Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធកាប់បុរសម្នាក់ រងរបួសធ្ងន់

$
0
0

ស្ទឹងត្រែង៖ បុរសជាជនសង្ស័យ ២នាក់ ត្រូវនគរបាលនៃអធិការ នគរបាលស្រុកសៀមប៉ាង បញ្ជូនមកស្នងការ នគរបាលខេត្ត កាលពីថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៤ ករណីកាប់បុរសម្នាក់ចំគុម្ភត្រចៀកខាងស្តាំរបួសធ្ងន់ ។

ជុំវិញករណីនេះ លោក ដួងស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាល ខេត្តបានឱ្យ ដឹងនៅ ព្រឹកថ្ងៃទី១៩ ខែតុលា នេះថា  ជនរងគ្រោះមានឈ្មោះ ឡៃ ស៊ីឡា អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិចន្ទុធំ ឃុំសេកុង ស្រុកសៀមប៉ាង រីឯបង្កមានឈ្មោះឈឿន ធារត្ន អាយុ១៧ឆ្នាំ រស់នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយ បន្ទាយ ខេត្តក្រចេះ មានមុខរបរមិនពិតប្រាកដ និងបក្សពួកម្នាក់ ទៀត ឈ្មោះ ហោយ ឆើត អាយុ២២ឆ្នាំ រស់នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោកដួងស៊ី វុត្ថា បានមានប្រសាសន៍បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបានរំាធុងបាស ក្នុងពិធី បុណ្យកឋិនទានមួយ ក្នុងឃុំសេកុង ស្រុកសៀមប៉ាង កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ដែលដំបូងឡើង បង្កដោយជនរងគ្រោះ (ឡៃ ស៊ីឡា) និងបក្ខពួក នាំគ្នាវាយឈ្មោះ ឈឿន ធារត្ន ក្រោយពេលវាយហើយ ជនសង្ស័យបានទៅផ្ទះ យកពូថៅមកកាប់ជនរងគ្រោះចំនួន ៣ពូថៅ ចំលើចិញ្ចើមខាងឆ្វេងចំនួន ១ពូថៅ ក្បាល១ពូថៅ ដាច់ស្លឹកត្រចៀកខាងស្តាំចំនួន ១ពូថៅ រងរបួសធ្ងន់បញ្ចូនមកសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ ជនសង្ស័យនិងបក្ខពួក បានរត់គេចខ្លួនបាត់ស្រមោល រហូតដល់ថ្ងៃទី ១៨ ខែតុលា វេលា ម៉ោង១០ និង៣០នាទីព្រឹក កំលាំងនគរបាលបុស្តិ៍រដ្ឋបាល ឃុំសេកុង រួបនិងប្រជា ការពារភូមិ បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក បញ្ជូនទៅអធិការស្រុកសៀមប៉ាង កសាងសំនុំរឿង បញ្ជូនមកស្នងការនគរបាល ខេត្តស្ទឹងត្រែង និងធ្វើសំនុំរឿងបញ្ជូនបន្តទៅតុលាការ នាព្រឹកថ្ងៃទី១៩ ខែតុលា ចំណាត់ការតាមផ្លូវច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>