បន្ទាយមានជ័យ ៖ ដើម្បីចូលរួម លើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ដែលជា សាសនា របស់រដ្ឋ និងក្រៅពីការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូន ប្រជាពលរដ្ឋ នៅក្នុងខេត្តនោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងញោមប្រុស (ព្រះសង្ឃ) បានផ្តួចផ្តើម ដង្ហែផ្កាប្រាក់ ទៅកាន់វត្ត ក្នុងស្រុកកំណើត គឺនៅភូមិប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដែលទីកន្លែង កំណើតរបស់ញោមប្រុស នៅទីនោះ ។
មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា លោកឧត្តមសេនីយ៍ ស្នងការ និងញោមរបស់លោក ដែលព្រះចៅអធិការវត្ត នៅក្រុង សេរី សោភ័ណ មានព្រះជន្ម៨៥ព្រះវស្សា បានដង្ហផ្កាប្រាក់ ទៅកាន់វត្ត នៅ ស្រុកកំណើត ហើយពេលទៅដល់ទីនោះ លោកស្នងការ ក៏បាន ចែកអំណោយ ជាក្រណាត់ស និងថវិកាខ្លះៗ ជូនតាជី យាយជី និង ប្រជាពលរដ្ឋជិត៣០០នាក់ផងដែរ ។
នៅចំពោះមុខតាជី យាយជី និង ប្រជាពលរដ្ឋ ជិត៣០០នាក់នោះ លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានលើកឡើង នូវការរីកចម្រើន ពីវិស័យព្រះពុទ្ធសាសានា ដែលរហូត មកដល់ ពេលនេះ នៅទូទាំងប្រទេស មានវត្តគ្រប់ទីកន្លែង និងព្រះសង្ឃ រាប់ម៉ឺនអង្គ ដែលកំពុងប្រតិបត្តិធម៌វិន័យ តាមគន្លងព្រះពុទ្ធ ។
លោកស្នងការ បានជំរុញទៅ កាន់ប្រជាពលរដ្ឋ ដែលពុទ្ធបរិស័ទនោះ ចូលរួមគោរព និង ប្រតិបត្តិ លើសាសនា និងព្រះសង្ឃ ដើម្បីលើកកម្ពស់ សាសនារបស់រដ្ឋ កាន់តែមាន ប្រជាប្រិយភាព និងរីកចម្រើនខ្លាំងឡើង ៕