តូក្យូ ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាបេក្ខជនឈរឈ្មោះ ជានាយករដ្ឋមន្រ្តីនាពេលខាងមុខ លោក ស្រី Yuko Obuchi មានបំណងលាចេញពីតំណែង ដោយសាតែមានរឿងអាស្រូវពីប្រាក់ មូលនិធិ នេះ បើយោងតាមបណ្តាញព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយ ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤នេះថា លោកស្រី Yuko Obuchi វ័យ ៤០ ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Keizo Obuchi ត្រូវបានចោទប្រកាន់ កាលពីដើមខែកញ្ញាកន្លងទៅ នៅពេលដែលលោក នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe រៀបចំគណៈរដ្ឋមន្រ្តីជាលើកដំបូង ចាប់តាំងពីលោក ឡើងកាន់តំណែងនា ចុងឆ្នាំ ២០១២ ។
ដើម្បីទទួលខុសត្រូវពីរឿងអាស្រូវ និង បញ្ចប់នូវបញ្ហាទាំងនេះ លោកស្រី Obuchi នឹងចុះចេញ ពី តំណែងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅល្ងាចថ្ងៃសៅរ៍នេះ ដោយសារតែ នាយករដ្ឋមន្រ្តីជប៉ុន បានត្រឡប់ មកដល់ទីក្រុងតូក្យូនៅថ្ងៃត្រង់ថ្ងៃសៅរ៍នេះ បន្ទាប់ពីចូលរួមជំនួបប្រជុំ អាស៊ី-អឺរ៉ុប នៅប្រទេសអ៊ីតាលី។
គួរបញ្ជាក់ផងដែរថា បណ្តាញព័ត៌មានជប៉ុន ក្យូដូ បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់មួយរូប មកពីគណ បក្សប្រជាធិបតីសេរីនិយម បាននិយាយថា «ការលាលែងពីតំណែងរបស់លោកស្រី Yuko Obuchi នឹង មិនប្រែប្រួលនោះទេ»៕