Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយនគរបាល ខេត្ដកំពង់ឆ្នាំង បើកកិច្ចប្រជុំ ពង្រឹងការអនុវត្ដច្បាប់ ប្រឆាំងអំពើពុករលួយ

$
0
0

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១២ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ឆ្នាំង បានបើកអង្គប្រជុំ មួយ ដើម្បីពង្រឹងការអនុវត្ដច្បាប់ ប្រឆាំងនឹងអំពើពុករលួយ ដែលពិធីខាងលើនេះ បានប្រព្រឹត្ដទៅក្រោម អធិបតីភាព លោក ឧត្ដម សេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្ដកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង និង នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដ និងអធិការមកពីបណ្ដាស្រុកទាំង ៨ ក្នុងខេត្ដកំពង់ឆ្នាំង សរុបចំនួន ៥២នាក់ ។

នាឱកាសនេះ លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានថ្លែងទៅកាន់អង្គប្រជុំថា សូមឲ្យកម្លាំង នគរបាលទាំងអស់ មេត្ដាធ្វើ យ៉ាងណាដើម្បី ពង្រឹងការអនុវត្ដច្បាប់អំពើពុករលួយ ក្នុងការដោះស្រាយរឿងព្រហ្មទណ្ឌ ត្រូវមានភាពយុត្ដិធម៌ ដោះស្រាយ ដោយភាពទន់ភ្លន់ ដើម្បីកុំឲ្យរឿងសទៅជាខ្មៅ រឿងខ្មៅទៅជាស ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានសេចក្ដីសុខ មើលមកយើងក្នុងភាពត្រឹមត្រូវ ។

លោកបន្ដថា ការដោះស្រាយក្នុងគ្រោះថ្នាក់ចរាចរ ត្រូវធ្វើឲ្យបានត្រឹមត្រូវបំផុត ត្រូវពង្រឹងការអនុវត្ដច្បាប់ចរាចរណ៍ ដូចជា ការផាកពិន័យ ការដឹកសំពីងសំពោង ការកែច្នៃរថយន្ដ និងទោចក្រយានយន្ដ ខុសលក្ខណៈបច្ចេកទេស និងការបើកបរក្នុង ល្បឿនហួសកំណត់ , អំពីបទល្មើសនេសាទ ពិតណាស់រាជរដ្ឋាភិបាលបានកាត់ ចេញនូវឡូត៍នេសាទទាំងអស់ លើផ្ទៃបឹង ទន្លេសាប ដើម្បីឲ្យប្រជាពលរដ្ឋ ជាប្រជានេសាទ បាននេសាទត្រីជាលក្ខណៈគ្រួសារ ។

លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានបន្ដថា ៖ មន្ដ្រីនគរបាលត្រូវជួយខិតខំ សហការបង្ក្រាប នូវរាល់បទល្មើស ជលផលគ្រប់ ប្រភេទ ដែលក្រុមឈ្មួញលបលួចធ្វើសកម្មភាពនេសាទ ដោយខុសច្បាប់ អំពីបទល្មើសព្រៃឈើ យើងឃើញពិតណាស់ថា នគរបាលចរាចរណ៍ផ្លូវគោកយើង ទើបតែឃាត់ចាប់បានរថយន្ដស្ទូច បន្លំដឹកឈើគ្រញូង ដែលជនល្មើសបានលាក់ ឈើ គ្រញូងនៅក្នុងបាតតួរថយន្ដ ហើយនេះក៏ជាល្បិចថ្មីមួយទៀត ដែលយើងត្រូវប្រុងប្រយ័ត្ន ហើយសព្វថ្ងៃនេះសកម្មភាព ការ ដឹកជញ្ជូនឈើឆ្លងកាត់ ខេត្ដកំពង់ឆ្នាំង នៅតែបន្ដកើតមានជារៀងរាល់ថ្ងៃ ដូច្នេះនគរបាលយើង ត្រូវបន្ដខិតខំបង្ក្រាប ឲ្យបានបន្ថែមទៀត ។

លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានសង្កត់ធ្ងន់សូមមន្ដ្រី នគរបាល និយាយរួមកុំលាក់នូវបទល្មើសគ្រប់ប្រភេទ ជៀសឲ្យ ផុតការប្រព្រឹត្ដអំពើពុករលួយ ។ លោកបន្ដឲ្យដឹងថា ៖ បានចាត់តាំងកម្លាំងនគរបាល ៤៥ នាក់ ដើម្បីសហការ ការពារ សន្ដិសុខ ក្រុមយុវជនស្ម័គ្រ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ លើបួនស្រុក ស្មើនឹង ០៩ ក្រុម ក្នុង ខេត្ដកំពង់ឆ្នាំង ។  ចាត់ កម្លាំងចុះត្រួតពិនិត្យសកម្មភាព លួចដាក់ប៉ុស្ដិ៍ត្រួតពិនិត្យខុសច្បាប់ (កុងត្រូលជជុះ) ទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រ ខេត្ដ គឺពុំមានទេ ៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>