គែរ៖ ប្រភពព័ត៌មានសន្តិសុខ ក្នុងតំបន់បានប្រាប់ ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ កាលពីថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ ថា យ៉ាងហោចណាស់ទាហាន ២នាក់ ត្រូវបានសង្កត់ស្លាប់ ដោយសារការរលំផ្លូវរូងក្រោមដី ស្ថិតនៅ ព្រំប្រទល់ ប្រទេសអេហ្សីប ជាប់ ឧបទ្វីបស៊ីណៃ និង តំបន់ ហ្គាស្សាស្ត្រីប។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤នេះ ដោយយោងទៅតាមប្រភព ព័ត៌មានក្នុងតំបន់ខាងលើ បានឲ្យដឹងបន្តទៀតថា ផ្លូវក្រោមដីនេះ ត្រូវបានរលំក្រោមស្នាដៃទាហានអេស្សីប បណ្តាលឲ្យបាត់ខ្លួនទាហាន ២ នាក់ និង រងរបួស ២ នាក់ផ្សេងទៀត។ ផ្លូវក្រោមដីនេះ ត្រូវបានប្រើប្រាស់សម្រាប់ ដឹកជញ្ជួនស្បៀងអាហារ និងទំនិញផ្សេងៗ ទៅកាន់តំបន់ហ្គាស្សាស្ត្រីប ប៉ុន្តែប្រទេសអ៊ីស្រាអែល បានបិទ ចរាចរណ៍ផ្លូវនេះ តាំងពីឆ្នាំ ២០០៧ មកម៉្លះ។
គួរបញ្ជាក់ផងដែរថា យោធាប្រទេសអេហ្ស៊ីប បានកំទេចផ្លូវក្រោមដី ជាង ១ពាន់កន្លែងរួចមកហើយ នៅតាម បណ្តារព្រំដែន ចាប់តាំងពីឆ្នាំ២០១១ ហើយជាពិសេសនោះ គឺបន្ទាប់ពីមានយុទ្ធនាការ ប្រឆាំងពួកសកម្មយុទ្ធ ឥស្លាម នៅឧបទ្វីបស៊ីណៃ នាខែកក្កដា កន្លងទៅ ៕