Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បង្គោល​ តម្រុយ ព្រំដែន កម្ពុជា-វៀតណាម លេខ ៩៨ (១) ត្រូវគេលួចដក

$
0
0

ភ្នំពេញ ៖ បង្គោលតម្រុយកំណត់ព្រំដែនកម្ពុជា-វៀតណាម លេខ ៩៨ (១) ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ត្រូវបានគេលួចទៅបាត់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែ មន្រ្តីកិច្ចការព្រំដែន ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបោះឡើងវិញ នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា បង្គោលតម្រុយព្រំដែនលេខ ៩៨ (១) ដែលត្រូវបាន គេដកទៅបាត់នោះ ស្ថិត នៅក្នុងចំការអំពៅលើទឹកដីរបស់ជនជាតិវៀតណាម ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ មន្រ្តីកិច្ចការព្រំដែន នៃប្រទេសកម្ពុជា និង វៀតណាម បានព្រមព្រៀងគ្នាបោះឡើងវិញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នេះ ។

លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដែរថា កម្លាំង អាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ របស់វៀតណាម បានកំពុងជួបជជែកគ្នា អំពីបញ្ហា នេះ។ ដោយឡែកជន ដែលដកតម្រុយព្រំដែននោះ គេមិនទាន់អាចកំណត់អត្តសញ្ញាណនៅឡើយទេ។

លោក វ៉ា គឹមហុង បានបញ្ជាក់ថា ការដកតម្រុយព្រំដែននេះ អាចបណ្តាលមកពីមានការថ្នាំងថ្នាក់ ពី ម្ចាស់ដី ដែលត្រូវបាត់បង់ដីរបស់ខ្លួន ដោយសារការវាស់វែង និងកំណត់ទីតាំងព្រំដែនថ្មីនោះ ។

ពាក់ព័ន្ធនឹងការដាក់ពិន័យ ឬទោសទណ្ឌចំពោះអ្នកលួចដកតម្រុយព្រំដែននោះ ត្រូវបានលោក វ៉ា គឹម ហុង បញ្ជាក់ថា យោងតាមការចុះអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា-វៀតណាម លើការបោះ បង្គោលព្រំដែនកាលពីឆ្នាំ ២០១២ មិនបានកំណត់ ក្នុងការដាក់ទោសទណ្ឌដល់ប្រជាពលរដ្ឋណា ដែល ដកតម្រុយព្រំដែន ព្រោះការខឹងសម្បា ឬថ្នាំងថ្នាក់ពីការបាត់ដីរបស់ខ្លួននោះទេ។ លើកលែងតែជនណា ដែលដកតម្រុយព្រំដែន ក្នុងចេតនានយោបាយ ឬ ប្រជាភិថុតិណាមួយនោះ ត្រូវតែប្រឈមចំពោះមុខ ច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>