Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកច្បាប់រិះគន់ ចៅហ្វាយខេត្ដតាកែវ ចេញលិខិតកោះហៅ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាទៅ បំភ្លឺ

$
0
0

ភ្នំពេញ ៖ លោក ឡាយ វណ្ណៈ អភិបាល ខេត្ដតាកែវវ័យក្មេង បានសរសេរប្លុកណោត មួយសន្លឹក កោះ ហៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដតាកែវ ឱ្យចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធទៅ នឹងករណីសំណុំរឿងព្រហ្មទណ្ឌមួយ ធ្វើឱ្យមានការរិះ គន់យ៉ាងខ្លាំង ពីក្រុមអ្នកច្បាប់ ព្រោះតែគេ មើល ឃើញថា ចំណាត់ការរបស់អភិបាល ខេត្ដខាងលើនេះ មិនយល់ពីបែបបទរដ្ឋបាល ការងារដឹកនាំ របស់ ខ្លួន និងច្បាប់ក្នុងនាមខ្លួនជាមន្ដ្រីរដ្ឋបាលសាធារណៈមួយរូប ដែល យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ មន្ដ្រីសាធារណៈគ្មានសិទ្ធិក្នុងការកោះហៅ ឬ បញ្ជាទៅលើសមត្ថ កិច្ចតុលាការនោះឡើយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះនៅ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ឈ្មោះ Senarong Tan  ដែលគេស្គាល់ថា លោក តាន់ សេណារ៉ុង គឺជាព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍មួយរូបនោះ បាន បង្ហោះ នូវលិខិត (ប្លុកណោត)មួយសន្លឹក ដោយ សរសេរដោយលោក ឡាយ វណ្ណៈ អភិបាល ខេត្ដ តាកែវ ។

ខ្លឹមសារនៅក្នុងលិខិត គឺលោក ឡាយ វណ្ណៈ បានសរសេរអញ្ជើញលោកប្រធាន សាលាដំបូងខេត្ដ និង លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដ ឱ្យចូលខ្លួនទៅបំភ្លឺ ករណីរបាយការណ៍ របស់អធិការដ្ឋាននគរ បាលស្រុកសំរោង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៤ ស្ដីពីការសម្រេចមិនឃុំខ្លួនជនសង្ស័យ ២នាក់ ពីបទ រក្សាទុក និងប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ ។ លិខិតដែលមានចុះហត្ថ លេខា លោក ឡាយ វណ្ណៈ នៅថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០១៤ បានកំណត់ឱ្យលោកប្រធាន សាលាដំបូងខេត្ដ និងលោកព្រះ រាជអាជ្ញា អមសាលាដំបូងខេត្ដ ចូលខ្លួនទៅបំភ្លឺនៅ វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

គេមិនបានដឹងថា តើលោកប្រធានសាលា ដំបូងខេត្ដ និងលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ដ បាន ចូលខ្លួនទៅបំភ្លឺទៅតាមលិខិត បញ្ជារបស់លោកអភិបាលខេត្ដ ឬយ៉ាងណា នោះទេ ព្រោះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ ម្សិលមិញនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចធ្វើការទាក់ទងទៅ លោក ប្រធានសាលាដំបូង និងលោកព្រះរាជ អាជ្ញា អមសាលាដំបូងខេត្ដ ដើម្បីសាកសួរព័ត៌មាន ពីករណី អភិ បាលខេត្ដកោះហៅទៅបំភ្លឺ នេះបានឡើយ ។ ប៉ុន្ដែ អ្នកច្បាប់ជាច្រើនរូប  ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលធ្វើការសាកសួរសុំការបំភ្លឺ ពាក់ព័ន្ធផ្លូវច្បាប់គឺពួកគេសុទ្ធតែធ្វើការ អះអាងថា ចំណាត់ការ របស់អភិបាលខេត្ដតាកែវរូបនេះ គឺមិនត្រឹម ត្រូវទៅតាមច្បាប់នោះឡើយ និយាយ រួមគឺ អភិបាលខេត្ដគ្មានសិទ្ធិចេញលិខិត ឬក៏ចេញ ដីកាបង្គាប់ឱ្យចៅក្រម និងព្រះរាជអាជ្ញាចូល ខ្លួនទៅបំភ្លឺបាននោះទេ  ព្រោះយោង តាមរដ្ឋធម្មនុញ្ញបានចែកដាច់ពីគ្នា រវាង អំណាចនីតិប្រតិបត្ដិ និង អំណាចតុលាការ ។

អ្នកច្បាប់មួយរូប ដែលដាក់លក្ខខណ្ឌសុំ មិនឱ្យបញ្ចេញឈ្មោះ បានធ្វើការអះអាងថា  អាជ្ញាធរខេត្ដ គឺជា អង្គរដ្ឋបាល គ្រប់គ្រងលើ ការងាររដ្ឋបាលតែប៉ុណ្ណោះ ចំណែកតុលាការ គឺគ្រប់គ្រងលើអង្គបច្ចេកទេស ដោយមិន អាចនៅឡូកឡំជាមួយគ្នាបាននោះឡើយ ក្នុងនោះអ្នកច្បាប់រូបនេះ បានបន្ថែមថា អ្នក ដែល មានសិទ្ធិបញ្ជា និងសម្រេចទៅលើស្ថា ប័នតុលាការ និងព្រះរាជអាជ្ញាបានគឺមានតែ ក្រសួងយុត្ដិធម៌ និង តុលាការកំពូលតែ ប៉ុណ្ណោះ ដោយក្រសួងយុត្ដិធម៌មានសិទ្ធិអំណាចត្រួតពិនិត្យទៅលើតែផ្នែករដ្ឋបាល ហើយតុលាការកំពូល ទើបមានសិទ្ធិត្រួត ពិនិត្យទៅលើផ្នែកបច្ចេកទេស និយាយរួម អ្នកដែលមានសិទ្ធិ នៅក្នុងការចាត់តាំង និង ដាក់វិន័យ ឬកោះហៅចៅក្រមមកសួរនាំ បាន គឺមានតែឧត្ដមក្រុមប្រឹក្សា នៃ អង្គចៅក្រម ឬក៏ក្រុមប្រឹក្សាវិន័យតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ករណីលោក ឡាយ វណ្ណៈ ចេញលិខិតកោះ ហៅ ឬលិខិតបង្គាប់ ការទៅលើស្ថាប័នតុលា ការបែបនេះវាមិនមែនជាលើកទី១ នោះទេ កន្លងមកគេអះអាងថា លោកក៏ធ្លាប់ ចេញ លិខិតបង្គាប់ការ តែងតាំងព្រះរាជអាជ្ញារង មួយរូបឱ្យទទួលបន្ទុកខាងសន្ដិសុខ និងអនាម័យផង ដែរ ខណៈដែលនៅក្នុងខេត្ដ មាន រៀបចំពិធីបុណ្យជាតិនោះ ។ គេមិនដឹងថា លោក ឡាយ វណ្ណៈ ដែល ជាអភិបាលខេត្ដ វ័យក្មេង និងជាកូនប្រសាររបស់លោក ស៊ូ ភីរិន្ទ អតីតអភិបាលខេត្ដសៀមរាប ដែល បច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការ ទីស្ដី ការគណៈរដ្ឋមន្ដ្រី ចេញលិខិតកោះហៅ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា អម សាលាដំបូងខេត្ដឱ្យចូលខ្លួន  ទៅបំភ្លឺខាងលើ នេះ គឺយោងតាមច្បាប់អ្វីនោះឡើយ ។ ដូច្នេះប្រសិនបើមានច្បាប់ណាមួយចែងថា មន្ដ្រីសាធារណៈថ្នាក់អភិ បាលខេត្ដមានសិទ្ធិ អំណាចអាច ចេញលិខិតកោះហៅចៅក្រម ឬក៏ព្រះរាជអាជ្ញាអមឱ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខខ្លួនបាននោះ សូម មេត្ដាបង្ហាញ ច្បាប់នោះជាសាធារណៈឱ្យគេឯងបានដឹង ផង ឬមួយក៏យោងលើអភិបាលខេត្ដជា ប្រធាន គណៈបញ្ជាការឯកភាពខេត្ដ គ្រប ដណ្ដប់លើស្ថាប័ន មន្ទីរការិយាល័យ ចំណុះ ឱ្យខេត្ដ រួមទាំងស្ថាប័ន ព្រះរាជអាជ្ញា ឬ តុលាការផងនោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>