Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បណ្តាញ ពង្រឹងសិទ្ធិ​ អំណាចស្រ្តី វ័យក្មេងកម្ពុជា រៀបចំយុទ្ធនាការ បំបាត់អំពើ ហិង្សាលើស្រ្តី

$
0
0

ភ្នំពេញ៖ បណ្តាញពង្រឹងសិទ្ធិ អំណាចស្រ្តីវ័យក្មេងកម្ពុជា ហៅកាត់ថា (CYWEN) បានរៀបចំយុទ្ធនាការ ថ្ងៃតែមួយ សម្លេងតែមួយ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី ដែលមានអ្នកចូលរួម ជាង៣០០នាក់។

យុទ្ធនាការថ្ងៃតែមួយ សម្លេងតែមួយ ប្រារព្ធឡើងក្រោមប្រធានបទ “សារៈសំខាន់ក្នុងការចូលរួមការបោះឆ្នោត” ហើយក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១៣ នៃយុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៌ស ជាពិសេសលុប បំបាត់ហិង្សាលើស្រ្តីភេទ។

អ្នកស្រី ចាន់ សោភណ្ឌ័ ប្រធានបណ្តាញពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេង នៅកម្ពុជាមានប្រសាសន៍ ក្នុងយុទ្ធការ ថ្ងៃតែមួយ សម្លេងតែមួយ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ថា យុទ្ធនាការនេះ ជាយុន្ធនាការថ្នាក់តំបន់អាស៊ី អាគ្នេយ៍នៃបណ្តាញ Just Associated ដែលរួមមាន ៦ ប្រទេសមាន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទីម័រ និង ហ្វីលីពីន ដែលកំពុងរៀបចំយុទ្ធនាការនេះនៅក្នុង ប្រទេសរៀងៗខ្លូន នៅក្នុងកំឡុងពេល ខួបលើកទី១២ នៃយុន្ធាការ១៦ ថ្ងៃ បំពាក់បូពណ៌សដើម្បី លុបបំបាត់អំពើហិង្សាលើស្រ្តី ។

អ្នកស្រី បន្តថា CYWEN មានបេសកម្មមួយ ក្នុងការ កសាងទំនុកចិត្ត ដល់ស្រ្តី វ័យក្មេង ដោយការ ផ្តល់ឱកាសឲ្យពួកគេ និង លើកទឹកចិត្តរៀនសូត្រ សម្រាប់តម្រូវការផ្ទាល់របស់ពួកគេ ។ ជួយជម្រុញស្រ្តី វ័យក្មេងក្នុងការ ទទួលចំណេះដឹង ជំនាញនិងបទពិសោធន៍នានាពីសង្គម ។ បង្កើតឱកាសដល់ស្រ្តីវ័យក្មេង ក្នុងការបង្ហាញ សមត្ថភាពដោយមាន ប្រសិទ្ធិភាពជាមួយ បុរសក្នុងការងារសង្គម សេដ្ឋកិច្ច និងនយោបាយ ។

កញ្ញា អេង ចាន់ឌី សមាជិករបស់បណ្តាញពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងកម្ពុជា បានឲ្យដឹងដែរថា កម្មវិធីធ្វើឡើងក្នុងគោលបំណង បង្កើនចំណេះដឹង បង្ហាញជាសាធារណៈបញ្ហាទាក់ទងនឹងអំពើហិង្សាលើស្រ្តី និងសារៈសំខាន់នៃការចូលរួមបោះឆ្នោត ,ផ្តល់ឱកាសសម្រាប់សិស្ស-និស្សិត វ័យក្មេងក្នុងការបង្ហាញ គំនិតរបស់ពួកគេស្តីពីការបញ្ចប់អំពើហិង្សាលើស្រ្តី, ពិភាក្សានិងប្រមូលគំនិតពីអ្នកពាក់ព័ន្ធ ដើម្បីរៀបចំ យុទ្ធសាស្រ្តធ្វើការបញ្ចប់អំពើហិង្សាលើស្រី្ត, ណែនាំទស្សនៈបិតា ធិបតេយ្យដល់អ្នកចូលរួមនិង  ពន្យល់ពីការផ្សារភ្ជាប់ទស្សនៈនេះទៅនឹងគំនាបស្រ្តីក្នុងការងារសង្គម៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>