ទោះបីរដ្ឋាភិបាល និងក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាសកាត់ដេរ ដំឡើង ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ-កម្មការិនី ជារៀង រាល់ឆ្នាំក៏ដោយ ក៏ជីវ ភាពរបស់កម្មករ-កម្មការិនី នៅទូទាំងប្រទេស ហាក់ដូចជាពុំមានការប្រែប្រួលទៅរកភាព ល្អប្រសើរនៅឡើយទេ ។ ប្រការនេះ រាជរដ្ឋាភិបាល ក្រសួងការងារ ស្ថាប័នពាក់ព័ន្ធ និង សហជីពកម្មករ ត្រូវពិចារណារកហេតុផល ប្រាកដប្រជាមួយ ដើម្បីឱ្យការដំឡើងប្រាក់ខែ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗ មានតម្លៃពិតប្រាកដសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ កម្មករ-កម្មការិនី ។ ប្រសិនបើពុំមានការស្រាវជ្រាវរកហេតុផលនិងចាត់វិធានការដោះ ស្រាយឱ្យបាន ច្បាស់លាស់ទេនោះ គឺផលវិបាកនៅតែកើតមានសម្រាប់កម្មករ-កម្មការិនី បើ ទោះបីថៅកែរោងចក្រកាត់ដេរ យល់ព្រមដំឡើងប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ តាម សេចក្ដីសម្រេចរបស់ក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធក៏ដោយ ។
តំណាងកម្មករ-កម្មការិនីជាច្រើនរូប បានត្អូញត្អែរថា កន្លងមកពួកគេមានសេចក្ដីត្រេក អរនៅពេលថៅកែរោងចក្រយល់ ព្រមដំឡើងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗតាម សំណើរបស់ពួកគេ ដូចជាសោហ៊ុយធ្វើដំណើរ ថ្លៃម្ហូបអាហារ ស្នាក់នៅ និងប្រាក់រង្វាន់ទៀង ទាត់ជាដើម ។ ក៏ប៉ុន្ដែនៅពេលដែលពួក គេទទួលបាន អត្ថប្រយោជន៍បែបនេះ គឺម្ចាស់ផ្ទះជួល ក៏បានដំឡើងថ្លៃឈ្នួលបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង យ៉ាងខ្ពស់ដែរ ដូច្នេះប្រាក់អត្ថប្រយោជន៍ ដែល ពួកគេទទួលបានពីម្ចាស់រោងចក្រ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃម្ចាស់ផ្ទះជួលទៅវិញ ។ ករណី នេះកន្លងមក រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហាក់ដូចជាមិន បានគិតគូរ ដើម្បីសម្រួលដល់ជីវភាពរស់នៅ របស់កម្មករ-កម្មការិនី ដែលធ្វើការងារក្នុងរោង ចក្រកាត់ដេរ យ៉ាងហត់នឿយនោះឡើយ ។ ប្រការនេះធ្វើឱ្យម្ចាស់ផ្ទះជួល តែងតែកេង ចំណេញលើអត្ថប្រយោជន៍ ដែលម្ចាស់រោងចក្របានផ្ដល់ទៅឱ្យកម្មករ-កម្មការិនី មានន័យ ថា ម្ចាស់ផ្ទះជួល តែងតែដំឡើងថ្លៃបន្ទប់ នៅពេលដឹងថា កម្មករ-កម្មការិនីតវ៉ាបានសម្រេច ចំពោះការទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលមានភាពយ៉ាប់យ៉ឺន ។
តំណាងកម្មករពីបណ្ដារោងចក្រមួយចំនួន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ នានា បានលើកជាសំណើថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ គួរ រៀបចំច្បាប់មួយ កំណត់តម្លៃបន្ទប់ជួល និងថ្លៃទឹកថ្លៃភ្លើងឱ្យបានសមស្រប ដើម្បីកុំឱ្យម្ចាស់ ផ្ទះជួលដំឡើងថ្លៃ ស្រេចតែអំពើចិត្ដតទៅទៀត ។ ក្នុងនោះការយកពន្ធពីម្ចាស់ផ្ទះជួល គឺជា រឿងសំខាន់ណាស់ ដើម្បីប្រមូលថវិកាជូនជាតិ ព្រោះកន្លងមកម្ចាស់ផ្ទះជួល កេងប្រវ័ញ្ចលើ កម្មករ-កម្មការិនី តាមរបៀប បុកក្ដាមពូតយកឈាម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនស្រេច តែអំពើចិត្ដតទៅទៀត ។ លើសនេះទៅទៀត រាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវ ពិនិត្យមើល ផងដែរ នៅពេលដែលម្ចាស់ផ្ទះជួលយកថ្លៃទឹក ថ្លៃភ្លើង ខ្ពស់ជាងតម្លៃទឹកនិង តម្លៃ ភ្លើងរដ្ឋខ្លាំងពេក ដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ-កម្មការិនី ។ ដោយហេតុថា ក្នុងខណៈដែលប្រេងសាំង និងទំនិញលើទីផ្សារខ្ពស់កប់ពពកទៅហើយនោះ បែរជាតម្លៃបន្ទប់ជួល ថ្លៃទឹកនិងថ្លៃភ្លើងខ្ពស់ហួសហេតុ ធ្វើឱ្យជីវភាព កម្មករ-កម្មការិនី នៅតែដុន ដាប ងើបមិនរួចដដែល ។
កន្លងមកសហជីពកម្មករមួយចំនួន តែងតែដឹកនាំកម្មករ-កម្មការិនីតវ៉ា ជាមួយថៅកែ រោងចក្រ ឱ្យដំឡើងប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីសម្រួលដល់ជីវ ភាព រស់ នៅរបស់កម្មករ-កម្មការិនី តាមស្ថានភាពជាក់ស្ដែង ។ ក៏ប៉ុន្ដែសហជីពកម្មករទាំងនោះ មិន បានពិនិត្យមើលករណីម្ចាស់ផ្ទះជួលដំឡើងថ្លៃបន្ទប់ ថ្លៃទឹកថ្លៃ ភ្លើងស្រេចតែអំពើចិត្ដទេ ធ្វើ ឱ្យម្ចាស់ផ្ទះជួលកេងប្រវ័ញ្ចលើអត្ថប្រយោជន៍របស់កម្មករ-កម្មការិនីស្រេចតែអំពើចិត្ដ ។ ហេតុនេះសហជីពកម្មករ និងក្រសួងស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាសមាគមរោងចក្រកាត់ដេរ ត្រូវ គិតគូរធ្វើយ៉ាងណា ដើម្បីឱ្យប្រាក់អត្ថប្រយោជន៍របស់កម្មករ-កម្មការិនីបានជាផល ប្រយោជន៍សម្រាប់កម្មករ-កម្មការិនីពិតប្រាកដ ចៀសវាងការធ្លាក់ចូលតែហោប៉ៅ ម្ចាស់ផ្ទះ ជួលហើយ កម្មករ-កម្មការិនី នៅតែមានជីវភាពតោកយ៉ាងដដែល ។ ការមានច្បាប់មួយ ច្បាស់លាស់ សម្រាប់គ្រប់គ្រងតម្លៃផ្ទះជួល គឺជាករណីចាំបាច់ណាស់ ដើម្បីលើកកម្ពស់ជីវ ភាពកម្មករ-កម្មការិនី ដែលអ្នកខ្លះធ្វើការជាង១០ម៉ោងក្នុងមួយថ្ងៃ ប៉ុន្ដែជីវភាពនៅតែ លំបាក ។
រហូតមកដល់ពេលនេះ ទោះបីថៅកែរោងចក្រកាត់ដេរមួយចំនួន យល់ព្រមដំឡើងប្រាក់ ខែនិងផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ-កម្មការិនី តាមសេចក្ដី សម្រេចរបស់ គណៈកម្មការក្រុមប្រឹក្សាការងារ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធក៏ដោយ ក៏សហជីព មួយចំនួន នៅតែមានគម្រោងដឹកនាំកម្មករ-កម្មការិនីធ្វើការតវ៉ា ដោយបញ្ជាក់ថា ប្រាក់ អត្ថប្រយោជន៍ នោះ មានកម្រិតទាបពេក ។ ប្រការនេះ អាចធ្វើឱ្យមានការប្រឈម មុខដាក់គ្នារវាងថៅកែ រោងចក្រ និងកម្មករ-កម្មការិនី ចំណែកអ្នកទទួលបានផលប្រយោជន៍ គឺម្ចាស់ផ្ទះជួល ដែល ដំឡើងថ្លៃបន្ទប់ ថ្លៃទឹកថ្លៃភ្លើង ស្រេចតែអំពើចិត្ដរបស់ខ្លួន ។ ចំណុច នេះបង្ហាញឱ្យឃើញថា កត្ដាចាំបាច់ គឺរាជរដ្ឋាភិបាល ព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំច្បាប់មួយ ក្នុងការគ្រប់គ្រងតម្លៃផ្ទះជួលសម្រាប់កម្មករ-កម្មការិនី ដើម្បីចៀស វាងកុំឱ្យម្ចាស់ផ្ទះជួល ឆ្លៀតកេង ចំណេញ នៅពេលណាដែលថៅកែ រោងចក្រផ្ដល់ ប្រាក់ អត្ថប្រយោជន៍ដល់កម្មករ-កម្មការិនី។ ជាពិសេសសហជីពកម្មករ ត្រូវពិនិត្យមើល រឿងនេះ ឱ្យបានច្បាស់់លាស់ មុនពេលដឹកនាំធ្វើ ការតវ៉ា ដើម្បីជាដំណោះស្រាយយូរអង្វែងមួយ សម្រាប់ជីវភាពប្រសើរឡើងរបស់កម្មករ កម្មការិនីខ្មែរទូទាំងប្រទេស ៕