កំពត៖ ក្រោយពីមានព័ត៌មានទម្លាយចេញដោយ មន្ដ្រីចំណុះឱ្យមន្ទីររ៉ែ និងថាមពលខេត្ដកំពត ធ្វើការចោទប្រកាន់ ថា ការដ្ឋានជីកយកថ្មសំណង់ របស់អ្នកស្រី ទេព សុខា នៅតំបន់ភ្នំឃ្នៃ ជីកខុសពីទីតាំងច្បាប់អនុញ្ញាត និង មាន ការឃុបឃិតគ្នាបំបាត់លុយសួយសាររ៉ែ ពីអាជីវកម្មខាងលើរាប់សែនដុល្លាររួចមក លោក សោម វិចិត្រ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ដកំពតបានចេញមុខធ្វើការបំភ្លឺថា ព័ត៌មានចុះផ្សាយខាងលើមិនពិត ។
យោងតាមលិខិតបំភ្លឺ របស់លោក សោម វិចិត្រ ដែលផ្ញើមកឱ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅនេះ លោកបានធ្វើការអះអាងថា ក្រុមហ៊ុនលោកស្រី ទេព សុខា មានច្បាប់ ហើយជីកខុសពីទី តាំងច្បាប់អនុញ្ញាតតែ ៥០ ម៉ែត្រប៉ុណ្ណោះ ដោយលោកចាត់ទុកថា តាមលក្ខណៈភូមិសាស្ដ្រ និងបច្ចេកទេសមិន អាចចាត់ទុកជាការខុសនោះឡើយ ។
ដោយឡែកពាក់ព័ន្ធការចោទប្រកាន់ថា មានការឃុបឃិតគ្នាបំបាត់លុយ សួយសាររ៉ែរាប់សែនដុល្លារនោះ ត្រូវបានលោក សោម វិចិត្រ បញ្ជាក់ថា ជារៀងរាល់ឆ្នាំការកំណត់លុយសួយសារ រ៉ែ ត្រូវបានកំណត់ពីរលើកក្នុងមួយ ឆ្នាំ ដឹកនាំដោយគណៈកម្មាធិការអន្ដរក្រសួង (ក្រសួងរ៉ែ និងថាមពល, ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ) និងថ្នាក់ខេត្ដជាសមាជិកគណៈ កម្មាធិការមានមន្ទីររ៉ែ និងថាមពល តំណាងសាលាខេត្ដ កំពត និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដ ។
មុននឹងធ្វើការកំណត់ សមាជិកគណៈកម្មាធិការទាំងអស់ បានចុះ ធ្វើការវាស់វែង ផ្ទៀងផ្ទាត់ដល់ទីតាំងរណ្ដៅ ដែលក្រុមហ៊ុនបានធ្វើអាជីវកម្មបន្ទាប់មក ទើបគណៈកម្មា ធិការធ្វើគណនា និង កំណត់ បរិមាណរ៉ែ ដែលក្រុមហ៊ុននីមួយៗបានដឹក ចេញ ។ ដូច្នេះមន្ទីរ៉ែ និងថាមពលខេត្ដ មាន ការសោកស្ដាយ ចំពោះការចុះផ្សាយនូវព័ត៌ មានដែលមិនពិតប្រាកដ មានលក្ខណៈញុះញង់បំភ្លៃក្រោមរូប ភាពទំនាស់ផលប្រយោជន៍ ពីក្រុមហ៊ុនដែលធ្វើអាជីវកម្មដូចគ្នា ហើយបែរជាចោទទម្លាក់កំហុស និងបរិហារ ដល់ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ទីររ៉ែ និងថាមពល ខេត្ដផងដែរ ។
ក្រោយមើលឃើញលិខិតបំភ្លឺរបស់ លោកប្រធានមន្ទីរ មានមន្ដ្រីមួយចំនួន ដែល ដឹងរឿងបានលើកជាយោបល់ថា ដើម្បីកុំឱ្យ ម្ខាងចោទប្រកាន់ ហើយម្ខាងទៀតប្រកែក និងរកយុត្ដិធម៌ឱ្យភាគីទាំងសង្ខាង គេគួរតែបង្កើតគណៈកម្ម ការចម្រុះ អន្ដរក្រសួងមួយ ចុះទៅត្រួតពិនិត្យរកការពិតថា តើយោង តាមច្បាប់អនុញ្ញាតក្រុមហ៊ុនអ្នក ស្រី ទេព សុខា ពិតជាជីកខុសទីតាំងប្រាកដមែន ឬ អត់ ? ហើយតើទំហំរណ្ដៅជីកយកថ្មមាន ទំហំប៉ុន្មានសែនម៉ែត្រគូប ហើយគាត់បង់ សួយសាររ៉ែជូនរដ្ឋបានប៉ុន្មានពិតប្រាកដ? ព្រោះរណ្ដៅជីកយកថ្មនៅជាភស្ដុតាងស្រាប់ មិនអាច លុបវិញបានឡើយ ហើយវិក័យបត្រ បង់សួយសាររ៉ែ ក៏មានគ្រប់ៗគ្នា ទាំងក្រុម ហ៊ុន ទាំងមន្ទីររ៉ែ និងថាមពល គ្រាន់តែគេលើកដាក់លើតុធ្វើការផ្ទៀងផ្ទាត់ទៅច្បាស់ ជារកឃើញការពិតជាមិនខាន ថាតើអ្នកស្រី ទេព សុខា រក ស៊ីសុច្ចរិតបង់ពន្ធជូនរដ្ឋត្រឹម ត្រូវតាមច្បាប់ ឬក៏រកស៊ីទុច្ចរិតបង់ពន្ធមិន គ្រប់ ?ហើយចំពោះការជីកខុសទីតាំងច្បាប់ អនុញ្ញាតរហូតដល់ទៅ ៥០ម៉ែត្រ តើជាការ ត្រឹមត្រូវឬអត់ ?។
អ្នកដឹងរឿងបានបន្ថែម ថា ចុះបច្ចុប្បន្ននេះគេនៅតែ ឃើញកម្មករ និងគ្រឿងចក្របន្ដជីកវាយយកថ្មដដែល ខណៈដែលអាជ្ញាប័ណ្ណបានអស់សុពលភាព តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មក នោះ តើខាងមន្ទីរមានវិធានការចុះទៅបង្ក្រាប ដែរឬអត់ ?
អ្នកដឹងរឿងបានលើកឡើងថា គ្រាន់តែ តួលេខត្រួសៗគឺក្រុមហ៊ុន ទេព សុខា បាន ជីកយកថ្មនៅតំបន់ភ្នំឃ្លៃទៅ លក់មិនក្រោម ពីជាង ៤០ម៉ឺនម៉ែត្រគូបនោះឡើយ នៅក្នុង រយៈពេលជិត ៥ឆ្នាំមកនេះ តើអ្នកស្រី បង់សួយសាររ៉ែ ជូនរដ្ឋបានប៉ុន្មានដែរ ដោយគេគ្រាន់តែបើកឯកសារមកផ្ទៀងផ្ទាត់ច្បាស់ជាឃើញដូចថ្ងៃបាត់ទៅហើយ ដោយមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ក៏មានឯកសារ វិក័យបត្រម៉ាកំភ្លូសផងដែរ៕
សកម្មភាពគ្រឿងចក្រក្រុមហ៊ុន លោកស្រី ទេព សុខា ជីកកកាយយកថ្ម ដែលគេអះអាងថា ធ្វើខុសនិយាមការ