ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងឱ្យដឹងថា ទំបន់វារីអគ្គិសនីអាតៃ គ្រាន់តែជាបញ្ហា បច្ចេកទេសតូចតាចតែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានការទទួលខុសត្រូវ សម្រាប់បញ្ហានេះផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋសភា លោកឧបនាយកមន្រ្តី បានឆ្លើយតបទៅនឹងសំណួរ របស់អ្នកតំណាងរាស្រ្ត គណបក្សប្រឆាំង លោក យឹម សុវណ្ណថា "វាមិនមែនដួលរលំទំនប់នោះទេ។"
លោក គាត ឈន់ បានថ្លែងថា "គម្រោងនោះ គឺនៅតែដំណើរការល្អ ប៉ុន្តែវានឹងមានការយឺតយ៉ាវបន្តិចបន្តួច ក្នុងការផ្គត់ផ្គង់អគ្គិសនី។ យើងសុំទោស ចំពោះការរងរបួស អំឡុងពេលឧបទ្ទវហេតុ"៕