Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងការងារ ដាក់ចេញក្រម សីលធម៌ ៦ចំណុច អនុវត្តពេលចរចារឿង ប្រាក់ខែ

$
0
0

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវក្រមសីលធម៌៦ចំណុច ដើម្បីអនុវត្តន៍នៅក្នុងពេលពិភាក្សារឿងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នាឆ្នាំ២០១៥។

ក្រមសីលធម៌ ដែលប្រកាសដាក់ចេញដោយក្រសួងការងារនាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ គឺដើម្បីឲ្យការជជែករឿងប្រាក់ឈ្នួល អាចប្រព្រឹត្តទៅដោយរបៀបរៀបរយ និងក្រោមបរិយាកាសល្អប្រសើរ។

ក្រមសីលធម៌ទាំង៦នោះ រួមមាន៖

១. មិនត្រូវប្រើប្រាស់ពាក្យពេចន៍បែបហិង្សា និងបង្កអរិភាពរវាងគ្នា និងគ្នា។

២. មិនត្រូវផ្សព្វផ្សាយព័ត៌មានណាមួយ ដែលអាចបង្កឲ្យមានអំបើហិង្សា ការប្រមូលផ្តុំខុសច្បាប់ ដែលប៉ះពាល់ដល់បរិយាកាសវិនិយោគ សន្តិសុខ និងសណ្តាប់។

៣. មិនត្រូវអវត្តមានពីកិច្ចប្រជុំ និងមិនអនុញ្ញាតឲ្យមានតំណាងជំនួសនោះឡើយ លើកលែងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ បុគ្គល ដែលអវត្តមានក្នុងកិច្ចប្រជុំអាចប្រឈមនឹងការបាត់បង់សុពលភាព នៃការចូលរួមសកម្មភាពត្រីភាគីនាពេលអនាគត។

៤. ត្រូវប្រើប្រាស់ហេតុផល និងទឡ្ហីករណ៍សមរម្យក្នុងការការពារអំណះអំណាងរបស់ខ្លួន ឬភាគីខ្លួន។

៥. ត្រូវរក្សានូវការសម្ងាត់ នៃព័ត៌មាន ប្រសិនជាមានសំណូមពរ។

៦. ត្រូវមានសុឆន្ទៈក្នុងការចរចា ដើម្បីរកដំណោះស្រាយ និងការពារនូវផលប្រយោជន៍សេដ្ឋកិច្ចរបស់វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក៏ដូចជាផលប្រយោជន៍របស់បងប្អូនកម្មករ និយោជិតក្នុងវិស័យនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>