Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧកញ៉ាទ្រីភាព ពង្រីកការវិនិយោគ លើវិស័យដឹកជញ្ជូន និង ស្ថាបនាផ្លូវ (មានវីដេអូ)

$
0
0

កំពង់ស្ពឺ ៖ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ក្រៅពីការវិនិយោគទៅលើដំណាំ កសិឧស្សាហកម្ម កៅស៊ូ និងម្រេច លើផ្ទៃដី ជាច្រើនពាន់ហិកតា ដែលទទួលបានសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាលកម្ពុជា នោះ នៅពេលនេះ បានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម ទៀត ទៅលើសេវាកម្មដឹកជញ្ជូន និងស្ថាប នា ផ្លូវថ្នល់ ។

បើតាមតំណាងក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគទៅលើសេវាកម្មដឹកជញ្ជូន ក៏ ដូចជាការស្ថាបនាផ្លូវ គឺជាឆន្ទៈ និងស្មារតីថ្មី របស់លោកឧកញ៉ា ទ្រី ភាព ក្នុងការចូលរួម អភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ច នៃ កម្ពុជាឱ្យកាន់ តែរីកចម្រើនថែមទៀត ជាមួយនឹងរាជរដ្ឋា ភិបាលកម្ពុជា ។

លោក យឹម សុគន្ធ នាយកប្រតិបត្ដិ ទទួលបន្ទុកផ្នែកសាង សង់ផ្លូវថ្នល់បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ ថា ការពង្រីកខ្លួនវិនិយោគទៅលើការស្ថាប នា និងសាងសង់ផ្លូវថ្នល់ ក្រុមហ៊ុន មានឆន្ទៈ ធ្វើឱ្យផ្លូវថ្នល់នៅកម្ពុជា មានគុណភាពខ្ពស់ ជាប់បានយូរ ស្របទៅតាមមាត្រដ្ឋានច្បាប់ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ជា ពិសេស គឺការវិនិយោគក្នុងតម្លៃសមរម្យ ដើម្បីចូលរួមចំណែក លើការអភិវឌ្ឍន៍ប្រព័ន្ធ គមនាគមន៍ជាមួយរាជរដ្ឋាភិបាល ។

បើតាមលោក យឹម សុគន្ធ បានបញ្ជាក់ ថា ក្រុមហ៊ុនរបស់លោកបានត្រៀមលក្ខណៈ រួចរាល់ហើយ ក្នុង ការចូលរួមប្រកួតប្រជែង ដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជាជាមួយបណ្ដា ក្រុមហ៊ុនសាងសង់ផ្សេងៗទៀត ។

លោក យឹម សុគន្ធ ក៏បានឱ្យដឹងផងដែរ ថា ដើម្បីសាងសង់ផ្លូវឱ្យបានល្អប្រសើរ និង ប្រកបទៅដោយ ស្ដង់ដារដូចអនុសាសន៍ នាយករដ្ឋមន្ដ្រី ធ្វើផ្លូវឱ្យបានល្អ ពោលគឺមិន ត្រូវឱ្យផ្លូវខ្លាចឡាន ត្រូវឱ្យឡាន ខ្លាចផ្លូវ ក្រុមហ៊ុនបានបំពាក់គ្រឿងចក្រថ្មីៗ រហូត ដល់១២៤គ្រឿង អមជាមួយនឹងក្រុមវិស្វករ អ្នកសាង សង់ដែលមានបច្ចេកទេសខ្ពស់ រួម នឹងកម្មករផ្សេងៗទៀតសរុប ២៣៤នាក់ ។

លោក យឹម សុគន្ធ បានសម្ដែងការរំពឹង ទុកថា ក្រុមហ៊ុនសាងសង់ និងស្ថាបនាផ្លូវ របស់លោកឧកញ៉ា ទ្រី ភាព នឹងនាំមកនូវ បរិបថថ្មី ផ្លូវពោរពេញទៅដោយគុណភាព និងជាប់បានយូរ ។

នាព្រឹកថ្ងៃដដែលនេះ ក្រុមហ៊ុនរបស់ លោកឧកញ៉ា ទ្រី ភាព ក៏បានបង្ហាញផែស្ងួត ទ្រី ភាព ត្រាយផត ស្ថិតនៅក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ ។ ការ បង្ហាញផែស្ងួតនេះ គឺជាការបង្ហាញនូវ គម្រោង វិនិយោគថ្មីមួយទៀត គឺសេវាកម្មដឹកជញ្ជូន ទំនិញ កំពង់សោម-ភ្នំពេញ, ភ្នំពេញ-កំពង់ សោម ។

បើតាមលោក ស៊ឹម ជ័យសិទ្ធ នាយក ប្រតិបត្ដិគ្រប់គ្រងផែស្ងួតទ្រី ភាព បានឱ្យដឹង ថា ផែស្ងួតបានសាង សង់ឡើង ដោយទទួល បានការអនុញ្ញាតពីគណៈកម្មការវិនិយោគ កម្ពុជា នៅឆ្នាំ ២០១៤ នេះ នៅលើ ផ្ទៃដីជាង ១៧ហិកតា ។ ក្រុមហ៊ុនមានគម្រោង សាងសង់ទីលានផែស្ងួតសម្រាប់ផ្ទុកកុងតឺន័រ  ធ្វើអំពី បេតុង ព្រមទាំងសងសង់របងព័ទ្ធជុំ វិញ កម្ពស់ជិត ៤ម៉ែត្រ និងបំពាក់កាមេរ៉ា សុវត្ថិភាពថែមទៀតផង។ ក្នុងនោះក្រុមហ៊ុន មានរថយន្ដសម្រាប់ដឹកជញ្ជូន និងលើកដាក់ ប្រមាណ ១៦៧គ្រឿង សម្រាប់ដឹក ទំនិញ របស់ក្រុមហ៊ុន ក៏ដូចជាទំនិញរបស់អតិថិជន ផងដែរ ។

លោក ស៊ឹម ជ័យសិទ្ធ ក៏បានឱ្យដឹងបន្ថែម ទៀតថា ដើម្បីធ្វើឱ្យសេវាកម្មដឹកជញ្ជូន ប្រកបដោយប្រសិទ្ធិ ភាពខ្ពស់ ក្រុមហ៊ុនបាន សាងសង់នូវអគារស្នាក់នៅ និងអគាររដ្ឋបាល ឱ្យបុគ្គលិកស្នាក់នៅដោយផ្ទាល់ នៅក្នុងទី តាំងផែស្ងួត ហើយផែស្ងួតនេះក៏បានបំពាក់ ជញ្ជីងថ្លឹងចំនួន២ផងដែរ ។

ជាមួយនឹងការដាក់ឱ្យដំណើរការផែស្ងួត  នេះ គេក៏សង្កេតឃើញមានមន្ដ្រីមកពីក្រសួង សាធារណការ ក៏ដូចជាមន្ដ្រីគយ បានចុះមក ត្រួតពិនិត្យ នូវបទដ្ឋានបច្ចេកទេសនៅទីតាំង ផែស្ងួតនេះផងដែរ ។

លោក ប៉ែន បូរ៉ា លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃក្រសួងសាធារណការ បានឆ្លើយប្រាប់ក្រុមអ្នកព័ត៌មានក្រោយពី ថ្លឹងរថយន្តសណ្តោងកុងតឺន័រ របស់ក្រុមហ៊ុនទ្រីភាពថា រថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនលោកឧកញ៉ាទ្រីភាព បានគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ត្រឹមត្រូវ មិនបានបំពានច្បាប់នោះទេ។ លោក ក៏បានជំរុញឲ្យបណ្តាក្រុមហ៊ុនដទៃទៀត សហការជាមួយក្រសួងសាធារណការ និងធ្វើការដឹកជញ្ជូនឲ្យគោរពទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា ក្រៅពីការវិនិយោគទៅ លើសេវាកម្មដឹកជញ្ជូន និងស្ថាបនាផ្លូវ ក្រុមហ៊ុនរបស់លោកឧក ញ៉ា ទ្រី ភាព គឺជាក្រុមហ៊ុនមួយដែលកំពុងបានធ្វើការវិនិយោគ លើ ដំណាំកសិ-ឧស្សាហកម្ម កៅស៊ូ និងម្រេច នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់រាជរដ្ឋា ភិបាលជាច្រើនម៉ឺនហិកតាផងដែរ។

ក្នុងនោះក្រុមហ៊ុនបានដាំដំណាំកៅស៊ូ និង ម្រេច លើផ្ទៃដីជិត ១ម៉ឺនហិកតា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ដំណាំកៅស៊ូកំពុងតែលូតលាស់យ៉ាងល្អ ក្រោមការមើលថែរបស់ក្រុមអ្នកបច្ចេកទេស និង មានការថែទាំងយ៉ាង យកចិត្តទុកដាក់ពីក្រុមកម្មករជាច្រើនរយនាក់។ ក្រៅពីនោះដំណាំម្រេច ក៏កំពុងលូតលាស់ល្អ ហើយខ្លះទៀត ក៏ អាចប្រមូលផលបានផងដែរ។ នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចទាំងអស់នេះ ក្រៅពីដំណាំទាំងពីរប្រភេទ ក្រុមហ៊ុន បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋបាលក្រុមហ៊ុន កន្លែងស្នាក់នៅរបស់បុគ្គលិក កម្មករ ចំណតរថយន្ត អាហារដ្ឋានសម្រាប់អ្នកទេសចរ ដែលឆ្លងកាត់ បូករួមទាំងប្រព័ន្ធផ្លូវ ទឹក ភ្លើងផងដែរ។

នៅក្នុងខេត្តពោធិ៍សាត់វិញ ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជិត ៣ពាន់ហិកតា អភិវឌ្ឍន៍ជាដីដំណាំកសិឧស្សាហកម្ម រួមមានកៅស៊ូ និង ម្រេច។ ក្នុងនោះកៅស៊ូកំពុងតែលូតលាស់ល្អ ហើយម្រេច បានប្រមូលផលយ៉ាងល្អ ព្រមទាំងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនថៃ ដើម្បីទិញផលិតផលម្រេចផងដែរ ខណៈដែលក្រុមហ៊ុនកំពុងសាងសង់កន្លែងសម្ងួតម្រេច និងវេចខ្ចប់ ក្រោមទុនវិនិយោគជាច្រើនលានដុល្លារ។

នៅឯខេត្តរតនគិរី ឯណោះវិញ នៅលើផ្ទៃដីវិនិយោគ ដែលផ្តល់សិទ្ធិដោយរាជរដ្ឋាភិបាលនេះ ក្រុមហ៊ុន ទ្រីភាពគ្រុប ក៏បានដាំដំណាំកៅស៊ូ និងម្រេចផងដែរ។ លើសពីនោះ ក្រុមហ៊ុនបានបង្កើតជាតំបន់សេដ្ឋកិច្ចពិ សេស រួមមាន៖ ផែស្ងួត សណ្ឋាគារ កាស៊ីណូ ក្រោមតម្លៃវិនិយោគជិត ២០លានដុល្លារ។ សណ្ឋាគារ កាស៊ីណូ គ្រោងនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ជាមួយការរំពឹងថា អាចស្រូបទាញអ្នក ទេសចរចូលទៅកាន់ខេត្តមួយនេះ បានកាន់តែច្រើន ហើយផ្តល់ការងារដោយផ្ទាល់ និង ដោយប្រយោល ដល់ ប្រជាពលរដ្ឋខេត្តរតនគិរី បានច្រើននាក់ផងដែរ។

នៅឯច្រកអានសេះ តំបន់ព្រំដែកម្ពុជា-ថៃ នាខេត្តព្រះវិហារ ក្រុមហ៊ុន ក៏បាននិងកំពុងធ្វើការឈូសពង្រាបដី ដើម្បីសាងសង់ជាសណ្ឋាគារ និង កាស៊ីណូ ក្រោមទុនវិនិយោគជាង ១០លានដុល្លារអាម៉េរិកផងដែរ។

ខេត្តកែប កន្លែងទេសចរណ៍តំបន់ឆ្នេរ ដ៏មានសក្តានុពលរបស់កម្ពុជាឯណោះវិញ ក្រុមហ៊ុនរបស់លោកឧកញ៉ាទ្រីភាព បានសាងសង់សណ្ឋាគារ ធ្វើពីឈើប្រណីតរបស់ខ្មែរ ប្រកបដោយភាពទាក់ទាញ និងប្រណីតភាព ធ្វើឲ្យ មានផាសុខភាពដល់អ្នកទេសចរបរទេស។ ជាពិសេសបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំង និង អន្ទងដួងចិត្តភ្ញៀវ ទេសចរបរទេស ឲ្យបន្តមកកម្សាន្តនៅតំបន់ឆ្នេរក្នុងខេត្តកែប បានកាន់តែច្រើន។

នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាយរាជធានីភ្នំពេញ ឯណេះវិញ ក្រុមហ៊ុន បានកសាងរោងចក្រកែច្នៃ ឈើប្រណីតទៅជាគ្រឿងសង្ហារឹមដ៏ល្អឯក ដើម្បីនាំចេញទៅក្រៅប្រទេស ហើយក៏បានផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងស្រុកអង្គស្នួលបានរាប់រយនាកថែមទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនកំពុងសាងសង់សារៈមន្ទីរឈើ មួយ ដែលធ្វើពីឈើសុទ្ធសាធ ដែលសារៈមន្ទីរនេះ កសាងឡើង ទុកតម្កល់ឈើប្រណីតរបស់ខ្មែរ និង គ្រឿង សង្ហារឹមនានា ដែលធ្វើពីឈើជាមួយនិងក្បូក្បាច់រចនាផ្សេងៗ ដើម្បីឲ្យកូនខ្មែរ ក៏ដូចអ្នកសិក្សាបានចូលស្រាវជ្រាវ ស្វែងយល់ ហើយក៏ទុក ដើម្បីអ្នកទេសចរចូលទស្សនាផងដែរ៕

តំណាងក្រុមហ៊ុនថ្លែងរៀបរាប់ពីដំណើរការផែស្ងួត ទ្រីភាពត្រាយផត

លោក ប៉ែន បុរ៉ា ថ្លែងបញ្ជាក់ថា រថយន្តសណ្តោងកុងតឺន័របស់ក្រុមហ៊ុនឧកញ៉ាទ្រីភាព គោរពតាមច្បាប់ ផ្ទុកមិនលើសទម្ងន់


រូបខាងក្រោមជាគ្រឿងចក្រ និង ទីតាំងផែស្ងួតរបស់ឧកញ៉ាទ្រីភាព ត្រៀមស្ថាបនាផ្លូវ និង បម្រើសេវាកម្មដឹកជញ្ជូន

រូបភាពខាងក្រោមក្រុមមន្រ្តីក្រសួងសាធារណការ ចុះត្រួតពិនិត្យ និង ថ្លឹងរថយន្តដឹកជញ្ជូនទំនិញ


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>