Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ត្រីរដ្ឋបាល ព្រៃឈើ ឈ្មោះ សំណាង ជំនាញជំរិតទារលុយ ពីម្ចាស់សិប្បកម្ម នៅម្តុំបឹងត្របែក

$
0
0

ភ្នំពេញ ៖ មន្ត្រីរដ្ឋបាល ព្រៃឈើម្នាក់ ឈ្មោះ សំណាង បានរងនូវការចោទប្រកាន់ពី សំណាក់ ម្ចាស់សិប្បកម្ម កែច្នៃឈើ និងទីតាំងលក់គ្រឿង សង្ហារឹម ធ្វើអំពី ឈើនៅម្តុំបឹងត្របែក ខណ្ឌ ចំការមនថា បានដើរចាប់ និងជំរិតទារលុយ ពីពួកគេទាំងនោះ ក្នុងមួយកន្លែង រាប់រយដុល្លារ បើទោះបីជា ពលរដ្ឋ ដឹកគ្រឿងសង្ហារឹម ចេញពីសិប្បកម្ម ទៅដាក់ផ្ទះ ក៏ មន្ត្រីរូបនោះ តាមទារលុយដែរ ។

ក្រុមម្ចាស់សិប្បកម្ម កែច្នៃឈើ នៅម្តុំបឹងត្របែក សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រយៈពេលជាង មួយខែ មកនេះ មានមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ឈ្មោះ សំណាង ដែលអះអាងថា ខ្លួនជានាយរង ខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានដើរសំឡុត គំរាមកំហែង ពីម្ចាស់សិប្បកម្មកែច្នៃ និងទីតាំងលក់គ្រឿងសង្ហារឹម ធ្វើអំពីឈើ នៅម្តុំបឹងត្របែក  ទារលុយ ក្នុងមួយកន្លែងពី១០០ ទៅ ២០០ដុល្លារ តាមទីតាំងតូចធំ ។

ដោយពួកគេ ព្រមានថា បើមិនបង់អោយ តាមការទាមទារ ពួកគេមិនអនុញាតិឲ្យ ធ្វើអាជីវកម្ម និងដឹកជញ្ជួន ឈើ ទៅកន្លែងលក់ ទោះបីក្នុង រូបភាពណាក៏ដោយ។

បើនៅតែរឹងទទឹងគេនិងចាប់ ព្រោះនេះ ជាបញ្ជាថ្នាក់លើ ប៉ុន្តែមិនបានបញ្ជាក់ថា ថ្នាក់លើមួយណាឡើយ។ ក្រុមអាជីវករ បានបន្តថា កន្លងមក ពួកគេមិនដែលឃើញ ឈ្មោះ សំណាង នោះទេ ទើបតែមួយ រយៈនេះ គេ ឃើញមុខ មន្ត្រីរូបនោះ បានបញ្ជាឲ្យមនុស្ស ចំនួនទៀត មិនមានជំនាញ ដើរយកលុយ គ្រប់កន្លែង នៅក្នុង ភូមិ សាស្ត្រ ខណ្ឌចំការមន ដោយគ្មានចន្លោះ កន្លែងណាមួយឡើយ  កុំថាឡើយ ឈើ មិនទាន់កែច្នៃ សូម្បីតែ ឈើដែល កែច្នៃ រួចដឹកចេញពីក ន្លែងសិប្បកម្ម ទៅ ដាក់កន្លែងលក់ ក៏ត្រូវមន្ត្រីរូបនោះ តម្រូវអោយ បង់លុយដែរ ។

មិនមែនមានតែ រដ្ឋបាលព្រៃឈើ មួយមុខទេ គឺមានស្ថាប័ន នគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រសួង ក្រសួងមហាផ្ទៃ  ក៏បានដើមកកៀប សង្កត់ទារលុយ ពួកគាត់ រៀងរាល់ខែ ដោយគ្មាន ខកខាន ពេលណា ឡើយ។ ម្ចាស់សិប្បកម្ម បន្ថែមថា នៅពេលខាងមុខឆាប់ៗនេះ អាជីវកម្ម របស់ពួកគាត់ ប្រឈម និងបិទទ្វារ មិនខាន ដោយសារតែ ពួកគាត់រកលុយបង់ ឲ្យពួកគេលែងបាន។

ប្រភពដដែលបញ្ជាក់ថា នៅពេលមន្ត្រី រដ្ឋបាលរូបនោះ ដើរទារលុយ តាមសិប្បកម្ម និងទីតាំង លក់គ្រឿង សង្ហារឹម ធ្វើអំពីឈើ មួយម៉ាត់ណា ក៏យកឈ្មោះ ថ្នាក់លើថា ឲ្យចុះមកដែរ ប៉ុន្តែនៅពេលពួកគាត់សួរ ថ្នាក់លើ មួយណា មិនត្រូវបានគេប្រាប់អោយដឹងនោះទេ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោក អ៊ុន វណ្ណារិទ្ធ នាយរងរដ្ឋបាល ព្រៃឈើ រាជធានីភ្នំពេញ បានប្រាប់តាមទូរស័ព្ទ កាលពី រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ថា «ខ្ញុំមិនបានស្គាល់ឈ្មោះ សំណាង នោះទេ ហើយ ក៏មិនដឹងអីដែរ ចំពោះមន្ត្រីរដ្ឋបាល រូបនោះ ដើរទារលុយ តាមសិប្បកម្ម និងទីតាំង លក់គ្រឿងសង្ហារឹម ធ្វើអំពីឈើ» ។

ក្រុមអាជីវករសង្ឃឹមថា លោក ឆេង គឹមសុន ប្រតិភូទទួល បន្ទុករដ្ឋបាល ព្រៃឈើ មានចំណាត់ការ ចំពោះមន្ត្រី រូបនោះ ដែលយកឈ្មោះថ្នាក់លើ មកកាងដើម្បីប្រយោជន៌ផ្ទាល់ខ្លួន៕


Viewing all articles
Browse latest Browse all 8042

Trending Articles