Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ប៊ុន ហុន បន្តធ្វើជាប្រធាន គណៈមេធាវី បន្ទាប់ទទួលបាន សំឡេងគាំទ្រលើស លោក សោម ចាន់ឌីណា ៤២៤ សំឡេង

$
0
0

ភ្នំពេញៈ ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសតាំងប្រធានគណៈមេធាវី លោក ថោង ពេង លាត នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នេះ បានប្រកាសជាផ្លូវថា លោក ប៊ុន ហុន និងបន្ត ធ្វើ ជាប្រធានគណៈមេធាវី អាណត្តិទី១០ ។

លោក ថោង ពេងលាត បានថ្លែងឲ្យដឹងថា សំឡេងមេធាវី ដែលបោះឆ្នោតមានទាំងអស់ ៧០២ នាក់ ក្នុងនោះសំឡេង មោឃៈមានចំនួន ៨ សំឡេង ហើយលទ្ធផលបង្ហាញថា លោក ប៊ុន ហុន ទទួលបាន ៥៥៤ សំឡេង ឯលោក សោម ចាន់ឌីណា ទទួល បាន១៣០សំឡេង ។

លោក ថោ ពេងលាត ក៏បានបញ្ជាក់ទៀតថា ក្នុងការិយាល័យបោះឆ្នោតទី១ លោក ប៊ុន ហុន ទទួលបាន ២៦៥ សំឡេង ហើយការិយាល័យទី២ ទទួលបាន២៨៩សំឡេង ដោយឡែកលោក សោម ចាន់ឌីណា ទទួលបាន ៧២ សំឡេង ក្នុងការិយាល័យទី១ ហើយការិយាល័យទី២ ទទួលបាន៥៨ សំឡេង ។

លោកមេធាវី ហ៊ាង ហុង ដែលបានចូលរួមបោះឆ្នោត បានថ្លែងឲ្យដឹងថា លទ្ធផលថ្ងៃនេះ គឺមានតម្លាភាព និងយុត្តិធម៌ ធ្វើឲ្យបេក្ខភាពទាំងពីរអាចទទួលយកបាន ។

ប្រធានគណៈមេធាវីអាណត្តិទី១០ លោក ប៊ុន ហុន បានថ្លែងឲ្យដឹងថា ការឈ្នះឆ្នោតថ្ងៃនេះ មិនមែនលទ្ធផលជោគជ័យ តែខ្លួនឯងនោះទេ គឺជាការជោគជ័យដល់គណៈមេធាវីទាំងមូល ជាពិសេសនោះគឺវិជ្ជាជីវៈមេធាវីតែម្តង។

លោក ប៊ុន ហុន បានបន្តទៀតថា “ខ្ញុំជឿជាក់ថា អ្វីៗបើគ្មានការសាមគ្គីពីសហភាតានោះទេ ហើយគ្មានការជ្រោមជ្រែងដល់ខ្ញុំ ក្នុងការងារនេះទេ យើងឃើញថា មិនអាចជោគជ័យទេ អ្វីដែលបានធ្វើកន្លងមកក្នុងអាណត្តិទី៩ លទ្ធផលទាំងអស់ គឺបានការ ជួយជ្រោមជ្រែងពីសហភាតាទាំងអស់ មិនមែនដោយសារខ្ញុំខ្លួនឯងផ្ទាល់ ហើយមិនមែនដោយសារក្រុមប្រឹក្សាគណៈមេធាវី ដូច្នេះសម្រាប់អាណត្តិទី១០នេះ ខ្ញុំជឿជាក់ថា សហភាតានិងជួយគំាទ្រគណៈមេធាវីបន្តទៀត ហើយខ្ញុំសូមណូមពរឲ្យ សហភាតាទាំងអស់ ចូលរួមគ្រប់សកម្មភាព របស់គណៈមេធាវី និងជួយពង្រឹងវិជ្ជាជីវៈ គណៈមេធាវីយើងឲ្យបានរឹងមំា”៕


Viewing all articles
Browse latest Browse all 8042

Trending Articles