញនេះ ថាជានិមិត្តរូបដែលអាចបោះ ជំហានឈានទៅមុខ ដើម្បីក្លាយជា ប្រទេសអភិវឌ្ឍន៍៕