Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្នងការ ខេត្តបន្ទាយមានជ័យ ដឹកនាំសហការី ចុះជួយសង់ផ្ទះ ស្រ្តីមេម៉ាយ និងជួយជញ្ជូនថ្ម ដាក់គ្រឹះសង់ព្រះវិហារ នៅស្រុកថ្មពួក

$
0
0

បន្ទាយមានជ័យ៖ ក្រៅពីត្រូវបំពេញភារកិច្ច ការថែរក្សា សុវត្ថិភាព សន្តិសុខ និង សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តនោះ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានចំណាយ ពេលវេលា ចុះជួយធ្វើ ការងារ សង្គម ក្នុងនាម ជាប្រធានគណបក្ស មូលដ្ឋាន របស់ស្នងការដ្ឋាន នគរបាលខេត្ត ផងដែរ ដើម្បីចូលរួមចំណែក ដោះស្រាយ បញ្ហាខ្វះខាត របស់ប្រជាពលរដ្ឋ ជាពិសេស ជនចាស់ជរា និងស្រ្តីមេ ម៉ាយ គ្មានទីពឹងជាដើម ។

ជាក់ស្តែងកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ អាត់ ខែម និង សហការី បានដឹកនាំកម្លាំង នគរបាល ស្រុកថ្មពួក ចំនួន ៥១នាក់ ចុះសំណេះសំណាល និងសាងសង់ផ្ទះ០១ខ្នង ទំហំ ៥មx៤ម ជូនប្រជាពលរដ្ឋ ទីទាល់ក្រ០១គ្រួសារ ជាស្ត្រី មេម៉ាយមាន កូន០៥ ស្ថិតនៅ ភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ដើម្បី ឲ្យស្រ្តីរូបនេះ និងកូនៗ មានទីជំរក បានសមរម្យនឹងគេ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភ ថវិកាជាសទ្ធា និងមានការចូលរួម ពីកងកម្លាំង ដូចជាទី១ ថ្លៃគ្រឿងឈើ ១៤០០០បាត ទី២-ថ្លៃសង្ក័សី និងដែកគោល៧៦០០បាត ទី៣-ថ្លៃឈ្នួលជាង ៣០០០បាត ទី៤-ថ្លៃដី១៥០ដុល្លារ ទី៥-ថ្លៃចាក់ដីបំពេញ៦៣០០បាត ។

លោក ស្នងការ អាត់ ខែម ក៏បានឧបត្ថម្ភ អង្ករ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ១០ម៉ឺនរៀល ផង ដែរ។ មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថាបន្ទាប់ពី ជួយសង់សាង់ផ្ទះជូនស្រ្តី មេម៉ាយរួចមក លោកស្នងការ បានបន្តដឹកនាំកម្លាំង ទៅជញ្ជូនថ្ម និងដី ដាក់គ្រឹៈ ចាក់ខឿន ព្រះវិហារ វត្តប្រាសាទរលំជ្រៃ ដែលកំពុង សាងសង់ផងដែរ ។

ចំពោះការស្រ្តីមេម៉ាយ ដែលត្រូវចិញ្ចឹមកូនៗទាំង៥នាក់ ខាងលើនេះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះ ការរស់នៅ របស់បងប្អូន នៅគ្រប់ទីកន្លែង នៅពេលជួប បញ្ហាអ្វីមួយ ក្នុងជីវភាពនោះ ជាក់ស្តែង

ដោយមើលឃើញថា ស្រ្តីមេម៉ាយ គ្មានទីជំរក លោកបានធ្វើចលនា រៃថវិកា និងចុះមកជួយទីជំរកតែម្តង។ តាមរយះ សកម្មភាព ជាក់ស្តែងនោះ លោកស្នងការ បានឡើងវៃដែកគោល ប្រកស័ង្កសី ដោយខ្លួនឯងផងដែរ ។

ដោយឡែក សកម្មភាពជួយជញ្ជូនថ្ម ចាក់គ្រឹះព្រះវិហារនោះ លោកស្នងការ បានជួយជញ្ជូនថ្ម ដី ជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិ និងពង្រាយថ្ម ទាំងថ្ងៃ ប្រកបដោយ ភាពជិតស្និត ដើម្បីចូលរួម លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលសាសនារបស់រដ្ឋ សម្រាប់ការ ប្រតិបត្តិរបស់ប្រជាពលរដ្ឋ ។

សម្រាប់ការកសាង ព្រះវិហារ ខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានចូលរួមឧបត្ថម្ភនូវគំនូរ ព្រះវិហារ មួយផ្ទាំងផងដែរ ដែលមានតម្លៃ ជាង១០០០ដុល្លារ ។ ដោយឡែកប្រជាពលរដ្ឋ ជាង២០០នាក់ ដែលមកចូលរួម ជួយជញ្ជូនថ្ម និងដី សម្រាប់ចាក់គ្រឹះ និងខឿន ព្រះវិហារនោះ លោកស្នងការបានឧបត្ថម្ភ នូវអាហារសំរន់ និងអំណោយ ខ្លះទៀតផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>