Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទល្មើសនេសាទ ពេញផ្ទៃសមុទ្រ គ្មានអ្នកបង្រ្កាប

$
0
0

ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ ពីក្រុមប្រជានេសាទ នៅខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន ធនធានមច្ឆាសមុទ្រ កំពុងរងការវិនាសយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមទូកនេសាទវៀតណាម និង ថៃ មួយថ្ងៃៗ រាប់រយគ្រឿង បានចូលនេសាទលើផ្ទៃសមុទ្រកម្ពុជា ។ ដោយក្រុមទូកនេសាទទាំងនោះ ប្រើ ឧបករណ៍ខុសច្បាប់យ៉ាងទំនើប អូសប្រមូលធនធានមច្ឆាទាំងតូចទាំងធំ គ្មានត្រាប្រណីទីកន្លែងណា មួយឡើយ ។ ពោលគឺពេលដែលទូកនេសាទ គេបើកកាត់ គឺកន្លែងនោះ រលាយអស់ធនធានធម្មជាតិ។

ក្រុមប្រជានេសាទដដែល បានបន្ថែមថា សមត្ថកិច្ចដែលឈរជើងលើផ្ទៃសមុទ្រទាំងនោះ មិនបាន បង្ក្រាបក្រុមអ្នកនេសាទខុសច្បាប់វៀតណាម-ថៃ នោះទេ សង្ស័យតែពួកគេនាំគ្នា សង្វាតតែយកលុយ ពីក្រុមទូកនេសាទល្មើសច្បាប់ទាំងនោះហើយ ទើបបានជាបើកដៃឲ្យ ក្រុមទូកនេសាទទាំងនោះ ធ្វើ ការនេសាទដោយសេរីឲ្យតែបង់ប្រាក់ជូនពួកគេតាមការកំណត់ ។ ហើយមិនបង់ប្រាក់ឲ្យពួកគេ ឬបង់ ប្រាក់មិនគ្រប់ចំនួនតាមការទាមទារ ទើបពួកគេនាំគ្នាបង្ក្រាប ។

ក្រុមប្រជានេសាទ ដែលក្តៅក្រហាយនឹងសមត្ថកិច្ច ដែលមិនព្រមបង្រ្កាបបានឲ្យដឹងថា ក្រុមសមត្ថកិច្ច ដែលទទួលបានប្រយោជន៍ច្រើនជាងគេ គឺអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ដែលមានលោក ពុំ ស៊ីថា ជានាយអធិការ និងលោក ងួន ម៉េង ជានាយរង និងជាអ្នកជំនិតលោក ពុំ ស៊ីថា ទទួលបន្ទុកខាង ប្រមូលលុយពីថៅកែទូកនេសាទទាំងនោះ ។ ដោយសារតែមានការប្រព្រឹត្តអំពើពុករលួយ ពីសំណាក់ មេជលផលសមុទ្រ ពុំ ស៊ីថា និង ងួន ម៉េង បានធ្វើឲ្យអ្នកទាំងពីរ ម្នាក់ៗមានចំណូលរាប់ម៉ឺនដុល្លារ ជា ពិសេសគឺលោក ពុំ ស៊ីថា ដែលសល់ពីការស៊ីចាយ ចំណាយថ្នាក់លើរួច ។

លោក ពុំ ស៊ីថា នៅថ្ងៃត្រង់ថ្ងៃ នេះមិនអាចសុំការបំភ្លឺបានឡើយ ដោយប្រព័ន្ធទូរស័ព្ទ របស់លោក ធ្លាប់ ប្រើលេខ ០១៦ ៩១១ ១៤២ របស់លោក មានអ្នកប្រាប់ថា ច្រឡំលេខហើយ លេខនេះ អ្នកប្រើនៅ ខេត្តកំពង់ឆ្នាំងទេ (Sic)!!! ។ មជ្ឈដ្នានប្រជាពលរដ្ឋ និងមន្រ្តីរាជការ បានឲ្យដឹងថា ដោយសារតែ សមត្ថកិច្ចជំនាញរបស់កម្ពុជា ប្រព្រឹត្តអំពើពុករលួយស៊ីសំណូក និងបើកដៃឲ្យអ្នកនេសាទបរទេស ចូល មកនេសាទខុសច្បាប់នោះ បានធ្វើឲ្យអ្នកនេសាទវៀតណាម-ថៃ រាប់រយទូក បានចូលមកនេសាទ ដោយខុសច្បាប់លើផ្ទៃសមុទ្រកម្ពុជា ជារៀងរាល់ថ្ងៃ គ្មានខ្លាចរអែងអ្នកណាឡើយ ជាហេតុធ្វើឲ្យធន ធានមច្ឆាជាតិ ស្ទើររលាយពីផ្ទៃសមុទ្រកម្ពុជា។ ដើម្បីធានានូវការគ្រប់គ្រងជលផល និងធនធានជល ផលជំរុញកិច្ចអភិវឌ្ឍវារីវប្បកម្ម ផលិតកម្ម និងការកែច្នៃ លើកស្ទួយជីវភាពរស់នៅ របស់ពលរដ្ឋ ក្នុង សហគមន៍មូលដ្ឋាន ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវចម្រុះផង ទាំងមរតកវប្បធម៌ធម្មជាតិផង ប្រកបដោយនិរន្តភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>