កំពង់ចាម ៖ និស្សិតនៃសាខា សាកលវិទ្យាល័យ សេដ្ឋគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំង់ចាម មាននិស្សិតជ័យ លាភី បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៣និងទី៤ បរិញ្ញាបត្រជំនាន់ទី៧និងទី៨ ទី៩និងបរិញ្ញាបត្ររង ជំនាន់ទី៩ ទី១០និង ទី១១ សរុបចំនួន៨៧៥នាក់ ក្នុងនោះ និស្សិតស្រី ចំនួន ២៩៨នាក់ បានទទួលសញ្ញាបត្រ របស់ខ្លួន ហើយ ។
ពិធីចែកសញ្ញាបត្រនោះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្ត កំពង់ចាម ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស
និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមាន ការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម ជាច្រើននាក់ យ៉ាងអធឹកអធមក្រៃលែង ។
លោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម មានថ្លែងក្នុងឱកាសនោះថា មាននិស្សិតជ័យលាភី បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៣និងទី៤ បរិញ្ញាបត្រជំនាន់ទី ៧និងទី៨ ទី៩និងបរិញ្ញាបត្ររង ជំនាន់ទី៩ ទី១០និងទី១១ សរុបចំនួន ៨៧៥នាក់ ក្នុងនោះ និស្សិតស្រី ចំនួន ២៩៨នាក់ ដែលត្រូវទទួលសញ្ញាបត្ររបស់ខ្លួនថ្ងៃនេះ ក្រោយពីបាន បញ្ចប់ការសិក្សាប្រកបដោយ ជោគជ័យនៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ។
បន្ទាប់ពីសុន្ទរកថា សំណេះសំណាលរបស់លោក ជំទាវ គឹម សេដ្ឋនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រី ក្ររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយនិងការសំណេះសំណាល យ៉ាងរីករាយ លោក បានមានប្រសាសន៍ ឲ្យដឹងដែរថា អង្កការពិភពលោកបានធ្វើការវាយតំលៃថា ការអប់រំប្រទេសកម្ពុជានៅក្នុង តំបន់អាស៊ីជាប់ ចំណាត់ថ្នាក់លេខ៧ ប្រទេសថៃស្ថិតនៅលេខ៨ ហើយបើទូទាំងពិភពលោកវិញ កម្ពុជាជាប់ លេខ ៧៦ រីឯថៃវិញជាប់លេខរាងទី៧៨ ៕