ព្រះវិហារៈ អភិបាលខេត្តព្រះវិហារ លោកអ៊ុំ ម៉ារ៉ា និងប្រធានក្រុមប្រឹក្សាខេត្តលោកឡុង សុវណ្ណ ព្រមទាំងមន្រ្តីក្រោមឱវា មួយចំនួនទៀតកាលពីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ បានចុះសួរសុខទុក្ខ ក្រុមយុវជនស្មគ្រ័ចិត្ត សម្តេចតេជោ ចំនួន២ក្រុម ដែលជាក្រុមថ្មីចុះទៅវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ ។
មន្ត្រីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ចំនួន២ក្រុម ខាងលើនេះ មានក្រុមលេខ១៦១ ដែលនឹងត្រូវចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី និងក្រុមទី១៦២ នឹងត្រូវចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុករវៀង ។
នៅចំពោះមុខក្រុមយុវជនស័្មគ្រចិត្ត និងក្រុមមន្រ្តវាលខាងលើនេះអភិបាលខេត្តព្រះវហារ លោកអ៊ុំ ម៉ារ៉ា បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនសម្រាប់បម្រើសេចក្តីត្រូវការពេលចុះវាស់វែង ដីធ្លីជូនប្រជាពលរដ្ឋ ។
លោកបានផ្តាំផ្ញើនិងណែនាំឲ្យក្រុមយុវជនទាំងត្រូវខិតខំបំពេញការងារប្រកបដោយភាពអត់ធ្មត់ និងតស៊ូ ដើម្បីបំពេញការងារជាប្រវត្តិសាស្រ្តចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅតាមគោលដៅ ដើម្បីសម្រេចឲ្យបាន នៅគោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់ចំពោះ ការជួយ ឧបត្ថម្ភគ្រប់បែបយ៉ាងទៅដល់ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមមន្ត្រីវាល ដែលបាននឹងកំពុងចុះវាស់វែងដី ធ្លីជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារនោះ៕