Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុគ្គល រស់ សារិន ពូកែរត់ការ រួចពីការផ្តន្ទាទោស និងអាចក្លាយជាម្ចាស់ កម្មសិទ្ធដីធ្លី ទាំងបំពាន

$
0
0

ភ្នំពេញ ៖ បុគ្គល រស់ សារិន ដែលជាអតីត ប្រធានគណៈកម្មការ វត្ដសុវណ្ណធម្មរាជ បានរងនូវ ការរិះគន់ថា ជាមនុស្សពូកែ រត់ការរួចផុត ពីការផ្តន្ទាទោស ចំពោះបទល្មើស របស់ខ្លួន ខណៈជនរងគ្រោះ ទាំង២នាក់ម្ដាយ និងកូន រងនូវការគំរាម ចាប់រំលោភ សេពសន្ថវៈ ស្ថិតនៅក្នុងភាពភ័យខ្លាច នៅឡើយ ។ សូមបញ្ជាក់ថា បុគ្គល រស់ សារិន ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសរយៈពេល១៧ឆ្នាំពីបទ «រំលោភ សេពសន្ថវៈ» តាមមាត្រា៥នៃច្បាប់ ស្ដីពីស្ថានទម្ងន់ ទោសបទឧក្រិដ្ឋ ។ ក្រោយមក សាលាឧទ្ធរណ៍បានកាត់តម្រឹមតែ ៣ឆ្នាំឱ្យ រស់ សារិន ចេញពីគុក ដោយអំពើ អយុត្ដិធម៌នេះ ពិតជាបានបន្សល់ទុកនូវ ការឈឺចុកចាប់ចំពោះជនរងគ្រោះអស់ មួយជីវិត ។

ថ្មីៗនេះទៀត ជនរងគ្រោះកំពុងតែឆ្ងល់ថា រស់ សារិន មានអាថ៌កំបាំងអ្វី ជាមួយសាលាឧទ្ធរណ៍ ព្រោះពាក់ព័ន្ធនិង រឿងក្ដីដែលសាលាដំបូងរាជធានីច្រាន ចោលបណ្ដឹងរបស់លោករស់ សារិន ទាមទារដីទំហំ១២,៥៨ហិកតា ជាកម្មសិទ្ធិ របស់ខ្លួនក៏ត្រូវបានលេចឮមុនការប្រកាស សាលដីកាថា សាលាឧទ្ធរណ៍និងសម្រេច ឱ្យភាគីរស់ សារិនឈ្នះទាំងបំពានជាលើក ទី២បន្ថែមទៀត ? គួររំលឹកថា បុគ្គលរស់ សារិនរងនូវការចោទប្រកាន់ពីជនរងគ្រោះឈ្មោះ សុវណ្ណ ឃុន្ធា និងស.ណ.ច.ន(អនីតិជន) អាយុ១៤ឆ្នាំ ថាបានគំរាមភ្ជង់ចាប់រំលោភ ហើយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបានចាប់ខ្លួនរស់ សារិន កាលពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៩បញ្ជូនមក សាលាដំបូងរាជធានី ទើបតំណាងអយ្យ ការធ្វើការចោទប្រកាន់ពីបទរំលោភសេព សន្ថវៈបញ្ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ។

ក្រោយ សាលាដំបូងដែលមានលោក ឌុច គឹមសន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ចៅក្រម ប្រឹក្សាលោក តែ សំអាង ចៅក្រមប្រឹក្សា លោកសេង នាង បានសម្រេចផ្ដន្ទាទោស ជនជាប់ចោទឈ្មោះរស់ សារិន ដាក់ពន្ធ នាគារកំណត់រយៈពេល១៧ឆ្នាំ ពីបទរំលោភ សេពសន្ថវៈ ដែលប្រព្រឹត្ដនៅវត្ដភ្នំរាប វត្ដសុវណ្ណធម្មរាជ កាលពីឆ្នាំ១៩៩៤- ២០០៣-២០០៤ និងឆ្នាំ២០០៩ តាម មាត្រា៥ នៃច្បាប់ស្ដីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ។ ចុងក្រោយរឿងព្រហ្មទណ្ឌ នេះត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹម ត្រឹម៣ឆ្នាំឱ្យ រស់ សារិន ចេញពីគុក បង្កព្យុះភ្លៀងតាមព្យាបាទឈ្នានីស្ដ គំរាមកំហែង រំលោភយកដីជនរងគ្រោះទាំង បំពានបន្ដទៀត ។

បញ្ហារំលោភយកដីជនរងគ្រោះបង្ក ឡើងដោយបុគ្គល រស់ សារិន និងប្រពន្ធ ឈ្មោះហោ ម្លិះរ័ត្ន ជនរងគ្រោះបានប្ដឹង ទៅប្រមុខរាជរដ្ឋាភិបាលទើបនៅថ្ងៃទី២១  ខែសីហា ឆ្នាំ២០០៨ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានចេញសេចក្ដីសម្រេច លេខ១៦.សសរឱ្យបង្កើតគណៈកម្មការ ចម្រុះអន្ដរក្រសួង ដើម្បីស្រាវជ្រាវករ់ណី ទំនាស់នៅវត្ដភ្នំរាប ឋិតនៅក្នុងភូមិស្វាយ ឧត្ដម ឃុំពន្សាំង វត្ដសុវណ្ណធម្មរាជ ឋិត នៅភូមិព្រៃពង្រ ឃុំពញាពន់ និងដីធ្លី រវាងរស់ សារិន ,ហោ ម្លិះរ័ត្ន និងសុវណ្ណ ឃុន្ធា ឋិតនៅភូមិព្រៃគោល ឃុំឈ្វាំង និងភូមិព្រៃពង្រ ភូមិស្រែដូនតូច ភូមិ ត្រញំងព្រាយ ឃុំពញាពន់ ស្រុកពញាឮ ។

ពាក់ព័ន្ធសេចក្ដីសម្រេចរបស់រាជរដ្ឋា ភិបាលក្រសួងមហាផ្ទៃ ក៏បានប្រជុំដោះ ស្រាយ និងធ្វើការចុះស៊ើបអង្កេត ក្នុង នោះនៅក្នុងកំណត់ហេតុ ស្ដីពីកិច្ចប្រជុំ ដោះស្រាយទំនាស់ រវាងឈ្មោះសុវណ្ណ ឃុន្ធា និងរស់ សារិន,ហោ ម្លិះរ័ត្ន ដែលមានវត្ដមាន មន្រ្តីជាថ្នាក់ដឹកនាំជាច្រើនរូប ដឹកនាំដោយលោករដ្ឋ លេខាធិការនុត សាអាន ឃើញថា ក្រុម គណៈកម្មការបានរកឃើញពីភាពមិន ស្របច្បាប់ និងការរំលោភបំពានពីបុគ្គល រស់ សារិនយ៉ាងពិតប្រាកដ ។

ក្នុងនោះ លោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង បានរាយការណ៍ក្នុង អង្គប្រជុំថា ការសិក្សាស្រាវជ្រាវនូវរាល់ ឯកសារទទួលបានពីដើមបណ្ដឹងរួមជាមួយ ឯកសារពាក់ព័ន្ធតាមផ្លូវច្បាប់មួយចំនួន និងតាមរយៈរបាយការណ៍លោករដ្ឋលេខា ធិការនុត សាអាន ដាក់ជូនឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឃើញថា មាន៤ចំណុចដែលទាក់ទងនិងសកម្មភាព របស់រស់ សារិន និង ហោ ម្លិះរ័ត្ន ។

ចំណុចទី១ គឺពាក់ព័ន្ធជាមួយនិងរស់ សារិន ឃុបឃិតជាមួយលោកស្រី ហោ ម្លិះរ័ត្ន លោកហ៊ុន គឹមហូ មេឃុំឈ្វាំង និងបក្ខពួក រំលោភយកដីកម្មសិទ្ធិរបស់ ឈ្មោះសុវណ្ណ ឃុន្ធា ចំនួន៧កន្លែង ឋិត នៅភូមិព្រៃគោល ឃុំឈ្វាំង និងភូមិព្រៃពង្រ ឃុំពញាពន់ ស្រុកពញាឮ ។ ចំណុចទី២ គឺពាក់ព័ន្ធនិងការរំលោភ សេពសន្ថវៈក្មេងស្រីជាអនីតិជន និងប្រព្រឹត្ដ អំពើអនាចារក្នុងទីវត្ដអារាម ។ ចំណុចទី៣ គឺជាមេខ្លោងលួចរូបសំណាក ព្រះពុទ្ធធ្វើអំពីមាស សំរឹទ្ធ ក្នុងវត្ដភ្នំរាប និងកិបកេងយកបច្ច័យរបស់ពុទ្ធបរិស័ទ ក្នុង-ក្រៅប្រទេស ដើម្បីបម្រើផលប្រយោជន៍ គ្រួសារ និងចំណុចទី៤ ពាក់ព័ន្ធនឹងការ ប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយមកដំណោះស្រាយដីធ្លីនេះ ហាក់ដូចជាមានការអូសបន្លាយទើប ថ្នាក់លើប្រគល់ភារកិច្ចឱ្យអាជ្ញាធរជាតិ ដោះស្រាយដីធ្លី មានចំណាត់ការ ហើយ ជាលទ្ធផលទីស្ដីការគណៈរដ្ឋមន្ដ្រីបាន ចេញស.ជ.ណលេខ៧៥២ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ យោងបណ្ដឹងចុះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៩ របស់ឈ្មោះ សុវណ្ណ ឃុន្ធា,សំណើចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១០ របស់ឈ្មោះសុវណ្ណ ឃុន្ធា, ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខKxiv0044 ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៣,ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខKxiv0009 ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៥ ,លិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦,លិខិតផ្ទេរសិទ្ធិកាន់កាប់ដីលំនៅឋាន ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៥ ,  លិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដី ធ្លីចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៥, ស្មារតី អង្គប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដី ធ្លី ,របាយការណ៍ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ របស់ប្រធានអាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី និងចំណារដ៏ខ្ពង់ខ្ពស់ បំផុតចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានសម្រេចប្រគល់ដីទំហំ ១,២ហិកតា ជាដីរោងចក្រឱ្យលិតទឹក សុទ្ធ នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌសែនសុខ ជូនឈ្មោះសុវណ្ណ ឃុន្ធា ដូចមានក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ លេខKxIV0044 ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ ២០០៣ ទំហំ១ហិកតា២០អា៣១សង្ទីអា របស់ឈ្មោះសុវណ្ណ ឃុន្ធា ,ដីទំហំ៣៤ ម៉ែត្រគុណ៣៣,៥ម៉ែត្រគុណ២៦៦ម៉ែត្រ នៅជាប់និងដីរោងចក្រផលិតទឹកសុទ្ធ ឋិត នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌសែនសុខ ជូនឈ្មោះសុវណ្ណ ឃុន្ធា ដូចមានក្នុងលិខិតផ្ទេរសិទ្ធិ កាន់កាប់ដី លំនៅឋាន រវាងឈ្មោះជិន សុជាតិ ជា មួយឈ្មោះសុវណ្ណ ឃុន្ធា ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៥,ដីទំហំ៤,២៦ហិកតា ជាប្រភេទដីចម្ការ នៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ជូនឈ្មោះសុវណ្ណ ឃុន្ធា ដូចមានក្នុងលិខិតផ្ទេរសិទ្ធិកាន់ កាប់ និងប្រើប្រាស់ដីធ្លី រវាងឈ្មោះវ៉ឹក អ៊ុក ជាមួយឈ្មោះសុវណ្ណ ឃុន្ធា ចុះថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០០៥ ។ បែងចែកដី ទំហំ១២,៥៨ហិកតា ជាប្រភេទដីចម្ការ នៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុក ពញាឮ ជា២ចំណែកស្មើគ្នា ទំហំ៥០ភាគរយ ម្នាក់ រវាងឈ្មោះសុវណ្ណ ឃុន្ធា និងឈ្មោះ រស់ សារិន ។ អ្នកស្រីសុវណ្ណ ឃុន្ធា បានឱ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលចេញស.ជ.ណ ប្រគល់ជូននូវទំហំដីខាងលើនេះមកឱ្យខ្លួនក៏ដោយ ប៉ុន្ដែឈ្មោះរស់ សារិនបានដាក់ ពាក្យប្ដឹងទៅសាលាដំបូងរាជធានីទាម ទារដីទាំងបំពាន និងស.ជ.ណរាជរដ្ឋាភិបាល ប៉ុន្ដែសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមលេខ១៩(ព) ចុះថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០១៤ ដោយចៅ ក្រមអ៊ី ឋាវរៈ បានសម្រេច ១-ច្រាន ចោលការទាមទាររបស់ឈ្មោះរស់ សារិន តាមពាក្យបណ្ដឹង ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២នូវចំណុចមួយចំនួន ,២-បែង ចែកដីទំហំ១២,៥៨ហិកតា ជាប្រភេទដី ចម្ការ ឋិតនៅភូមិគោល ឃុំឈ្វាំង ស្រុក ពញាឮជា២ចំណែកស្មើគ្នា គឺទំហំ៥០ភាគ រយប្រគល់ជូនឈ្មោះសុវណ្ណ ឃុន្ធា និង ៥០ភាគរយទៀតប្រគល់ជូនឈ្មោះរស់ សារិន ។

បើតាមការអះអាងពីអ្នកច្បាប់ចៅ ក្រមសាលាដំបូងរាជធានីសម្រេចបែប នេះគឺឈរលើមូលដ្ឋានច្បាប់ពីព្រោះការច្រានចោលបណ្ដឹងរស់ សារិន ដោយសារ សាលាដំបូងមិនអាចធ្វើការជម្រះក្ដីបាន ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លី ដែលគ្មានប័ណ្ណ កម្មសិទ្ធិ ។

បើទោះជាសាលាដំបូងរាជធានីច្រាន ចោលបណ្ដឹងរបស់រស់ សារិនក៏ដោយ បុគ្គលរូបនេះនៅតែបន្ដប្ដឹងមកសាលា ឧទ្ធរណ៍ ហើយនៅពេលដ៏ខ្លីខាងមុខនេះ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា បន្ទាប់ពីធ្វើការជំនុំជម្រះរួចមកហើយ ប៉ុន្ដែអ្វីដែលជនរងគ្រោះកំពុងតែព្រួយ បារម្ភត្រង់ថា ការសម្រេចបែបណាៗនោះ ត្រូវបានលេចចេញមកក្រៅ ហើយអាច សាលាឧទ្ធរណ៍ចេញសាលដីកាឱ្យភាគី រស់ សារិនគ្រប់គ្រងដីទាំងគ្មានប័ណ្ណកម្ម សិទ្ធិ (ដែលនេះគ្រាន់តែជាព័ត៌មានក្រៅ ផ្លូវការនៅឡើយ ប៉ុន្ដែអាចក្លាយទៅជា រឿងពិតក៏ថាបាន)ប៉ុន្ដែករណីនេះគេមិនរំពឹងថាសាលាឧទ្ធរណ៍អាចធ្វើទាំងបំពាន ច្បាប់ផ្ទុយពីស.ជ.ណរបស់រាជរដ្ឋាភិបាល នោះឡើយ ស្របពេលដែលប្រព័ន្ធតុលាការ ត្រូវបានកំណែទម្រង់យ៉ាងស៊ីជម្រៅហើយ សាលាដំបូងរាជធានីក៏បានច្រានចោល នូវបណ្ដឹងនេះតាមផ្លូវច្បាប់រួចទៅហើយផងដែរ ។

ម្យ៉ាងវិញទៀត គេរំពឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក យន់ ណារ៉ុង, ចៅក្រមប្រឹក្សា លោកស្រី ចាន់ ម៉ាឌីណា និងចៅក្រមប្រឹក្សា លោក ងួន អ៊ីម ពិតជាផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ហើយក៏មិនឲ្យករណីនេះកើតមានជាលើកទី២នៅសាលាឧទ្ធរណ៍ ដូចអ្វីដែលជនរងគ្រោះធ្លាប់ ឈឺចុកចាប់មិនអាចបំភ្លេចបានត្រង់ថា សាលាដំបូងផ្តន្ទាទោស រស់ សារិន ១៧ឆ្នាំ ពីបទរំលោភសេពសន្ថវៈ បែរជាសាលាឧទ្ធរណ៍កាត់តម្រឹម ត្រឹម៣ឆ្នាំ ឲ្យរួចពីគុកបែបនេះឡើយ សម្រាប់ការប្រកាសសាលដីកាអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>