បន្ទាយមានជ័យ ៖ មន្ត្រីគយ និងរដ្ឋាករ ដែលចាក់រំលោភដី ចំណីមាត់ស្ទឹងសែសិន ហើយបញ្ជាឲ្យមន្ត្រីជំនាញចុះវាស់វែង នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ គ្រាដែលដីត្រូវគេរំលោភនោះ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ចុង ផែត អភិបាលរង ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយពេលដែលទទួលព័ត៌មានថា មន្ត្រីគយ និងរដ្ឋាករដែលមានឈ្មោះ បូរ គុន ភេទប្រុស អាយុ ៤០ឆ្នាំ មានផ្ទះនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចាក់ដីរំលោភ ទៅលើដីចំណីមាត់ស្ទឹងហើយគ្រោងធ្វើកន្លែងលាងរថយន្ត ក្បែរមាត់ស្ទឹង ដែលធ្វើប៉ះពាល់បរិស្ថាន ទឹកស្ទឹងសែសិន នោះលោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញ ចុះវាស់វែងនារសៀលនេះផងដែរ ។
មន្ត្រីគយរូបនោះលួចចាក់ដីរំលោភដីមាត់ស្ទឹង ហើយបានរាយការណ៍ ជូនលោកអភិបាលខេត្តហើយលោកអភិបាលខេត្ត ក៏បានឲ្យមន្ត្រីក្រុងសិរីសោភ័ណ ដែលមានលោក វ៉ៃ គេងលី អភិបាលរងក្រុង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវាស់វែង ព្រោះម្ចាស់ដីបានអះអាងថា មានលិខិតអនុញ្ញាតសាងសង់ និងមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ គ្រប់គ្រាន់ដែលនឹងមានចុះហត្ថលេខា លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង់ និងសូរិយោដីខេត្ត លោក អ៊ុំ រាត្រី អភិបាលក្រុង សិរីសោភ័ណ លោក អ៊ុងអឿន អភិបាលខេត្ត ចុះហត្ថលេខា នៅឆ្នាំ២០១២ ។ និងច្បាប់ចាក់ដី នៅឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោកឈិម សំណាង មេភូមិក្បាលស្ពាន និងលោក ជា ហួត ចៅសង្កាត់ព្រះពន្លា លោក អ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោយពេលទទួលព័ត៌មានបានដឹងថា មានមន្ត្រីគយចាក់ដីរំលោភ មានស្ទឹងបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ចូលដល់មាត់ស្ទឹងនោះ លោកបានឲ្យមន្ត្រីជំនាញចុះទៅពិនិត្យ និងវាស់វែង។ដោយម្ចាស់ដី ឈ្មោះ បូ គុន និងប្រពន្ធឈ្មោះ ទូច សុខា បាបង្ហាញលិខិត កាន់កាប់ដីធ្លីកម្មសិទ្ធិលេខប.ជ០០៤៩៥៩ មានទំហំ៣ អា២៦សង់ទីម៉ែត្រ ហើយទិញដីជាប់ខាងជើងបន្ថែមពីឈ្មោះ ជួប វាសនា ដែលមានដីទំហំបណ្តោយ៦០ម៉ែត្រ និងទទឹ៣៨ម៉ែត្រ។ លោកបានបន្តថា ទោះជាមានប័ណ្ណកម្មសិទ្ធិហើយតែការចាក់ដីរំលោភដី ចំណីមាត់ស្ទឹង ដែលមានបណ្តោយ ៤០ ម៉ែត្រនិងទទឹង១០ម៉ែត្រគឺខេត្ត កំពុងមានវិធានការ ចំពោះអ្នកដែលចាក់ដីរំលោភ មាត់ស្ទឹងយកធ្វើជា កម្មសិទ្ធិនិងគ្រោងធ្វើអ្វីផ្សេងៗនោះខេត្តមិនទាន់អនុញ្ញាតឡើយ ៕