Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ៖ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស និង នយោបាយ ឈ្នះ-ឈ្នះ

$
0
0

សង្រ្គាមរុំារៃ ជាងពីរទសវត្សរ៍ នៅកម្ពុជា បានបន្សល់ទុក នូវប្រវត្ដិសោកនាដកម្មការ បាត់បង់ជីវិត ប្រជាពលរដ្ឋ រាប់លាននាក់ ការ បែកបាក់គ្រួសារដែលធ្វើ ឲ្យខ្មែរចងចាំ និង មិនអាចបំភ្លេចបាន នូវព្រឹត្ដិការណ៍ ដ៏យ៉ង់ឃ្នងនេះ។ ប៉ុន្ដែទន្ទឹមនឹងការឈឺចាប់នេះ ក៏បានជំរុញឲ្យ ប្រជាពលរដ្ឋខ្មែរ និងអ្នកដឹក នាំបានខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេស និងការបើកចំហរបេះដូង ដើម្បីរួបរួមផ្សះផ្សារជាតិ និង ឯកភាពជាតិ។

បន្ទាប់ពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានផ្ដួលរលំដោយ រណសិរ្សរំ ដោះជាតិកម្ពុជា ក្រោមការដឹកនាំសម្ដេច ទាំងបី គឺសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និង សម្ដេច ហ៊ុន សែន ប្រទេស កម្ពុជាត្រូវបានស្ដារឡើងវិញ ក្រោមការដឹក នាំរបស់គណបក្ស ប្រជាជនកម្ពុជា តែទោះ ជាយ៉ាងណាក្ដី ក៏កម្ពុជាបាន ប្រឈរមុខជាថ្មីម្ដងទៀត គឺសង្រ្គាមរវាងខ្មែរគ្នាឯង ម្ខាងនៅក្នុងប្រទេស និងម្ខាងទៀត នៅក្រៅប្រទេស ។ នៅក្រៅប្រទេសជាកម្លាំងនយោបាយ និងយោធាដែលបង្កអស្ថេរភាពបន្ទាប់
ពីរបបខ្មែរក្រហម។ ដោយឃើញនូវភាពគ្រោះថ្នាក់ដ៏ធំធេង ដល់ប្រទេសជាតិ និងការប៉ះពាល់យ៉ាងធ្ងន់
ធ្ងរដល់សុខមាលភាពប្រជាពលរដ្ឋ សម្ដេច ហ៊ុន សែន បានចាប់ផ្ដើមជួបប្រាស្រ័យទាក់ ទងជាមួយសម្ដេចឪ (ព្រះបរមរតនកោដ្ឋិ) កាលដែលព្រះអង្គនៅមានព្រះជន្ម គង់នៅទីក្រុងប៉ារីស (ប្រទេសបារំាង)។ ការចរចា
ក៏ចាប់ផ្ដើមឡើងពីឆ្នាំ១៩៨៧ រហូតដល់ ឆ្នាំ១៩៩១ ក្នុងនោះមានការចូលរួមយ៉ាង សកម្មបំផុតពីមហា អំណាចទាំងប្រាំ រួមមាន ប្រទេសចិន សហភាពសូវៀត បារំាង ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក។

ការចូលរួមនេះ ក៏បានលេចឡើងនូវការប្រទាញប្រទង់គ្នា រវាងប៉ូលពីរ៖ សហភាពសូវៀត (គាំទ្ររដ្ឋាភិបាលក្នុងប្រទេស) រីឯមហាអំ ណាចបួនទៀត (គាំទ្រចលនាតស៊ូក្រៅប្រទេស) រួមមាន៖ រណសិរ្ស រំដោះប្រជាពលរដ្ឋខ្មែរ (គាំទ្រសាធារណរដ្ឋ) ហ៊្វុនស៊ិនប៉ិច (គាំទ្ររាជានិយម) និងកម្ពុជាប្រជាធិបតេយ្យ
(គាំទ្រខ្មែរក្រហម) ។ នៅទីបញ្ចប់ក្រោម ការសម្របសម្រួលពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏មានការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទី ក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ។ ក្នុងនោះមានប្រទេសចំនួន១៨ ដែល បានចុះកិច្ចព្រមព្រៀងធ្វើជាសក្ខីកម្ម ហើយ បានប្ដេជ្ញាជួយ ជ្រោមជ្រែងកម្ពុជា ឲ្យមានសន្ដិភាពពេញលេញ និងស្ដារប្រទេសឡើងវិញ។ ក្នុងចំណោមប្រទេសទាំង១៨ រួមមានមហាអំណាចទាំងប្រាំ ប្រទេសទាំង៨ របស់អាស៊ាន (លើកលែងតែប្រទេសភូមា) ព្រមទាំងប្រទេស អ្នកមានបួនទៀត គឺប្រទេសអូស្រ្ដាលី ជប៉ុន កាណាដា និងឥណ្ឌា និង ប្រទេសមិនចូលបក្សសម្ព័ន្ធ គឺប្រទេសអតីតយូហ្គោស្លាវី ។

កិច្ចព្រមព្រៀងមានបីចំណុចធំៗ គឺទី១ ការបញ្ចប់នូវជម្លោះរវាងខ្មែរ និងខ្មែរទី២ ការ រក្សាការពារនូវ អធិបតេយ្យ បូរណភាពទឹក ដី និង ទី៣ ការស្ដារប្រទេសឡើងវិញ។ បន្ទាប់មកនៅឆ្នាំ១៩៩៣ កម្ពុជាបាន រៀបចំការបោះឆ្នោតសកលមួយ ដើម្បីរៀបចំរដ្ឋធម្មនុញ្ញ ជ្រើសតាំងសភាតំណាងរាស្រ្ដនិង រៀបចំ រដ្ឋាភិបាល។ ចាប់ពីពេលនោះមក បូរណភាពទឹកដី ក៏ត្រូវបានថែរក្សា ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការ ធានាផ្ដល់ជំនួយពីប្រទេសអ្នកមានជាបន្ដបន្ទាប់ជារៀងរាល់ឆ្នាំ សិទ្ធិសេរីភាព ក៏បានរីកធំធាត់ជា
បណ្ដើរៗ។ តែអ្វីដែលមិនទាន់បញ្ចប់នោះ គឺសង្រ្គាម និង ជម្លោះនៅតែមានបន្ដរវាងរដ្ឋាភិបាលស្របច្បាប់ និង ក្រុមអង្គការចាត់តាំងយោធារបស់ខ្មែរក្រហម។ សង្រ្គាម និងការបាត់បង់ជីវិតរបស់ប្រជាជនខ្មែរ នៅតែបន្ដ ដែលជាកត្ដាមួយដ៏ធំបង្អស់នៃអស្ថេរភាពប្រទេសកម្ពុជា ចាប់តាំងពីការចុះកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ ។

អស្ថេរភាពនេះបានប្រទាញប្រទង់ និង ពន្យឺតដល់ការអភិវឌ្ឍកម្ពុជា និងការផ្ដល់សុខ មាលភាព ដល់ប្រជាពលរដ្ឋ។ល។ ដោយសារតែភាពឈ្វេងយល់ ដ៏ខ្ពង់ខ្ពស់របស់មគ្គុទេសដ៏ឆ្នើម និងទឹកចិត្ដផ្សះផ្សារ និងឯកភាពជាតិរបស់សម្ដេច ហ៊ុន សែន បានធ្វើការចរចាជាមួយក្រុមខ្មែរក្រហម ដែលមិន ទទួលស្គាល់ នូវអណត្ដិ របស់អង្គការសហប្រជាជាតិ និងការមិនទទួលស្គាល់កិច្ចព្រម ព្រៀងទីក្រុងប៉ារីស ហើយរហូត ឈានដល់ការកម្ទេចអង្គការចាត់តាំងនយោបាយ និង យោធារបស់ខ្មែរក្រហមជាស្ថាពរ និងដោយ
សុវត្ថិភាព។ ការបំបាត់ចោលទាំងស្រុងនូវកម្លាំង ដែលមានតែមួយគត់របស់ខ្មែរក្រហមនេះ បានទាញ ក្រុមខ្មែរក្រហម ឲ្យមកចូលរួមក្នុងសង្គមធំរបស់ខ្មែរ គឺជានយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន ។

ខ្មែរក្រហមបានសម្រេចចិត្ដចូលរួមរស់ក្នុងមហាគ្រួសារតែមួយរបស់កម្ពុជានេះ គឺជាកត្ដាចម្បងញ៉ាំង ឲ្យមាន សន្ដិភាព និងស្ថេរភាពដល់កម្ពុជា។ សន្ដិភាពពិតប្រាកដ គឺនៅឆ្នាំ១៩៩៨ ដែលជាកត្ដាចម្បងបង្អស់ ក្នុងការផ្ដល់លទ្ធភាព ដល់រដ្ឋាភិបាល ក្នុងការលើកស្តួយជីវភាព របស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យកំណើន
សេដ្ឋកិច្ចមានសន្ទុះយ៉ាងលឿនខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ី ហើយបានលើកស្ទួយ កិត្យានុភាព របស់កម្ពុជា ដែលធ្លាប់ជាប្រទេសមួយ ត្រូវបានគេមើលងាយមើលថោក ដោយសារសង្រ្គាម រាំុរៃ ការកាប់សម្លាប់គ្នាឯង និងកង្វះការឯកភាពជាតិនោះ។ ដូច្នេះ ការឧបត្ថមជ្រោមជ្រែងពីសហ គមន៍អន្ដរជាតិ និងនយោបាយឈ្នះ-ឈ្នះ ត្រូវបានដើរទន្ទឹមគ្នា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>