Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣ នាក់ ក្នុងករណី វាយសម្លាប់ ស្ត្រីកូនខ្ចីម្នាក់ នៅស្រុកសំបូរ

$
0
0

ក្រចេះ ៖  សមត្ថកិច្ច នៃអធិការរដ្ឋាន នគរបាលស្រុកសំបូរ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យចំនួន ៣ នាក់  ក្នុងចំណោមបក្ខពួកគេ ៥ នាក់ ដែលបានធ្វើសកម្មភាព វាយបំបាក់.ក ស្ត្រីកូនខ្ចី ម្នាក់រហូតដល់ស្លាប់  រួចយកទៅទម្លាក់ចោលក្នុងទឹកបឹង កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅ ចំណុច ភូមិស្រែរត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ ចុះឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា បន្ទាប់ពីជន សង្ស័យទាំង៣នាក់នេះ រួមនឹងបក្ខពួកគេចំនួន២នាក់ទៀត ព្រួតគ្នាវាយសម្លាប់ ទៅលើស្ត្រីរងគ្រោះឈ្មោះអំ ផាតមុំ អាយុ៣២ឆ្នាំ ជាស្ត្រីសរសៃខ្ចី ដែលទើបតែ សម្រាលកូនស្រីបានជាង ២ ខែ និងស្នាក់នៅលើផ្ទះតែម្នាក់ឯង នៅចំណុចកើតហេតុ ដោយចាប់អូសពី លើផ្ទះ ទៅវាយបំបាក់.ក សម្លាប់ហើយ ទម្លាក់ចូលទឹកបឹងនៅ ក្នុងព្រៃខាងក្រោយផ្ទះ ចម្ងាយប្រមាណ ជា ២ គីឡូមែត្រ ។

លោកអនុសេនីយ៍ឯក ឈិន សំបូរ អធិការរង នគរបាលស្រុកសំបូរ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យ ដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១-ឈ្មោះ ចក់ ណែម អាយុ ២៦ឆ្នាំ គឺជាជនដៃដល់ ទី២- ឈ្មោះ ត្រៃ អេន ភេទប្រុស អាយុ៥៦ ឆ្នាំ និងទី៣-ឈ្មោះ យ៉យ អេន ជនសង្ស័យទាំង៣នាក់ មានទីលំនៅ ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ  ។

លោកអធិការរងរូបនេះ បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១៩ និង១៥ ថ្ងៃទី២២ ខែតុលា នៅពេល ដែលស្ត្រីរងគ្រោះរូបនេះ កំពុងតែនៅលើផ្ទះជាមួយនឹងកូនតូចៗ ខណៈដែលប្តីមិនទាន់មកពីព្រៃ  នោះ ជនដៃដល់ និងបក្ខពួករបស់គេផ្សេងទៀត បានឡើងទៅលើផ្ទះរបស់ស្ត្រីរងគ្រោះ និងបានចាប់ស្ត្រីរង គ្រោះ យកក្រមារុំមុខ ហើយចាប់អូសស្ត្រីរងគ្រោះទៅបឹងខាងក្រោយផ្ទះចម្ងាយ ប្រមាណជា ពីរគីឡូ មែត្រ និងបានធ្វើសកម្មភាពវាយបំបាក់.ក ស្ត្រីរងគ្រោះទាំងភាពអាក្រាត រួចទម្លាក់ចូលបឿនក្នុងទឹកបឹង ដោយសារតែមានគំនុំ ជាមួយស្ត្រីរងគ្រោះដោយចោទថា ស្ត្រីនោះចេះអំពើអាបធ្មប់ ។

សមត្ថកិច្ចបន្តរថា ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការ ស៊ើបអង្កេត ក្នុងនោះ ក៏បានឃាត់ខ្លួនជនប្រុស-ស្រី ២នាក់ផ្សេងទៀត ដែលរស់នៅក្បែរនោះ ដោយ សង្ស័យពីបទ រួមគំនិតក្នុងអំពើឃាតកម្ម ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>