Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចលនា យុវជនកម្ពុជា ក្រុម១៥៧ នាំយកអំណោយ ជូនប្រជាពលរដ្ឋ ទីទាល់ក្រ នៅឃុំរលួស

$
0
0

សៀមរាបៈ ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ បានចាត់ឲ្យ សមាជិករបស់ខ្លួន នាំយកអំណោយ សប្បុរសធម៌មួយចំនួន ចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ ដល់ផ្ទះផ្ទាស់ ស្ថិតនៅក្នុងឃុំរលួស ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។

អគ្គលេខាធិការចលនាយុវកម្ពុជា ក្រុម១៥៧ លោក នង គន្ធធាវី បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបាន ព័ត៌មាន ជុំវិញនិងការខ្វះខាត របស់ប្រជាពលរដ្ឋជាង២០ គ្រួសារនៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក បានចាត់ចែងឲ្យ សមាជិកក្រុម១៥៧ ចុះមកដល់មូលដ្ឋាន ដើម្បីជូនអំណោយសប្បុរសធម៌ទាំងនោះ ដល់ប្រជាពលរដ្ឋ។

លោក នង គន្ធធាវី បានថ្លែងឲ្យដឹងទៀតថា អំណោយទាំងអស់ ដែលរួមមានគ្រេឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ត្រូវបានសមាជិកចលនា យុវជនកម្ពុជា ក្រុម១៥៧ យកជូនប្រជាពលរដ្ឋដល់ផ្ទះ ចំនួន២៣ គ្រួសារ។

ប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប អ្នកស្រីក្លែប លេន ដែលប្តីស្លាប់ចោល បន្សំទុក កូនបួននាក់ និងម្តាយជរា ផងនោះ បានថ្លែងដោយអួលដើមក និងក្តីរំភើប ចំពោះការទទួលបានអំណោយ នៅពេលនេះ ដោយបានថ្លែងអគុណដល់លោក ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក ប្រធាន ម៉ឹង ពន្លក។

អ្នកស្រី ក្លែប លេន ក៏បានឲ្យដឹងទៀតថា អំណោយទាំងអស់នេះ វាពិតជាជួយសម្រាកជីវភាពគ្រួសារបាន មួយកម្រិត សម្រាប់ពួកគាត់ដែលកំពុងខ្វះខាត ទាំងអង្ករ និងប្រាក់កាស។

សូមបញ្ជាក់ផងដែរ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស និងលោក ម៉ឹង ពន្លក ជាប្រធាន ជានិច្ចជាកាលតែងតែដឹកនាំសមាជិករបស់ខ្លួន និងសប្បុរសជនមួយចំនួន នាំអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ដូចជាកន្លងមក ក្រុម១៥៧ បាននាំអំណោយ មនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលទីទាល់ក្រ ចាស់ជរា ជនរងគ្រោះដោយទឹកជំនន់ និងជួយព្យាបាលជំងឺ ដោយមិនគិតប្រាក់ ដល់ប្រជាពលរដ្ឋ និងកងទ័ពទៀតផង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>