ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង បានចេញលិខិតមួយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ កោះ ហៅលោក ជឹម លក្ខិណា នាយរងការិយាល័យផែនការគណនេយ្យ នៃស្នងការនគរបាល ខេត្តកំពង់ធំ ពាក់ព័ន្ធ រឿងពុករលួយ ក្នុងជួរមន្ត្រីនគរបាលខេត្តកំពង់ធំ នាពេលកន្លងមក ។
យោងតាមលិខិតដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះបាន ឲ្យដឹងថា លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោះហៅលោក ជឹម លក្ខិណា នាយរងការិយាល័យផែនការ គណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឲ្យមកនាយកដ្ឋានបុគ្គលិក ដើម្បីធ្វើការត្រួតពិនិត្យករណី មិនប្រក្រតីក្នុងការបើកប្រាក់រំលឹកឋានន្តរស័ក្តិ និងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ៕