Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តសាំយ៉ុង បុកម៉ូតូពេញទំហឹង បណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ ពេលបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរ ពេទ្យបង្អែកខេត្ត

$
0
0

រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយសារតែ រថយន្តសាំយ៉ុងរត់ឈ្នួល បុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ខណៈដែលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង៤០នាទី ថ្ងៃត្រង់ទី២០ ខែតុលា ឆ្នាំ២០១៤ ត្រង់ ចំណុចមុខការ៉ាស់សាំង ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

បើតាមសាក្សីក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញរថយន្តសាំយ៉ុង រត់ឈ្មួលរតនគិរី-ភ្នំពេញ ផ្ទុកអ្នកដំណើរពេញ មានទិសដៅពីកើតទៅលិច ខណៈនោះដែរ មានម៉ូតូ១គ្រឿង ជិះម្នាក់ឯង មានទិសដៅពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ត្រូវរថយន្តសាំយ៉ុង បុកពេញ ទំហឹង បណ្តាលឲ្យរបួសជាទម្ងន់(ស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែកខេត្ត)។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណម សារ៉ាត់ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខ របរគ្រូបង្រៀន ស្នាក់ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ជិតដល់ថ្ងៃរៀបមង្គលការទៀត ផង ។ ឯអ្នកបើករថយន្តបង្កហេតុ រត់គេខ្លួនបាត់បន្សល់ទុក អ្នកដំណើរជាច្រើននាក់ ។

សមត្ថកិច្ចខាងលើ ប្រាប់បន្តទៀតថា ម៉ូតូជនរងគ្រោះម៉ាក C-125 ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ រតនគិរី 1B-0713 និងរថយន្តពាក់ស្លាកលេខបណ្តោះអាសន្ន។

សមត្ថកិច្ចខាងលើបន្ថែមឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរ មានល្បឿន លឿន ខ្វះការប្រុងប្រយ័ត្ន តែសំណាងល្អដែរ រថយន្តមិនក្រឡាប់ មិនប៉ះពាល់ដល់អ្នកដំណើរដទៃ រង របួសនោះទេ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុក នៅធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំធ្វើការ ដោះស្រាយតាមច្បាប់ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកធ្វើបុណ្យ នៅលំនៅ ដ្ឋានជនរងគ្រោះដោយក្តីទុកសោក ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>