Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អេហ្ស៊ីប ប្រកាសប្រទេស ស្ថិតក្នុងគ្រាអាសន្ន នៅក្នុងតំបន់ស៊ីណៃ បន្ទាប់ពីការវាប្រហារ សម្លាប់មនុស្ស៣០នាក់

$
0
0

គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានប្រកាសប្រទេសស្ថិតនៅក្នុង ភាពអាសន្នដែល មានរយៈពេលបីខែ បន្ទាប់ពីមនុស្សយ៉ាងតិចណាស់ ៣០នាក់ ស្លាប់ នៅក្នុងការវាយប្រហារមួយតបតទៅនឹង កន្លែងត្រួតពិនិត្យយោធា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍នៅថ្ងៃសៅរ៍ ២៥ ខែតុលា ឆ្នាំ២០១៤ថា វិធានការនេះ នឹងចូលជាធរមាន ចាប់ពីម៉ោង៥លា្ងច (ម៉ោង៣ព្រឹកម៉ោងសាកល)។

លោកប្រធានាធិបតី បានថ្លែងផងដែរថា ការកាន់ទុក្ខរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីព្រឹកថ្ងៃសៅរ៍ និងបានចេញ បំរាមគោចរចាប់ពីម៉ោង៥ល្ងាចពីថ្ងៃសុក្រ និងម៉ោង៧ព្រឹកថ្ងៃសៅរ៍ នៅក្នុងតំបន់ព្រំដែនជាប់ នឹងប្រទេស អ៊ីស្រាអែល និងហ្គាស្សាស្រ្ទីព។

សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងដែរថា “កងយោធានិងប៉ូលីស នឹងចាត់វិធានជាបន្ទាន់ភ្លាម ដើម្បីទប់ស្កាត់គ្រោះ ថ្នាក់នៃអំពើភេវរកម្ម ដើម្បីការពារសន្តិសុខ តំបន់ និងការពារអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់” ។

លោកបាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាផងដែរ ចំពោះការវាយ ប្រហារភេវរកម្មនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ខណៈមិនទាន់មានក្រុមណាមួយចេញ មុខទទួលខុសត្រូវចំពោះការ វាយប្រហារនោះនៅឡើយទេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>