Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កឹម មនោវិទ្យា សុខចិត្ដបោះបង់កៅអី គ.ជ.ប ដើម្បីរក្សា កៅអីឪពុក

$
0
0

ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យា ជានិស្សិតមកពីអាម៉េរិក និងជាកូនស្រីរបស់ លោក កឹម សុខា អនុ ប្រធានទី១ រដ្ឋសភា និងជាអនុប្រធានគណបក្សប្រឆាំង បានប្រកាសបោះបង់ចោលតំណែង ជាបេក្ខ ភាពសមាជិក គ.ជ.ប ថ្មី ដែលបច្ចុប្បន្នគណបក្សទាំងពីរ ដែលមានសំឡេងឆ្នោតនៅក្នុងសភា កំពុងតែ ពិភាក្សាគ្នា លើបញ្ហាបង្កើតសមា សភាព គ.ជ.បថ្មីនេះ ។

សរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា បានអះអាងថា នាងនឹងមិនចូលរួមក្នុងសមាសភាព គ.ជ.ប ទេ ។ កញ្ញា កឹម មនោវិទ្យា បានពន្យល់ថា នាង មានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ។ ប៉ុន្ដែ បើយោងតាមប្រភពផ្សេងវិញបានអះ អាងថា ការ សម្រេចចិត្ដបោះបង់មិនទទួល យកកៅអីសមាជិក គ.ជ.ប របស់កញ្ញា កឹម មនោវិទ្យា នេះ គឺដោយសារ តែមានប្រតិកម្មចេញមកពីសមាជិកបក្សជាច្រើន មិន ពេញចិត្ដទៅនឹងគម្រោងដាក់ឈ្មោះកូនស្រី លោក កឹម សុខា ជាបេក្ខភាព គ.ជ.ប នេះ ដោយមតិទាំងអស់នោះចោទប្រកាន់ថា ធ្វើ ឡើងតាមរបៀបបក្ខពួក និយមផ្ទុយពីគោលការណ៍បក្ស ។

ដោយឡែកប្រភពចេញមកពីសមាជិកជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ ដែលថ្លែងប្រាប់ ដើមអម្ពិលបានអះអាងថា ការជំទាស់ទៅលើបេក្ខភាពកញ្ញា កឹម មនោវិទ្យា នេះ មិនមែនមានត្រឹមតែ សមាជិកថ្នាក់ទាបនោះទេ សូម្បីតែសមាជិកជាន់ខ្ពស់ភាគច្រើន ក៏មិនគាំទ្រដែរ ដោយគេសំអាងថា កញ្ញា កឹម មនោវិទ្យា នៅក្មេងគ្មានបទពិសោធន៍ និងគ្មានប្រវត្ដិតស៊ូក្នុងបក្សនោះឡើយ ដោយគេលើក ហេតុផលបញ្ជាក់បន្ថែមថា ខ្វះអីអ្នកតស៊ូដើម្បីបក្សយូរឆ្នាំម្ដេចមិនស្នើតែងតាំង ។ ចំណែកលោក កឹម សុខា បានត្រឹមតែបកស្រាយថា ការស្នើតែង តាំងកូនស្រីនេះ ព្រោះតែចង់ឱ្យមានយ៉ែន ឌ័រតែប៉ុណ្ណោះ ខណៈបេក្ខភាព៣រូបទៀត សុទ្ធតែជាបុរសៗនោះ ។ ព័ត៌មានបានបន្ថែម ថា មុនដំបូងទាំងលោក កឹម សុខា ទាំងកូន ស្រីគឺ នៅក្រាញ មិនព្រមលាលែងពីបេក្ខ ភាពឡើយ តែដោយសារមានការគាបសង្កត់ នៅផ្ទៃក្នុងបក្សខ្លាំងពេក រហូតដល់អ្នកខ្លះ និយាយដាក់លក្ខខណ្ឌថា បើចង់ដាក់កូនស្រី ជាបេក្ខភាព សមាជិក គ.ជ.ប តទៅទៀត វាទាល់តែ លោក កឹម សុខា ជាឪពុកបោះ បង់តំណែងអនុប្រធានទី១ រដ្ឋ សភាទៅធ្វើជាតំណាងរាស្ដ្រធម្មតា ទុកឱ្យលោក សម រង្ស៊ី ឡើងធ្វើវិញ ណាមួយគាត់ (សម រង្ស៊ី) ជាមេ បក្សស្រាប់ផង ។

លក្ខខណ្ឌចុងក្រោយនេះ ធ្វើឱ្យលោក កឹម សុខា គ្មានជម្រើសក៏សម្រេចឱ្យកូនស្រី ប្រកាសដកខ្លួនចេញ តែម្ដងទៅ ។

សូមបញ្ជាក់ថា យោងតាមកិច្ចព្រមព្រាងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺគណបក្សទាំង ២ ឯកភាពគ្នាតែច្បាប់ គ.ជ.ប និងសម្រេចឱ្យ មានសមាសភាពក្បាលម៉ាស៊ីន គ.ជ.ប ចំនួន ៩រូប ដោយ ៤រូបមកពីគណបក្សប្រជាជន កម្ពុជា៤រូបមកពីគណបក្សសង្គ្រោះជាតិ និង មួយរូបទៀតមកពីសង្គមស៊ីវិល ។ ក្នុងនោះ សម្រាប់បេក្ខ ភាពមកពីគណបក្សសង្គ្រោះ ជាតិ ត្រូវបានគេលួចបង្ហើបឱ្យដឹងថា រួមមាន លោក គួយ ប៊ុនរឿន ប្អូនថ្លៃ លោក អេង ឆៃ អ៊ាង លោក គល់ បញ្ញា និងលោក យ៉េង វីរៈ មកពីសង្គមស៊ីវិល និងកញ្ញា កឹម មនោវិទ្យា ជាកូនស្រីលោក កឹម សុខា ។

ឥឡូវកូនស្រីលោក កឹម សុខា ប្រកាស ដកខ្លួនចេញហើយចាំមើលគណបក្សនេះនឹង ដាក់អ្នកណាជា បេក្ខភាពជំនួស ៕


Viewing all articles
Browse latest Browse all 8042

Trending Articles