Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិធី បញ្ចុះបឋមសីលា សាងសង់ អាគាររដ្ឋបាល និងបច្ចេកទេស ទូរគមនាគមន៍

$
0
0

ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងខេត្តព្រះសីហនុ មានរៀបចំពិធី បញ្ចុះបឋមសីលា សាងសង់អាគាររដ្ឋបាល និងបច្ចេកទេស ទូរគមនាគមន៍ ។

ពិធីបញ្ចុះបឋមសីលាសាងសង់នេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឡាយ ម៉ារីវ៉ូ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកទូរគមនាគមន៍កម្ពុជា ប្រតិភូរួមដំណើរ និងលោក យស់ សុទ្ធា ប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ ព្រមទាំងអនុប្រធានមន្ទីរ មន្រ្តីរាជការ ចំណុះមន្ទីរផងដែរ ។

លោក ឡាយ ម៉ារីវ៉ូ បានមានប្រសាសន៍អោយដឹងថា អាគារដ្ឋបាល បច្ចេកទេស ទូរគមនាគមន៍ដែលបញ្ចុះ បឋមសីលាសាងសង់នៅពេលនេះ មានកំពស់២ជាន់ ស្ថិតក្រោមគំរោងកម្ចីពីប្រទេសជប៉ុន តាមរយៈអង្គការ JICA (CP-P5) ដែលជាគំរោងបណ្តាញឆ្អឹងខ្នងទូរគមនាគមន៍ មហាអនុតំបន់ទន្លេមេគង្គ (Greater Mekong Telecom Backbone Network Project) ។ អាគារនេះសាងសង់ប្រើរយៈពេលពី ៤ទៅ៥ខែ នឹងរួចរាល់ជាស្ថាពរ។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នៅការិយាល័យប្រៃសនីយ៍ និងទូរគមនាគមន៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំវាលរេញ ក៏មានរៀបចំពិធី បញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលបច្ចេកទេសទូរគមនាគមន៍ថ្មីផងដែរ ដែលទីតាំងនេះមានការសង្ស័យថាលក់អោយឯកជននោះ ។

លោក ឡាយ ម៉ារីវ៉ូ បានធ្វើការបញ្ជាក់សង្កត់ធ្ងន់ប្រាប់ សាធារណៈជន និងអ្នកសារព័ត៌មានថា សូមកុំយល់ ច្រលំថា ទីតាំងការិយាល័យប្រៃសនីយ៍ និងទូរគមនាគមន៍ ស្រុកព្រៃនប់នេះលក់អោយឯកជនអោយសោះ គឺទីតាំងនេះគ្មានការលក់ ឬដោះដូរឡើយ គឺស្ថិតនៅជាកម្មសិទ្ធិរបស់រដ្ឋដដែល ។

សូមបញ្ជាក់អោយដឹងផងដែរថា គំរោងបណ្តាញឆ្អឹងខ្នងទូរគមនាគមន៍មហាអនុតំបន់ទន្លេមេគង្គ Greater Mekong Telecom Backbone Network Project (GMTBNP) ឬ CP-P5 ដែលទទួលបានប្រាក់កម្ចីពីប្រទេស ជប៉ុនតាមរយៈ JICA ប្រមាណ២០លានដុល្លារ  និងត្រូវចំណាយទៅលើការសាងសង់អាគារការិយាល័យ ប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន១០កន្លែងក្នុងខេត្តចំនួន៦ រួមមាន៖ ខេត្តព្រះសីហនុ កំពត កែប កណ្តាល កំពង់ចាម តាកែវ ដោយ១កន្លែងប្រើប្រាស់រយៈពេលសាងសង់ពី៤ ទៅ៥ខែ ដោយក្រុមហ៊ុនម៉ៅការ Marubeni និង Alcatel Lucent និងស្ថិតក្រោមការត្រួតពិនិត្យពីអង្គការ JICA និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>